ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងកម្មវិធី OPPO Day ខាងមុខ រាល់ការជាវទូរសព្ទឆ្លាត OPPO Reno Series នឹងទទួលបានកាដូជាច្រើន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ជារៀងរាល់ថ្ងៃទី10-11 ក្នុងខែនីមួយៗ OPPO តែងតែរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ជាមួយនឹងកាដូយ៉ាងច្រើន សម្រាប់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ខ្លួន។ ក្នុងខែមេសានេះ OPPO ក៏បានចេញប្រូម៉ូសិនពិសេស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និង OPPO Day ដែរ ដោយមានការថែមកាដូជាច្រើន សម្រាប់អ្នកដែលបានជាវផលិតផលរបស់ខ្លូនថែមទៀតផង។

ឱកាសពិសេសម្រាប់អតិថិជន ដែលជាវស្មាតហ្វូន OPPO Reno3 ឬ Reno4 ឬ OPPO Reno5 ឬ Reno5 (5G) នៅក្នុងថ្ងៃ OPPO Day រយៈពេលពីរថ្ងៃគឺទី10-11 មេសា នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នោះអតិថិជននឹងទទួលបានកាដូពិសេស ដូចខាងក្រោមនេះ៖

• ឱកាសទី1៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) ទទួលបានកពា្ចប់កាដូពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួមមាន ដបផឹកទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងកូនបាស (Bluetooth Speaker)។

• ឱកាសទី2៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) គួបគ្នាជាមួយនឹងកាសស្តាប់ត្រចៀកឥតខ្សែ OPPO Enco W11 (តម្លៃធម្មតា$49) នឹងទទួលបានបញ្ចុះតម្លៃ$24 ភ្លាមៗ។

• ឱកាសទី3៖ អ្វីដែលពិសេសលើសពីពិសេសនោះ គឺរាល់ការទិញ Reno5 ឬ Reno5 (5G) នឹងទទួលបានការធានាប្តូរអេក្រង់រយៈពេល 6 ខែ ប្រសិនបើមានការបែកឬធ្លាក់ (ប្រេះស្រាំ) ដោយមិនគិតថ្លៃ។ 

លើសពីនេះ រាល់ការជាវ OPPO Reno 3, Reno4, Reno 5, Reno 5 (5G) នឹងទទួលបាននូវស៊ីមស្មាតលេខពិសេស Bronze និងភ្ជាប់គម្រោងអ៊ីនធើណេតធំហ្ម៎ង 12 សប្តាហ៍ដោយមិនគិតថ្លៃ (តម្លៃ$54)។ ជាងនេះទៅទៀត អតិថិជនក៏អាចចូលរួមលេងហ្គេម កោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11, OPPO Enco Free ឧបករណ៍សាកថ្មទូរសព្ទ (OPPO 18W Power Bank) និងតុក្កតាឌីហ្សាញបែប ចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប 8,000 ដុល្លារ ដោយគ្រាន់តែធ្វើតាមការណែនាំងាយៗ៖
-ទី 1 បង្ហោះរូបថតរបស់អ្នកជាមួយទូរសព្ទ OPPO Reno5 ឬ Reno5 (5G)
-ទី 2 ចូលទៅកាន់តំណរភ្ជាប់ ដោយចុចត្រង់នេះ
-បន្ទាប់ចុចលើពាក្យ "ចុចទីនេះដើម្បីឈ្នះរង្វាន់"
-ទី 3 បង្ហោះរូបរបស់អ្នកជាមួយ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរសព្ទ OPPO Reno5 ឬ Reno5 (5G)
-ទី 4 អ្នកអាចកោសឆ្នោត ដើម្បីឈ្នះរង្វាន់លើកទី1 និងទី5 ចែករំលែករូបនោះ ទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួន ហើយដាក់ជា Public ដើម្បីអាចផ្សងសំណាងលើកទី2។

ខាងក្រោមនេះគឺលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចពិសេសរបស់ទូរសព្ទឆ្លាត OPPO Reno5 ៖
- កាមេរ៉ា 64MP + 44MP ៖ ជាមួយកាមេរ៉ាក្រោយទំហំ 64MP និងកាមេរ៉ាមុខទំហំ 44MP អាចថតរូប ក៏ដូចជាថតវីដេអូ បានស្រស់ស្អាត និងច្បាស់ល្អ។ ដើម្បីកុំអនុស្សាវរីយ៍ល្អៗក្នុងការជួបជុំក្រុមគ្រួសាររំលងដោយមិនបានបន្សល់រូបភាពល្អៗនោះ ដូច្នេះបើមាន OPPO Reno5 កុំភ្លេចយកវាចេញមកផ្តិតកម្រងរូបភាពសប្បាយៗរបស់លោកអ្នក ដើម្បីទុកមើលនៅពេលក្រោយ។
- កាមេរ៉ា AI 2.0 ៖ OPPO Reno5 បានអាប់ដេត AI Camera ទៅកាន់ជំនាន់ថ្មី 2.0 ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យា និងមុខងារថ្មីៗជាច្រើន។ ដោយក្នុងនោះរួមមានដូចជា AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន ដែលលោកអ្នកអាចប្រើមុខងារទាំងនេះ ដើម្បីថតរូបស្អាតៗ និងវីដេអូសប្បាយៗជាមួយក្រុមគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ បង្កើនភាពស្និទ្ធិ និងជាការចងចាំមួយដ៏សែនកក់ក្តៅផងដែរ។
- បច្ចេកវិទ្យាសាកថ្មល្បឿនកម្លាំង 50W ៖ បច្ចេកវិទ្យាសាកថ្មល្បឿនលឿន ជាតម្រូវការដ៏ចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ឃើញដូច្នេះហើយ ទើប OPPO បានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 50W ទៅឲ្យ Reno5 ដោយសាកថ្មត្រឹម 5 នាទី អាចមើលវីដេអូបាន 3 ម៉ោងថែមទៀតផង។

ព័ត៌មានលម្អិតសូមតាមដានហ្វេសប៊ុកផ្លូវការ OPPO ដោយស្តុកទូរសព្ទ និងកាដូមានកំណត់ ជាមួយការថែមកាដូ 3 ផ្ទួនៗគ្នាលើកនេះ។

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង