CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​ឆ្លាត​កម្រិត 4K របស់ LG ស៊េរី 2016 អេក្រង់​យក្ស​មាន​តម្លៃ​កប់ហ្មង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយដល់ការផលិតទូរទស្សន៍ LG ក៏ជាក្រុមហ៊ុន មួយឈានមុខគេ ក្នុងការនាំយក បច្ចេកវិទ្យាថ្មីៗ មកដាក់លើ ទូរទស្សន៍ខ្លួន ដើម្បីប្រកួតប្រជែង និងផ្ដល់នូវ មុខងារថ្មីៗ សម្រាប់ជីវិត រស់នៅក្នុង សង្គមនីមួយៗ។ ជាក់ស្ដែងនៅ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុង ក្រោយនេះ ទូរទស្សន៍ LG មានការរីក ចំរើនខ្លួន យ៉ាងខ្លាំង ធ្វើឲ្យ LG ទទួលបាន ជោគជ័យនូវ ការលក់ទូរទស្សន៍ បានយ៉ាងច្រើន គ្រឿងពិសេស ទូរទស្សន៍ ដែល ប្រើប្រាស់ បច្ចេកវិទ្យា អេក្រង់ OLED មានសមត្ថភាព បង្ហាញរូបភាព បានច្បាស់ ខ្លាំងបំផុត ពណ៌ដុត និងមដ្ឋ រលើបរលោង ថែមទាំងមាន ទូរទស្សន៍អេក្រង់កោង ថែមទៀតផង ធ្វើឲ្យការទស្សនា ត្រជាក់ភ្នែក មើលទៅ ពេញចិត្ត ហួសនិស្ស័យ។




សម្រាប់ឆ្នាំ 2016 នេះ LG ក៏មានខ្សែស្រឡាយ ទូរទស្សន៍ជំនាន់ថ្មី របស់ខ្លួន ផងដែរ ដោយក្នុងនោះ LG មានទូរទស្សន៍ ឆ្លាតវៃជាច្រើន ម៉ូឌែលសម្រាប់ លក់ក្នុងទីផ្សារ ក៏ប៉ុន្តែអ្វី ដែលអស្ចារ្យនោះ គឺទូរទស្សន៍ដែល មានអេក្រង់ កម្រិត 4K ចំនួន 3 ប្រភេទដែល LG បានដាក់លក់ នៅពាក់ កណ្ដាលឆ្នាំ 2016 នេះ ដោយក្នុង នោះមាន ដូចជា៖

LG ម៉ូឌែល OLEDB6p (អេក្រង់រាបស្មើ) និង OLEDC6p (អេក្រង់កោង) ជាទូរទស្សន៍ឆ្លាត មានអេក្រង់ដល់ ទៅ 55 អ៊ីញជាប្រភេទ OLED បង្ហាញរូបភាព បានក្នុងកម្រិត 4K វាមានរាង ស្រស់ស្អាត ស្ដើង និងមានមុខងារ ឆ្លាតវៃ ជាច្រើន មាន WiFi សម្រាប់ភ្ជាប់ ទៅកាន់ អ៊ីនធឺណែតបាន ដោយវាមាន លក់នៅក្នុងតម្លៃ 4000$ ក្នុងទីផ្សារ អន្តរជាតិ ហើយបើមាន លក់នៅស្រុកខ្មែរ យើងតាមរយៈ ផ្សារទំនើប ឬសាខាធំៗដែល លក់ផលិតផល អេឡិចត្រូនិច ក៏វាមានតម្លៃ រាងថ្លៃជាង 4000$ ដែរ។





បើអ្នកគិតថាអេក្រង់ 55​ អ៊ីញនៅតូចសម្រាប់ គេហដ្ឋានដ៏ធំស្គឹមស្កៃ របស់អ្នកនោះ អ្នកអាចជ្រើស រើសម៉ូឌែល មួយផ្សេងទៀត មានអេក្រង់ 65 អ៊ីញ វាមានសមត្ថភាព ដូចទៅនឹងទូរទស្សន៍ មានអេក្រង់ 55 អ៊ីញខាង លើដែរ ដោយខុសគ្នា តែអេក្រង់របស់វា ធំជាងប៉ុណ្ណោះ ហើយថែមទាំង ស៊ីភ្លើង ជាងបន្តិច។ តម្លៃលក់ នៅក្នុងទីផ្សារ របស់វា គឺថ្លៃ ដល់ទៅ 6000$ ពិតជាថ្លៃ ខ្លាំងមែនទែន ហើយ LG ក៏មានអេក្រង់ ដល់ទៅ 77 អ៊ីញមួយ ថែមទៀត ជាម៉ូឌែលកប់ លើគេបំផុត ក្នុងខ្សែស្រឡាយ ទូរទស្សន៍ ប្រចាំឆ្នាំ 2016 នេះ ដោយវាមាន មុខងារដូចទៅ នឹងទូរទស្សន៍ ខាងលើ ផងដែរ ដោយខុសតែ អេក្រង់ធំជាង ផ្ដល់ភាព ដុត និងមដ្ឋ បានល្អ ជាងប៉ុណ្ណោះ ជាមួយនឹងម្លៃ ថ្លៃកប់ពពក ដល់ទៅ 8000$។





ទូរទស្សន៍មានអេក្រង់កម្រិត 4K មាន 3 ទំហំ ខាងលើមានលក់ នៅក្នុងទីផ្សារ អន្តរជាតិចាប់ពី ថ្ងៃនេះតទៅ ហើយ ដោយអ្នកអាច ស្វែងរកទិញ នៅតាម ទីផ្សារ Online ដូចជា Amazon និង Best Buy បាន តែ ប្រហែលជាថ្លៃ ខ្លាំងណាស់ សម្រាប់យើង ទាំងអស់គ្នា។ ម្យ៉ាងវាធំ ហើយការ ដឹកជញ្ជូន និងបង់ពន្ធផ្សេងៗ គឺត្រូវចំនាយ ថវិកាច្រើន ខ្លាំងបំផុត បើយល់ល្អ អ្នកគួរតែ ទៅឆែកមើល តាមផ្សារទំនើប វិញល្អជាង ឬធ្វើការកុម្ម៉ង់ តាមរយៈ ក្រុមហ៊ុន ទាំងនោះ គឺកាន់ តែប្រសើរ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Por ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ទូរទស្សន៍