WhatsApp កំពុងធ្វើការទៅលើមុខងារផ្ទេរទិន្នន័យ Chat រវាង Android និង iOS​
ដោយ​ ៖ មុនិនាថ | 1 សប្តាហ៍មុន SHARE

 

បើយើងនិយាយទៅដល់ការផ្ទេរទិន្នន័យ ឬសារ គឺវាងាយស្រួលលុះត្រាតែយើងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដូចគ្នា ព្រោះវាផ្តល់សេរីភាពច្រើនដល់អ្នកប្រើប្រាស់។ ប៉ុន្តែបើយើងចង់ផ្ទេរទិន្នន័យពីទូរសព្ទ 2 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការខុសគ្នាដូចជា iOS និង Android វិញ យើងប្រាកដជាជួបនឹងបញ្ហាខ្លះជាក់ជាមិនខាន បើទោះបីជាយើងប្រើប្រាស់កម្មវិធីតែមួយដូចគ្នាក្តី។ ដោយឡែក កាលពីពេលថ្មីៗនេះ មានដំណឹងថ្មីមួយថា WhatsApp កំពុងតែធ្វើការអភិវឌ្ឍទៅលើមុខងារថ្មីផ្ទេរទិន្នន័យ Chat រវាង Android និង iOS។

មិនខុសនោះទេ បើយោងតាមរយៈគណនីបណ្តាញសង្គម Twitter មួយមានឈ្មោះថា @WABetaInfo បានឲ្យដឹងថា ក្រុមអ្នកអភិវឌ្ឍកម្មវិធី WhatsApp កំពុងតែធ្វើការទៅលើមុខងារផ្ទេរទិន្នន័យ Chat រវាង Android និង iOS ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយពីក្រៅបន្ថែម ដូចពីមុននោះទេ។ ជាមួយគ្នានេះដែរ បើតាមរយៈរូបភាព ដែលបានបង្ហោះដោយគណនីខាងលើ ក៏បានបង្ហាញនូវ Interface របស់មុខងារនេះ ដែលបានបង្ហាញឲ្យឃើញថា WhatsApp ពិតជាកំពុងតែនឹងធ្វើការអភិវឌ្ឍទៅលើមុខងារនេះប្រាកដមែន។ មួយវិញទៀត បើតាមរយៈរូបភាពខាងលើដដែល ក៏បានបង្ហាញឲ្យយើងដឹងថា ដើម្បីទទួលបានមុខងារថ្មីនេះ គេតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយ ដើម្បីអាចប្រើប្រាស់មុខងារថ្មីនេះបាន។

សរុបមកវិញ មុខងារផ្ទេរទិន្នន័យ Chat រវាង Android និង iOS នេះ កំពុងស្ថិតក្នុងការអភិវឌ្ឍរបស់ WhatsApp សិនប៉ុណ្ណោះ។ ម៉្យាងវិញទៀត WhatsApp ក៏មិនទាន់បានបង្ហើបថា នឹងដាក់មុខងារនេះឲ្យប្រើប្រាស់នៅកំណែអាប់ដេតមួយណាឲ្យប្រាកដនោះដែរ។ អញ្ចឹង យើងមានតែរង់ចាំមើល ហើយសង្ឃឹមថា WhatsApp នឹងបញ្ចេញមុខងារថ្មីនេះ នៅកំណែអាប់ដេតក្រោយៗឲ្យបានឆាប់ទៅចុះ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង