CAMBO REPORT

Popup Advertising5 seconds

ក្រលេក​មក​មើល​ទូរ​ទឹក​កក Samsung Touchscreen ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក​នេះ​ម្តង ថា​វា​ពិសេស​យ៉ាង​ណានោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

 

ក្រុមហ៊ុន Samsung ជាក្រុមហ៊ុនកំពូល បច្ចេកវិទ្យាមួយ ដែលឥលូវ នេះក្រុមហ៊ុនមួយនេះ កំពុងល្បីល្បាញ យ៉ាងខ្លាំង ខាងស្មាតហ្វូន។ មិនត្រឹម តែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានបង្កើតនូវ ឧបកណ៍បច្ចេកវិទ្យា ច្រើនទៀត មានទាំង កុំព្យូទ័រ Monitor ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោក ខោអាវ ទូរទស្សន៍ ទូរទឹកកក ជាដើម។ ថ្មីៗនេះ ក្រុមហ៊ុន Samsung បានចេញ ទូរទឹកកក ម៉ូដែលថ្មី មួយទៀត មានរូបរាង ធំស្រោបដោយ លោហៈធាតុ ដែកថែប ហើយក៏ បានភ្ជាប់ នឹងអេក្រង់ Touch Screen មកជាមួយ ផងដែរ ដែលគេហៅ ទូរទឹកកកនេះថា Samsung’s Family Hub Refrigerator ។​





ទូរទឹកកក មួយនេះមាន មានរាងធំ មានទ្វារ​ដល់ទៅ ៤ ហើយចំនែក ខាងក្នុងវា មានកន្លែង ទុកច្រើនសម្រាប់ ទុកមុខម្ហូប តាមលំដាប់របស់វា ដូចជា ផ្នែកអាហារ ភេសជ្ជៈ បន្លែ និងកន្លែងទុក អោយកក។





ចំនែកឯអេក្រង់ Touch Screen របស់វាមាន ទៅដល់ 21.5 អ៊ីញ ឯណោះ ហើយមានកាមេរ៉ា សម្រាប់ មើលក្នុង ទូរទឹកកក មានអ្វីខ្លះ ផងដែរ តាមរយៈ អេក្រង់ Touch Screen ដែលមានកម្មវិធី សម្រាប់មើលភ្ជាប់ ជាមួយ ជាពិសេស ទៅទៀត អ្នកដែលប្រើ ស្មាតហ្វូន ដូចជា Android និង iOS ក៏អាចធ្វើការ បញ្ជាវាបាន រឺពេលយើង ទៅផ្សារ ហើយយើង ចង់ដឹងថា ក្នុងទូរទឹកកក យើងមានអ្វីខ្លះ ហើយយើងចង់ ទិញអ្វីបន្ថែមទៀត ហើយវា ក៏អាច ថតរូបអ្វីគ្រប់ យ៉ាងនៅក្នុង ទូរទឹកកក រួចធ្វើការរក្សា ទុកបាន រឺធ្វើជា Screensaver ក៏បាន ផងដែរ។






ទូទឹកកកមួយនេះមានលក្ខណៈសម្បត្តិជាច្រើនណាស់ ក៏ដូចជាការ ធ្វើការសរសេរ កត់ទុកក៏បាន នៅមានកម្មវិធី ឆែកអ៊ីនធឺណេត ប្រើ Facebook កម្មវិធី Tune In សម្រាប់ Streaming ចម្រៀងឬ តន្រ្ដី​ពី Podcast បានផងដែរ។ តែទូរទឹកកកមួយ នេះមិនទាន់ បានចេញ លក់នៅ ឡើយទេ តែវាបាន ចេញជាតម្លៃ ហើយខ្ទង់ 5800 ដុល្លាឡើង  ក្នុងទីផ្សារ អាមេរិច។



ក្នុងតម្លៃថ្លៃបែបនេះ សម្រាប់ អ្នកមានលុយល្មមៗ គួរកុំទន្ទឹងរង់ចាំ ទិញវាអី។ តែប្រសិនបើ អ្នកមាន លុយច្រើន ហើយចូលចិត្ត សំភារៈទំនើប ពេញនិយម ទាន់សម័យ គឺទូរទឹកកក Samsung’s Family Hub Refrigerator មួយនេះ គឺអាច ថាបាន ជាទូរទឹកកក ម៉ូដែលថ្មីទំនើប ហើយផ្ដល់ភាព ងាយស្រួល អោយយើងច្រើន បែបណាស់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Visal 3 months ago
ប្រភព: Cnet Tag: ទូរទឹកកក