CAMBO REPORT

Popup Advertising5 seconds

Apple TV 4 អាច Jailbreak បាន​ជា​ផ្លូវ​ការហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតបន្ទាប់ពីរង់ចាំអស់ជាច្រើនខែរួចមកឧបករណ៍ Apple TV ជំនាន់ទី 4 អាចធ្វើការ Jailbreak បានហើយ បន្ទាប់ពីក្រុម Developer បានចំនាយពេល មួយរយៈ ចុងក្រោយនេះ ផលិតកម្មវិធី ដើម្បីយកមក ហែកគុកឧបករណ៍ ទស្សនាទូរទស្សន៍ របស់ Apple មួយនេះ ដោយ Tool យកមក Jailbreak នេះមាន ឈ្មោះថា LiberTV ជាកម្មវិធីថ្មី ប្រើប្រាស់របៀប Jailbreak ដូចទៅនឹង Tool ឈ្មោះថា Yalu Jailbreak ដែលចេញកាល ពីពេល កន្លងទៅ យកទៅ Jailbreak ពពួក iPhone អញ្ចឹងដែរ។





ជាមួយនឹង LiberTV ថ្មីនេះ វាអាចយកទៅធ្វើការ Jailbreak លើ Apple TV 4 ដែលកំពុងដំណើរ ការដោយ tvOS ជំនាន់ 9.1 និង 10.0 ប៉ុណ្ណោះ ចំនែក 10.1 ឮថាអាច Jailbreak បានដូចគ្នា​ តែនៅមិនទាន់ ច្បាស់ការ នៅឡើយ។ យ៉ាងណាមិញ LiberTV នេះគ្រាន់តែជា Tool សម្រាប់តែ Semi-tethered Jailbreak ប៉ុណ្ណោះ មានន័យថា វាមិនទាន់ មានសមត្ថភាព Jailbreak បានពេញលេញ 100% នៅឡើយទេ ហើយក៏មិនទាន់ អាចធ្វើការ តម្លើងកម្មវិធី Cydia បានដែរ ដោយរាល់ពេល Apple TV 4 បិទបើក ឬ Restart ថ្មី គឺយើងត្រូវធ្វើការ Jailbreak វាដោយខ្លួន ឯងម្ដងទៀត ទើបបាន។ ជាងនេះទៅទៀត កម្មវីធីទូរទស្សន៍ មួយចំនួន ក៏នៅមិនទាន់ អាចប្រើប្រាស់ បានដូចគ្នា ដូចជា nitoTV ជាដើម តែមួយចំនួនធំ គឺអាចប្រើប្រាស់ បាននៅពេល Jailbroken រួច។





ដូច្នេះសម្រាប់ប្រិយមិត្តកំពុងប្រើប្រាស់ Apple TV 4 ដំណើរការដោយ tvOS ជំនាន់ 9.1 ដល់ 10.0 នោះអ្នក អាចសាកល្បង ធ្វើការ Jailbreak ដោយប្រើប្រាស់ កម្មវិធី LiberTV ដោយចុចប៊ូតុង Download នៅខាង ក្រោមនេះ៖

 


ដោយរបៀបតម្លើងកម្មវិធី Jailbreak នេះអ្នកអាចប្រើប្រាស់ កម្មវិធី Cydia Impactor ជំនួយបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Por ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ទូរទស្សន៍