ទំព័រដើម    >    ពិពណ៌នា    >    ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Sugar F7

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Sugar F7

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូន Sugar តែងបង្ហាញខ្លួន អមជាមួយរូបរាង ទាក់ទាញ សឹងតែគ្រប់ ម៉ូឌែល ហើយជាពិសេស រាល់ការរចនា រូបរាងនេះ ក៏តែងមាន សហការជាមួយ ដៃគូល្បីៗផងដែរ ទើបបង្កើតបាន រូបរាងទាក់ទាញ បែបនេះ ណាមួយ នេះជាការបំពេញ តម្រូវការដល់ អតិថិជន ដើម្បីអាចប្រើប្រាស់ ស្មាតហ្វូនដែលមាន រូបរាងប្រណិត ជាមួយតម្លៃសមរម្យ។​ នេះស្មាតហ្វូន​ Sugar F7 ដែលយើងនឹង លើកយកមក រៀបរាប់ពី លក្ខណៈសម្បត្តិ នាពេល បន្តិចទៀត មិនត្រឹមតែរូបរាង ទាក់ទាញ ប៉ុណ្ណោះទេ នៅមាន កាមេរ៉ាថតរូបបាន ច្បាស់ទៀតផង។ ដើម្បីជ្រាបបាន កាន់តែច្បាស់ពី ពត៌មានលម្អិតពីវា សូមមិត្តអ្នកអាន តាមដាន នៅខាងក្រោមនេះ។  

សូមទស្សនាវីដេអូ បង្ហាញលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន ដោយក្រុមការងារ ខេមបូរីផត នៅខាងក្រោម៖

ប្រសិនបើអ្នកមានការចាប់អារម្មណ៍ និងរកជាវ ស្មាតហ្វូននេះ អ្នកអាចរកទិញ បាននៅតាម បណ្តាហាងនានា ក្នុងទីផ្សារ ស្រុកយើង ដែលវាមាន តម្លៃខ្ទង់ 339 ដុល្លារ​ ស្មើនឹង 1,356,00 រៀល។

cover

រចនាបថ

ស្មាតហ្វូន Sugar F7 មានរូបរាងទាក់ទាញ រំលេចដោយពណ៌ឆើត និងត្បូងតូច រុំព័ទ្ធកាមេរ៉ានៅផ្នែក ខាងក្រោយមើល ទៅស៊ីវីល័យ មែនទែន ពេលដែលយើង បានចាប់កាន់ ប្រើប្រាស់ ជាពិសេស វាសាកសមបំផុត សម្រាប់ សុភាពនារី ហើយការឌីហ្សាញ ត្បូងនេះឡើង ក្រុមហ៊ុន Swarovski ទៀងផង។ យើងក្រលេកមក មើលផ្នែកខាងស្តាំ នៃស្មាតហ្វូននេះ មានតែប៊ូតុង Home និងប៊ូតុងសំលេង, នៅខាងឆ្វេង ទទេរស្អាត, ផ្នែកខាងលើ មានរន្ធដោតកាស និងផ្នែកខាងក្រោម មានរន្ធដោត សាកបញ្ចូលថ្ម ប្រភេទ Micro USB ហើយរន្ធបំពងសំលេង ក៏នៅក្បែរ នោះដែរ, ស្រទាប់ស្គេន ម្រាមដៃ នៅក្រោមប៊ូតុង Home ខាងមុខ, នៅសន្ទះ ខាងក្រោយ យើងអាច ដោះចេញបាន ដោយថ្មរបស់វានៅជាប់ ម៉ាស៊ីនក៏ ពិតមែន តែអ្នកអាចដាក់ស៊ីមកាត បានចំនួន 2 និងមេម៉ូរីបានដែរ, Flash បញ្ចេញពន្លឺ មាន 1 គ្រាប់នៅខាងក្រោយ ហើយក៏មាន 1 គ្រាប់ទៀតនៅ ផ្នែកខាងមុខ ផងដែរ ដែលអាចជំនួយ ដល់ការថត នៅទីមាន ពន្លឺតិច កាន់តែថតបាន រូបច្បាស់។

screenshot-478 screenshot-483 screenshot-484 screenshot-486

ការបង្ហាញរូបភាព

Sugar F7 មានអេក្រង់ទំហំ 5.2 អ៊ីញ, អាចបង្ហាញរូបភាព ដល់កម្រិតច្បាស់ 1920 x 1080 ភិចសែល, ប្រើប្រាស់កញ្ចក់ ប្រភេទ IPS LCD, ដង់ស៊ីតេអេក្រង់ ដល់ 424 ppi ។

screenshot-479

កំលាំងម៉ាស៊ីន

ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon 430 អមជាមួយ ស៊ីភីយូ 4 គ្រាប់ រត់បានល្បឿន 1.4GHz, ប្រើបន្ទះឈីប ក្រាហ្វិក Adreno 505, រ៉េមទំហំ 4GB, ដំនើរការប្រព័ន្ធ ប្រតិបត្តិការ Android Marshmallow 6.0, ជម្រើសអង្គផ្ទុក ទិន្នន័យ 32GB និង 64GB ថែមទាំងអាច បន្ថែមមេម៉ូរី បានដល់ 128GB ទៀតផង រីឯថាមពលថ្ម វិញទំហំ 3000mAh ។

screenshot-480 screenshot-481 screenshot-482 screenshot-485

កាមេរ៉ា​

ចំនែកឯកាមេរ៉ាមុខវិញមានទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ា ក្រោយទំហំ 16 មេហ្គាភិចសែល ហើយកាមេរ៉ាទាំង មុខក្រោយនេះ អាចថតវីដេអូបាន ដល់កម្រិត 1080 ភិចសែល ដូចគ្នា និងរូបភាពដែល ថតចេញមក បានច្បាស់ អាចទទួល យកបាន។

screenshot-488 screenshot-489 screenshot-490 screenshot-492 screenshot-493

ចំណាប់អារម្មណ៍

និយាយពីរូបរាង ទាក់ទាញ និងសាកសមជាមួយ សុភាពនារី ហើយកាន់តែ លេចធ្លោនោះ ត្រង់ត្បូងព័ទ្ធជុំវិញ កាមេរ៉ាតែម្តង មើលទៅគួរ ឲ្យចាប់ចិត្ត និងចង់កាន់ ប្រើប្រាស់, បើនិយាយពី កំលាំងម៉ាស៊ីនវិញ វាប្រើបន្ទះ ឈីបមួយ ដែលស្ថិតក្នុង ចំណោមស្មាតហ្វូនធុន មធ្យមប៉ុណ្ណោះ តែទំហំរ៉េម 4GB អាចធ្វើឲ្យយើង ប្រើប្រាស់បានដោយ ពេញចិត្ត, ចំពោះកាមេរ៉ាវិញ ក៏ថតរូប បានច្បាស់ អាចទទួល បានដែរ ដូច្នេះ សម្រាប់មិត្ត អ្នកអាន ដែលចង់ បានស្មាតហ្វូន រូបរាងស្អាត យកទៅប្រើប្រាស់ ទូទៅ នេះជាជម្រើស មួយដែលអ្នក គួរពិចារណា។

screenshot-494

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 1:56 PM, 13 October
  • ប្រភព: ខេមបូរីផត
  • Tag: ពិពណ៌នា