CAMBO REPORT

Popup Advertising5 seconds

អ្នក​ប្រើ​ប្រាស់ Apple TV ទាំង​អស់ នឹង​អាច​ទស្សនា​វីដេអូ​របស់ Facebook បាន​ឆាប់​ៗនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Apple TV គឺជាឧបករណ៍កំសាន្តមួយ ផ្ដោតសំខាន់ទៅ លើវីដេអូ ដោយយើងអាច ទស្សនាវីដេអូ រាប់មិនអស់ តាមរយៈ អ៊ីនធឺណែតដូចស្រុក គេអញ្ចឹង ជាមួយនឹងរបៀប ប្រើប្រាស់ ងាយស្រួល តាមរយៈការ ប្រើប្រាស់សេវា កម្មនានា។ ក្នុងនោះ ក្រុមហ៊ុន Facebook បានប្រកាស ផងដែរ ជុំវិញការនាំយក វីដេអូនានា ដែលត្រូវបាន បង្ហោះឡើងក្នុង បណ្ដាញសង្គម Facebook ទៅកាន់ Apple TV ហើយ ដោយវា នឹងមកដល់ឆាប់ៗ ខាងមុខនេះឯង ខណៈពេល បច្ចុប្បន្នអ្នក Developer បានកំពុងផលិត និងធ្វើតេស្ដ កម្មវិធីហើយ។




ការនាំយកកម្មវិធី Facebook ផ្ដោតទៅលើ វីដេអូនោះ ដោយសារតែ កំនើនវីដេអូទាំងនោះ បានកំពុងកើនឡើង ជារៀងរាល់ថ្ងៃ រាប់មិនអស់ ដូច្នេះអ្នក ប្រើប្រាស់ Apple TV អាចរីករាយ បន្ថែមជុំវិញការ ទស្សនាវីដេអូនានា ដែលត្រូវបាន បង្ហោះឡើងពីមិត្តភក្ដិ ក្រុមគ្រួសារ ឬ Page នានា ដែលពួកគេ បាន Liked នៅលើផ្ទៃអេក្រង់ កាន់តែធំ ជាងមុន។ ជាមួយកម្មវិធី ថ្មីរបស់ Facebook នេះ ម្ចាស់ Apple TV ទាំងអស់ ក៏អាចធ្វើការ Save ទុករាល់វីដេអូ ដែលអ្នកគិត ថាសំខាន់ ដើម្បីទុកមើល នាពេលក្រោយ ឬនៅពេលទំនេរ ផងដែរ ពិសេស Share និង Upload វីដេអូរបស់ខ្លួន ឯងទៀតផង ក៏ដូចជាមុខងារ មានប្រយោជន៍ ផ្សេងៗទៀត ខណៈបច្ចុប្បន្ន មុខងារមួយចំនួន នៅមិនអាច ធ្វើទៅបាន នៅឡើយទេ។





ហេតុដូច្នេះសម្រាប់ប្រិយមិត្តកំពុងប្រើប្រាស់ Apple TV មិនយូនោះទេ កម្មវិធី Facebook Video នឹងមានវត្តមាន សម្រាប់ដាក់ឲ្យអ្នក ទាញយកទៅ ប្រើប្រាស់ ដោយសេរី និងមិនគិត ប្រាក់ហើយ ដូច្នេះកុំភ្លេច ទាញយកទៅ ប្រើប្រាស់ទាំង អស់គ្នាណា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Por 3 months ago
ប្រភព: 9to5Mac Tag: ទូរទស្សន៍