កាលពីពេលកន្លងមកទៅ ធ្លាប់ការបង្ហាញមួយចំនួនដែរ ទាក់ទងនឹងទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីរបស់ Samsung ពោលគឺក្នុងឆ្នាំនេះ រំពឹងថាគេអាចនឹងបញ្ចេញចំនួន 2 ម៉ូឌែលមកបន្តតំណែងពីឆ្នាំមុនដដែល ដោយមួយអាចជា Galaxy Z Fold 3 និងមួយទៀតអាចជា Galaxy Z Flip 2 នេះឯង។ ខណៈពេលនេះ មានដំណឹងថ្មីមកទៀតហើយ ដោយបានបង្ហាញទាក់ទងនឹងផ្នែកអេក្រង់របស់វាវិញម្ដង ហើយបើតាមការបង្ហាញថ្មីចុងក្រោយនេះ អាចនិយាយបានថា Samsung ទំនងជាមិនមានបំណងក្នុងការពង្រីកទំហំអេក្រង់ លើទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួនឡើយ។
ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់អ្នកព្យាករណ៍នៅ DSCC ពោលគឺម្ចាស់គណនី Twitter ឈ្មោះ Ross Young បាននិយាយយ៉ាងច្បាស់តែម្ដងថា Galaxy Z Fold 3 នឹងមានបំពាក់អេក្រង់ខាងក្នុងទំហំ 7.55 អ៊ីញ ចំណែកអេក្រង់ខាងក្រៅរបស់វាវិញ គាត់ប្រាប់ថា អាចនឹងមានទំហំ 6.21 អ៊ីញប៉ុណ្ណោះ។ បុគ្គលខាងលើ មិនបានបង្ហាញតែទាក់ទងនឹង Galaxy Z Fold 3 ប៉ុណ្ណោះទេ គាត់ក៏បានបន្ថែមទៅលើម៉ូឌែល Galaxy Z Flip 2 មួយទៀតដូចគ្នា ដោយក្នុងវាអាចនឹងមានបំពាក់មកជាមួយអេក្រង់ធំខាងក្នុងទំហំ 6.7 អ៊ីញដដែល ខណៈពេលអេក្រង់ខាងក្រៅវិញ គឺអាចនឹងមានទំហំ 1.83 អ៊ីញ។ គួរបញ្ជាក់ដែរថា កាលពីពេលកន្លងមកនោះ ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនមកហើយ ដែលបានរំពឹងថា អេក្រង់ដែលមានបំពាក់នៅលើ Galaxy Z Fold ជំនាន់ថ្មីនេះ អាចនឹងគាំទ្រជាមួយប៊ិក S Pen បានទៀតផង មួយវិញទៀតនោះ វាក៏អាចនឹងមានភ្ជាប់មកជាមួយមុខងារការពារទឹកកម្រិតស្រាលផងដែរ។
Galaxy Z Fold 3 និង Z Flip 2 ក្នុងឆ្នាំនេះ ទំនងជានឹងបង្ហាញខ្លួនក្នុងពេលជាមួយគ្នាតែម្ដង ហើយកន្លងមកនេះ ពេលវេលាដែល Samsung អាចនឹងប្រកាសចេញ ត្រូវបានគេប្រាប់ថា អាចនឹងក្នុងអំឡុងខែមិថុនា និងកក្កដាខាងមុខតែម្ដង។ អញ្ចឹងហើយ បើតាមដំណឹងថ្មីចុងក្រោយ ដែលយើងបានរៀបរាប់ខាងលើនេះ គឺមិនថា Galaxy Z Fold 3 ឬ Z Flip 2 នោះ ពួកវាគឺមិនមានម៉ូឌែលណាមួយមានអេក្រង់ធំជាងមុនឡើយ ផ្ទុយទៅវិញ យើងសង្កេតឃើញថា Galaxy Z Fold 3 អាចនឹងមានអេក្រង់ខាងក្នុង និងក្រៅតូចជាងមុនទៀតផង។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |