ទំព័រដើម    >    ពិពណ៌នា    >    ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Samsung Galaxy J7 Prime

ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Samsung Galaxy J7 Prime

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជា Galaxy J7 Prime ដែល​វា​មាន​ឈ្មោះ​ថា បងប្រាំពីរ នៅ​ក្នុង​ទីផ្សារ​ស្រុក​យើង ជាឈ្មោះ​មួយ​ប្លែក​មែន​ទែន មិនធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ!

អ្នកអាចរកជាវស្មាតហ្វូននេះ នៅតាមបណ្ដាហាងលក់ទូរស័ព្ទ នានានៅក្នុងទីផ្សារប្រទេសកម្ពុជា​យើង​ជាមួយ​នឹង​តម្លៃប្រមាណ 1,180,00០ រៀល ឬស្មើរនឹង 295$ អាមេរិក។

រចនាបទ

Samsung ធ្វើបានល្អទៅលើរូបរាងរចនាបទរបស់ J7 Prime នេះ ដោយវាមានតួខ្លួនប្រណិត​ស្រោប​ឡើង​ដោយ​លោហៈធាតុមានវិមាត្រសរុប 151.7 x 75 x 8 មីលីម៉ែត្រ ជាមួយទម្ងន់ 167 ក្រាមប៉ុណ្ណោះ ដែលងាយស្រួលចាប់កាន់ក្នុងប្រអប់ដៃ។ ស្មាតហ្វូននេះមានទំហំអេក្រង់ 5.5 អ៊ីញ ជាប្រភេទ IPS LCD មានសមត្ថភាពបង្ហាញរូបភាពបានដល់កម្រិត FullHD ឬ 1080p ជាមួយកម្រិតដង់ស៊ីតេ 401 PPI អាច​បង្ហាញ​រូបភាពបានដិតពណ៌ល្អ ច្បាស់ តែរាងចាញ់ពន្លឺថ្ងៃបន្តិចប៉ុណ្ណោះ ដោយការពារដោយកញ្ចក់ Corning Gorilla Glass 4។​

1 2

នៅផ្នែកខាងស្ដាំម៉ាស៊ីនមានដូចជាប៊ូតុង​ Power/ចាក់សោរ និងរន្ធបំពងសម្លេងនៅក្បែរនោះ រីឯខាងឆ្វេង​វិញ​មាន​ប៊ូតុង​សម្លេង និងសន្ទះចាក់ដាក់ស៊ីមកាតចំនួន 2 ដោយមួយភ្ជាប់មកជាមួយនឹងសន្ទះ​ដាក់មេម៉ូរី​កាត​ផងដែរ ដែលស្មាតហ្វូននេះអាចប្រើប្រាស់ស៊ីមកាតបានដល់ទៅ 2 ក្នុងពេលតែមួយ ជាប្រភេទសេវា 4G LTE ថែមទៀតផង។ រីឯខាងក្រោមវិញគឺមានរន្ធ USB 2.0 ធម្មតាមួយ, រន្ធដោតកាស 3.5 មីលីម៉ែត្រ និងរន្ធស្រូបសម្លេង ពិសេសវាមានសេនស័រស្កេនក្រយ៉ៅដៃភ្ជាប់មកជាមួយប៊ូតុង Home ទៀង​ផង ដែលអាចធ្វើឲ្យអ្នកចាក់សោរស្មាតហ្វូនកាន់តែមានសុវត្ថិភាព។​

3 4

កម្លាំងម៉ាស៊ីន

Galaxy បង7 គឺជាស្មាតហ្វូនលំដាប់មធ្យមប៉ុណ្ណោះ ដោយវាប្រើប្រាស់ឈីប CPU ជាប្រភេទ Exynos 7870 មានគ្រាប់ CPU ដល់ទៅ 8 គ្រាប់រត់ក្នុងល្បឿន 1.6GHz អមមកជាមួយនឹង RAM ទំហំ 3GB និង​មាន GPU ជាប្រភេទ Mali-T830MP2 អាចឲ្យយើងប្រើប្រាស់វាលេងហ្គេម និងប្រើកម្មវិធី ចេញចូល​ពីមួយ​ទៅមួយបានយ៉ាងរលូន។

5

កាមេរ៉ា

កាមេរ៉ាខាងមុខរបស់ On7 Prime មានទំហំដល់ទៅ 8 មេហ្គាភិចសែល អាចថតរូបបានស្អាតច្បាស់ ថែម​ទាំង​មានកម្រិត Aperture ដល់ទៅ f/1.9 ទៀតផង អ្នកចូលចិត្តថតរូបបែប Selfie ប្រាកដជាពេញចិត្ត។

6
ចំនែកកាមេរ៉ាខាងក្រោយវិញមានទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/1.9 ដូចគ្នា មាន​កម្រិត​លែន 28 មីលីម៉ែត្រ អមមកជាមួយនឹងគ្រាប់ LED សម្រាប់បាញ់ភ្លើង Flash ថតរូបនៅ​ទីកន្លែង​ងងឹត និងពេលយប់ជាដើម។ វាក៏មានសមត្ថភាពថតវីដេអូបានកម្រិត FullHD ឬ 1080p ដូចគ្នា ហើយ​គុណភាព​ដែលថតបានចេញពីកាមេរ៉ានេះ ខ្ញុំអាចនិយាយបានថាស្រស់ស្អាត អាចទទួលយក​បាន​មិន​អន់​ឡើយ។

7

ប្រព័ន្ធប្រតិបត្តិការ និងកម្លាំងថ្ម

On7 Prime ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Marshmallow ជំនាន់ 6.0.1 ចេញពីប្រអប់​ផ្ទាល់​តែម្ដង ដោយវាប្រើប្រាស់ UI ជាប្រភេទ Samsung Touch Wiz ជំនាន់ថ្មី រាល់ icon មាន​ភាព​ស្រលាស់ល្អ ងាយស្រួលក្នុងការបញ្ជា និងប្រើប្រាស់។

8 9

កម្លាំងថ្មវិញគឺវាមានថ្មដល់ទៅ 3300mAh ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការបានពេញមួយថ្ងៃ អនុញ្ញាត​ឲ្យ​យើងប្រើប្រាស់បានយូរទៅលើការប្រើប្រាស់ទូទៅ ដោយមិនចាំបាច់សាកថ្ម ឬស្ពាយ Power Bank តាមខ្លួននោះទេ។ តែសម្រាប់អ្នកចូលចិត្តលេងហ្គេម គឺត្រូវសាកថ្ម!

10 11

ចំណាប់អារម្មណ៍

បន្ទាប់ពីក្រុមការងារយើងបានធ្វើតេស្ដសាកល្បង និងប្រើប្រាស់វាបានប៉ុន្មានថ្ងៃក្រោយមកឃើញថា វា​ដំណើរ​ការបានស្រួលច្រើន ទាំងល្បឿន និងកម្លាំងថ្ម ដែលអ្នកប្រើប្រាស់ស្មាតហ្វូនជា​ច្រើន​តែង​តែ​ចង់​បាន​។ កាមេរ៉ារបស់វាក៏អាចឲ្យយើងថតរូប និងវីដេអូបានច្បាស់ទៀតផង តែវារាងក្ដៅបន្តិចនៅពេល​លេង​ហ្គេម​ក្រាហ្វិច​ធំៗ នោះក៏ដោយសារតែវាមានតួខ្លួនស្រោបឡើងដោយលោហៈធាតុ! តែខ្ញុំគិតថា វាគឺជា​រឿង​ធម្មតា​នៅហើយ ដែលស្មាតហ្វូនណាក៏ក្ដៅដែរនៅពេលលេងហ្គេមធំៗ!

12

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 2:09 PM, 19 October
  • ប្រភព: ខេម​បូរីផត
  • Tag: ពិពណ៌នា