ព្រឹត្តិការណ៍ពិព័រណ៍ហ្គេម E3 2021 នឹងត្រូវចាប់ផ្តើមឡើងពីថ្ងៃទី 12 ដល់ 15 ខែមិថុនា ឆ្នាំ 2021 ខាងមុខ​
ដោយ​ ៖ មុនិនាថ | 1 សប្តាហ៍មុន SHARE

 

E3 គឹជាព្រឹត្តិការណ៍ពិព័រណ៍ហ្គេមមួយដែលប្រារព្ធជារៀងរាល់ឆ្នាំ ក្រោមការចូលរួមរបស់ក្រុមហ៊ុនផលិត និងអភិវឌ្ឍហ្គេមល្បីៗទូទាំងពិភពលោក ដើម្បីមកបង្អួត និងបញ្ចេញហ្គេមថ្មីៗរបស់ខ្លួន ក៏ដូចជាឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀតផងដែរ។ យ៉ាងណាមិញ ដោយសារតែប្រទេសជាច្រើននៅលើពិភពលោក កំពុងប្រឈមមុខនឹងជម្ងឺឆ្លងដ៏កាចសាហាវ Covid-19 កាលពីឆ្នាំ 2020 កន្លងទៅ ដែលបណ្តាលឱ្យ E3 ឆ្នាំ 2020 ត្រូវបានរំសាយចោល។ ដោយឡែក សម្រាប់ឆ្នាំនេះវិញ E3 បានត្រលប់មកវិញហើយ ដោយមានការចូលរួមរបស់ក្រុមហ៊ុនផលិតហ្គេមមួយចំនួនធំជាច្រើនផងដែរ។

ជាការពិណាស់ ព្រឹត្តិការណ៍ពិព័រណ៍ហ្គេម E3 សម្រាប់ឆ្នាំ 2021 នឹងត្រូវរៀបចំធ្វើឡើងជាផ្លូវការ រយៈពេល 4 ថ្ងៃ គឺចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021 ខាងមុខ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនហ្គេមល្បីធំៗដូចជាៈ Nintendo, Xbox, Capcom, Konami, Ubisoft, Take-Two Interactive, Warner Bros. Games និង Koch Media នឹងចូលរួមក្នុងព្រឹត្តិការណ៍មួយនេះដែរ។ យ៉ាងណាមិញ យើងដូចជាមិនឃើញមានឈ្មោះក្រុមហ៊ុន Sony និងព្រមទាំងក្រុមហ៊ុនហ្គេមល្បីធំៗដូចជាៈ EA, Square Enix, Sega, Bandai Namco, Tencent, 505 និង Activision Blizzrd នៅក្នុងបញ្ជីឈ្មោះរបស់ព្រឹត្តិការណ៍ពិព័រណ៍ហ្គេម E3 2021 នោះទេ។

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ E3 ឆ្នាំ 2021 នេះ គឺធ្វើឡើងជាលក្ខណៈផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់ E3 តែម្តង មិនមែនដូចកាលពីឆ្នាំ 2019 និងឆ្នាំមុនៗទៀត ដែលរៀបចំជាប្រមូលផ្តុំអ្នកគាំទ្រជាច្រើនប្រទេសមកចូលរួមនោះទេ។ សរុបមកវិញ នេះជាដំណឺងល្អសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ដែលបានរងចាំព្រឹត្តិការណ៍ E3 នេះ អស់រយៈពេល 2 ឆ្នាំមកហើយ។ មួយវិញទៀត យើងនឹងរង់ចាំមើលទាំងអស់គ្នាថា ក្រុមហ៊ុនហ្គេមធំល្បីៗទាំងនោះ នឹងនាំយកហ្គេមថ្មីៗអ្វីខ្លះ ដើម្បីមកបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួនបន្ថែមទៀត។

ដោយ​ ៖ IGN
អត្ថបទទាក់ទង