ផែនទីទំហំ 2x2 ឈ្មោះថា Karakin បានមកដល់លើ PUBG Mobile ជាផ្លូវការហើយ​
ដោយ​ ៖ ឡេង | 6 ថ្ងៃមុន SHARE

 

ហ្គេមប្រភេទ Battle Royale ដំបូងៗមួយ ដែលមានឈ្មោះហៅថា PlayerUnknown's Battlegrounds សម្រាប់លេងលើឧបករណ៍ឆ្លាតវៃចល័ត ឬក៏ហៅថា PUBG Mobile ពិតជាទទួលបានប្រជាប្រិយភាព រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដើម្បីនាំយកបទពិសោធន៍ថ្មី ឲ្យកាន់តែទាក់ទាញថែមទៀត ដូច្នេះពួកគេក៏បានបញ្ចេញ Map ឈ្មោះថា Karakin ឲ្យលេងនៅលើហ្គេម PUBG Mobile បានដែរហើយ ជាមួយទីតាំងថ្មីៗ និងយុទ្ធសាស្រ្ដលេងថ្មីៗ ថែមទៀតផង។

ផែនទីឈ្មោះថា Karakin ដែលមានទំហំ 2x2 នេះ គឺត្រូវបានដកស្រង់ចេញពី តំបន់អាហ្វ្រិកខាងជើង ហើយវាត្រូវបានដាក់ឲ្យលេងនៅលើហ្គេម PUBG កុំព្យូទ័រ អស់មួយរយៈពេលមកហើយដែរ។ ដោយសារតែ វាមានទំហំតូចជាងផែនទីដទៃទៀត ដូច្នេះលក្ខណៈនៃការលេងនៅក្នុងនេះ នឹងមានរយៈពេលលឿនជាងធម្មតា ហើយអាចឆាប់រកឃើញអ្នកឈ្នះតែម្ដង។ បើយោងទៅតាមវីដេអូបង្ហោះថ្មី ដោយឆានែលយូធូប PUBG Mobile នៅខាងក្រោមនេះ បានចង្អុលបង្ហាញឲ្យឃើញថា ផែនទី Karakin នឹងមានផ្ទះដែលអាចបាក់បែកបាន ព្រោះតែការទម្លាក់គ្រាប់បែក ក៏ដូចជាមានជញ្ជាំង ដែលអាចបំបែកបាន តាមការបោះគ្រាប់បែកទៅលើវា និងមានផ្លូវសម្ងាត់ក្រោមដី ជាដើម។ ដើម្បីឲ្យស្វែងយល់កាន់តែច្បាស់ទៀត អ្នកទាំងអស់គ្នា អាចចូលទៅទស្សនាវីដេអូ ដែលដាក់បង្ហាញនៅខាងក្រោមនេះបាន។

អ៊ីចឹង សម្រាប់អ្នកដែលចង់លេងនៅលើ Map ថ្មីមួយនេះ អាចធ្វើការអាប់ដេតហ្គេម PUBG Mobile ជាមួយឧបករណ៍ឆ្លាតវៃ iOS (App Store) ឬ Android (Play Store) នឹងចូលទៅលេងបាន ចាប់ពីពេលនេះតទៅ។ ចុះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ តើយល់ឃើញយ៉ាងណាដែរ ចំពោះផែនទីទំហំ 2x2 មួយនេះ?

ដោយ​ ៖ PUBG Mobile
អត្ថបទទាក់ទង