CAMBO REPORT

Popup Advertising5 seconds

គ្រាន់តែយកជើងដាក់​ក្រោម​ទូរទឹកកក​ឆ្លាត​វៃ​របស់ LG វា​ក៏​អាច​បើក​ទ្វារ​បាន​ដោយ​ខ្លួន​ឯង​ដែរ ជាមួយ​នឹង​ស៊ិនស័រ​ដ៏ពិសេស

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើមឆ្នាំ 2016 នេះយើងសង្កេត​ឃើញ​មា​ន​វត្ត​មាន​គ្រឿង​អេឡិចត្រូនិច និង ឧបករណ៍​អេឡិចត្រូនិច​ប្រើ​ប្រាស់​​នៅ​ក្នុង​ផ្ទះ​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES 2016។ ក្នុងឆ្នាំនេះក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិច​យក្ស 2 បានបង្កើតទូរទឹកកកវៃឆ្លាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ហើយកាលពីប៉ុន្នាន​ថ្ងៃ​មុន​ យើងបានបង្ហាញអ្នកទាំងអស់គ្នាអំពី ទូរទឹកកករបស់ Samsung រួចហើយ សម្រាប់ថ្ងៃនេះ ខេមបូ នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីទូរទឹកកករបស់ LG វិញម្តង។


ទូរទឹកកកឆ្លាតវៃរបស់ LG មួយនេះត្រូវបានបំពាក់ជាមួយនឹងស៊ិនស័រពិសេស ដែលអាចបើកទ្វារ​បាន​ដោយ​ខ្លួនឯង​ដោយគ្រាន់តែយកជើងទៅដាក់នៅក្រោមទូរទឹកកកប៉ុណ្ណោះ។ ម្យ៉ាងទៀត នៅលើទ្វារ​ទូរទឹកកកនេះ​មានបំពាក់នូវកញ្ចក់អេក្រង់ថ្លាទំហំ 21.5 អ៊ីញ ដោយអាចអោយយើងមើលឃើញ របស់របរ​ក្នុង​ទូរទឹកកក​បានដោយមិនបាច់បើកទ្វារ ដោយគ្រាន់តែធ្វើការគោះលើអេក្រង់ទូរទឹកកកនោះ 2 ដង​ប៉ុណ្ណោះ។




យ៉ាងណាមិញ ទូរទឹកកកនេះមិនទាន់មានលក់នៅឡើយទេ វាទើបតែដាក់បង្ហា្កញប៉ុណ្ណោះ ក្នុងការតាំង​ពិពរណ៌ CES ឆ្នាំ 2016 ដែលជាការតាំងពិពរណ៌ដ៏ធំបំផុត នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិច កាល​ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមករា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Samphors ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Pocket-lint Tag: ទូរទឹកកក