រាល់ការជាវថេប្លេត និងកុំព្យូទ័រយួរដៃរបស់ Huawei នឹងទទួលបានកាដូ Huawei Entertainment Gift Box តម្លៃ $59​
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

ស្ថិតក្នុងស្ថានភាពនេះ ពង្រឹងការសិក្សារៀនសូត្រកូនៗ គឺជាកាព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូប ហេតុនេះ Huawei បានបង្កើតយុទ្ធនាការមួយហៅថា “នៅផ្ទះក៏រៀនបាន (Stay Home Stay Learn)” ហើយដើម្បីលើកស្ទួយយុទ្ធនាការរបស់ខ្លួននោះ Huawei ក៏បានផ្តល់ជូនកាដូ Huawei Entertainment Gift Box តម្លៃ $59 ទៅដល់អតិថិជន ដែលបានទិញថេប្លេត និងកុំព្យូទ័រយួរដៃគ្រប់ម៉ូឌែលរបស់ខ្លួន ហើយក៏ដើម្បីអបអរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ។

ខាងក្រោមនេះជាថេប្លេត និងកុំព្យូទ័រយួរដៃរបស់ Huawei ដែលអាចពិចារណាបាន៖

1- ថេប្លេត Huawei MatePad T 10s អេក្រង់ទំហំធំ 10.1 អ៊ីញ តម្លៃ $249 នឹងទទួលបានក្ដារចុច Bluetooth, Case Cover ជាមួយកាដូ Huawei Entertainment Gift Box តម្លៃស្មើ $59។

ថេប្លេតជំនាន់ថ្មី Huawei MatePad T 10s អាចយកទៅរៀនអនឡាញ E-School, Zoom, Google classroom និងមើល YouTube, ខ្សែភាពយន្ត, គំនូរជីវចល ជាមួយអេក្រង់ធំត្រជាក់ភ្នែក 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ។ ចំណែកឯសំឡេងវិញ គឺលាន់លឺពិរោះរណ្តំចិត្ត ដែលត្រូវបានកែសម្រួលពី Harman Kardon ជាពិសេសមានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា ឃីត ខនណឺ (Kids Corner) ដែលបង្កលក្ខណៈងាយស្រួល សម្រាប់មាតាបិតា អាចកំណត់ម៉ោង និងកំណត់កម្មវិធីរបស់កូនៗលេង ដោយមិនប៉ះពាល់ឯកសារសំខាន់ ឬការសម្ងាត់ឯកជន។

 

2- ថេប្លេត Huawei MatePad តម្លៃ $349 ថែមជូនប៊ិច Case Cover, ក្ដារចុច Bluetooth, Bluetooth Mouse និងកាដូ Huawei Entertainment Gift Box តម្លៃស្មើ $59។

ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវអេក្រង់ មានពណ៌ដិតកម្រិតបង្ហាញ 2K FullView Display (2000x1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា និងធ្វើការតាមអនឡាញ។ វាមានរន្ធបំពងសំឡេងធំៗចំនួន 4  របស់កែសម្រួលដោយ Harman Kardon ផ្តល់នូវបទពិសោធន៍សំឡេង Surround Sound ហើយមានគុណភាពសំឡេងលឺច្បាស់ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួល សម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួល ក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។ 

 

3- ថេប្លេត Huawei MatePad Pro តម្លៃ $699 ថែមជូនខ្មៅដៃ Huawei M-pencil និងក្ដារចុច Bluetooth និងកាដូ Huawei Entertainment Gift Box តម្លៃស្មើ $59។

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូច (W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ វាក៏គាំទ្រខ្មៅដៃ HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាពការសរសេរ របស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃ Huawei M-pencil សសេរលើអេក្រង់ MatePad Pro តាមចិត្តចង់ ស្រដៀងការយកខ្មៅដៃសរសេរ លើក្រដាសអ៊ីចឹងដែរ ប៉ុន្តែការបង្ហាញ គឺមានលក្ខណៈរស់រវើក ជាមួយនឹងរូបភាព, លេខ និងអក្សរ បែបឌីជីថល។

 

4- Huawei Matebook D 15 អាចចែកអេក្រង់ពីទូរសព្ទទៅកុំព្យូទ័រ តម្លៃ $569 ថែមកាដូ Huawei Entertainment Gift Box និងកាបូបស្ពាយម៉ាកហួវៃ សរុបជាសាច់ប្រាក់ស្មើ $94។

ជាប្រភេទកុំព្យូទ័រយួរដៃ ដែលរចនាមានរាងស្តើង មានទំងន់ 1,5 គីឡូក្រាម និងកម្រាស់ 16.95មម ជាមួយអេក្រង់ទំហំ 15.6 អ៊ីញ ប្រភេទ FHD 1080p មានគែមស្ដើងត្រឹមតែ 5.3មម តែប៉ុណ្ណោះ ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ វាប្រើឆ្នាំងសាកថ្មល្បឿនលឿន 65W Type-C ដែលអាចសាកថ្ម 30 នាទីទទួលបានរហូតដល់ 53% ជាស្រេច។ អ្នកប្រើប្រាស់ Matebook D 15 អាចដោះសោរបានរហ័ស និងសុវត្ថិភាពបំផុត ជាមួយការមុខងារស្គេនក្រយៅដៃដោះសោរ។ វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿន និងដោយស្វ័យប្រវត្តិ នៅពេលអ្នកចុចប៊ូតុងថាមពល។

នេះមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវ សន្តិសុខការពារភាពឯកជន របស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលា ក្នុងការបញ្ចូលលេខសម្ងាត់ បង្កើនប្រសិទ្ធភាពការិយាល័យ 1 ឆ្នាំអាចចំណេញពេលវេលាបានច្រើន។ Matebook D 15 បំពាក់នូវស៊ីភីយូ AMD Ryzen 5 3500U ដោយប្រើកាតក្រាហ្វិកជាប់ Radeon Vega 8 មាន SSD ទំហំធំ 256GB + HDD ទំហំ 1TB ទៀត។ 

 

5- Huawei Matebook D 14 ចែកអេក្រង់ពីទូរសព្ទទៅកុំព្យូទ័រ តម្លៃ $649 ថែមកាដូ Huawei Entertainment Gift Box, Mouse Bluetooth និងកាបូបស្ពាយម៉ាកហួវៃ សរុបស្មើ $133។

ត្រូវបានក្រុមហ៊ុន Huawei សម្រិតសម្រាង ជាមួយនឹងរូបរាងកាន់តែស្តើង មានទំងន់ស្រាលត្រឹមតែ 1.38 គីឡូក្រាម ជាមួយនឹងវិមាត្រ 322.5mm×214.8mm×15.9mm អេក្រង់លាតពេញគែម ទំហំ 14" IPS FHD (1920x1080) កម្រិតបង្ហាញ FullView Display (84% Screen-Ratio ) ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។  Huawei Matebook D 14 ប្រើឆ្នាំងសាកថ្មកាន់តែតូច Pocket Charger ប៉ុន្តែល្បឿនសាកថ្មលឿន 65W Type-C ជាពិសេសអាចយកទៅប្រើ សម្រាប់សាកទូរសព្ទដៃក៏បាន។

Huawei Matebook D 14 មានភាពកាន់តែលេចធ្លោ ជាមួយនឹងកាមេរ៉ាបង្កប់ខ្លួន នៅចន្លោះគ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្ត សម្រាប់សុវត្ថិភាពឯកជនភាព។ ម្យ៉ាងវិញទៀត មុខងារស្គេនក្រយៅដៃដោះសោរ អ្នកប្រើប្រាស់អាចដោះសោរបានរហ័ស នឹងសុវត្ថិភាពបំផុត ដោយវាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿន និងដោយស្វ័យប្រវត្តិ នៅពេលអ្នកចុចប៊ូតុងថាមពល។ Matebook D 14 បំពាក់នូវស៊ីភីយូ AMD Ryzen™ 5 3500U ប្រើប្រាស់ជាប់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង SSD ទំហំ 512GB។ 

 

6- Huawei Matebook X Pro តម្លៃ $1699 ថែមកាដូ Huawei Entertainment Gift Box, Bluetooth Mouse និងកាបូបស្ពាយម៉ាកហួវៃ សរុបជាសាច់ប្រាក់ស្មើ $133

ត្រូវបានក្រុមហ៊ុនសម្រិតសម្រាង កាន់តែស្រាលតូចស្លីមស្អាតបំផុត ដែលមានទម្ងន់ត្រឹមតែ 1.33kg (304 mm X 217 mm X 14.6 mm) អមជាមួយនឹងរចនាបថល្អប្រណីត មានអេក្រង់ទំហំ 13.9 អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 3K (3000 x 2000) សមាមាត្រអេក្រង់ 91% ដែលការបង្ហាញកាន់តែធំ ជាមួយនឹងកម្រិត 100% លើ sRGB ដំណើរការដោយស៊ីភីយូ Intel® Core™ i7-10510U ជំនាន់ទី 10 មានក្រាហ្វិកកាត NVIDIA® GeForce® MX250 រ៉េមទំហំ 16GB + SSD ទំហំ 1TB។

វាបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចជា Touch Screen (សម្រាប់ Hardware) ដែលអនុញាតឲ្យអ្នកប្រើប្រាស់អាចធ្វើ Screenshot ដោយគ្រាន់តែអូសម្រាមដៃបី ចុះក្រោមជាការស្រេច, បច្ចេកវិទ្យាស្គេនក្រយៅដៃ Login នៅលើប៊ូតុង Power លឿនរហ័សទាន់ចិត្តគ្រាន់តែ “ចុចមួយ (One Touch)” អាចចូលដល់ផ្ទាំង Desktop តែម្តង ប្រកបដោយសុវត្ថិភាពបំផុត, Speakers 4 គ្រាប់បំពងសម្លេងបានលាន់លឺច្បាស់ល្អ ពិរោះរណ្តំ 360 ដឺក្រេ ភ្ជាប់ជាមួយមីក្រូហ្វូន 4 មានឥទ្ធិពលស្រូបសម្លេងច្បាស់ អាចចាប់យកសម្លេងរបស់អ្នក ក្នុងរយៈចម្ងាយ 4 ម៉ែត្រ ដោយគ្មានសម្លេងរំខាន តាមរយៈមុខងារកាត់បន្ថយសម្លេងរំខាន, កាមេរ៉ាសុវត្ថិភាពលោតឡើង Pop Up, ថាមពលថ្ម 56Wh គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ ទស្សនាវីដេអូជាប់គ្នារយៈពេល 13 ម៉ោង, ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន 30 នាទី ប្រើប្រាស់ជាប់បាន 6 ម៉ោង។ 

សរុបមកធ្វើតាមបេះដូងនៃការស្រលាញ់ និងតម្រូវការជាក់ស្តែង អាចជ្រើសថេប្លេតក៏បាន ឬឡេបថបស៊េរីណាមួយខាងលើក៏បាន សុទ្ធតែមានគុណភាព បំពាក់នូវបច្ចេកវិទ្យាសម្បូរបែប និងជិតផ្ដល់ជូនកាដូមានកំណត់ សម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅពេលខាងមុខនេះដូចគ្នា។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង