CAMBO REPORT

Popup Advertising5 seconds

សាម​សុង​ដាក់​បង្ហាញ​ទូរ​ទឹកកក Twin Cooling Plus ព្រម​ទាំង​ការ​ផ្តល់​ជូន​នូវ​កាដូ​ជា​ច្រើន​សន្ធឹកសន្ធាប់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនសាមសុង ដាក់បង្ហាញ ទូរទឹកកក ទើបមកដល់ថ្មី មួយគ្រឿង ម៉ាក Twin Cooling Plus នៅក្នុង ទីក្រុង ភ្នំពេញ ចាប់តាំងពី ថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី 30 ខែមេសា ឆ្នាំ 2016 ដោយមានរង្វាន់ និងការថែម ជូនពិសេស ជាច្រើនទៀត។



ជាមួយនឹង ការដាក់បង្ហាញនេះដែរ ត្រូវបាន រៀបចំឡើង នៅហាង K4 សុរិយា, ហាង AEON, ហាង Sunsimexco ស៊ីតធីម៉ល, ហាង KLD3 ទល់មុខអាគារ ភ្នំពេញ ថៅវើរ និងហាង Nojima ដើម្បីអោយ អតិថិជន បានស្គាល់ កាន់តែច្បាស់ នូវអត្ថប្រយោជន៍ ពីទូរទឹកកក សាមសុងម៉ាក Twin Cooling Plus មួយនេះ។ ហើយកាន់តែ ពិសេសទៀតនោះ អតិថិជន ក៏នឹងទទួល បាននូវ វត្ថុអនុស្សាវរីយ៍ ភ្លាមៗផងដែរ ចំពោះ ការឆ្លើយ សំណួរងាយៗ អំពីទូរទឹកកក សាមសុង Twin Cooling Plus។




ម្យ៉ាងវិញទៀត ចំពោះអតិថិជន ដែលទិញទូរទឹកកក Twin Cooling Plus ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 17 ខែមេសា ឆ្នាំ 2016 នៅហាង អេឡិចត្រូនិច សាមសុង ទូទាំងប្រទេស នឹងទទួល បានភ្លាមៗ នូវម៉ាស៊ីន ម៉ាក្រូវេវ ឬម៉ាស៊ីន បូមធូលី សាមសុងចំនួន 1 គ្រឿង ដោយឥត គិតថ្លៃ។





គួរបញ្ជាក់ដែរថា ទូរទឹកកក ស៊េរីថ្មីរបស់ សាមសុង អាចរក្សាបន្លែ ផ្លែឈើ និងគ្រឿងទេស ឲ្យស្រស់បានយូរ ដោយសារតែ វាបំពាក់នូវ បច្ចេកវិទ្យា Twin Cooling Plus ដែលអាច រក្សាសំណើម បានរហូតដល់ទៅ 70% មិនថា បន្លែផ្លែឈើ ទាំងនោះ ដាក់ក្នុង កន្លែងណា ក៏ដោយ ក្នុងទូរទឹកកក។ ជាមួយនឹង បច្ចេកវិទ្យា Twin Cooling Plus នេះ ទៀតសោត ក៏នឹងធ្វើឲ្យ ខ្យល់នៅ កន្លែងត្រជាក់ មិនហូរចូល កន្លែងកកដែរ ដោយវានឹង ការពារមិនឲ្យ ក្លិនមិនល្អ ហូរចេញ ពីកន្លែងមួយ ទៅកន្លែងមួយ ហើយធ្វើឲ្យ បន្លែផ្លែឈើ នៅ ស្រស់ដូចដើម។ អ្នកប្រើប្រាស់ អាចផ្លាស់ប្តូរ កន្លែងត្រជាក់ ក្នុងទូទឹកក ទៅជាកន្លែងកក ដើម្បីក្លាសេ ម្ហូបអាហារ។





សរុបមក ចំពោះការជាវ ទូរទឹកកក សាមសុងស៊េរីថ្មី នៅទូទាំងប្រទេស ចាប់តាំងពី ថ្ងៃនេះតទៅ អតិថិជន នឹងទទួលបាន ការធានា រហូតដល់ ទៅ 10 ឆ្នាំ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Samsung Tag: ទូរទឹកកក