មនុស្សមួយចំនួនប្រហែលជា មិនទាន់បានដឹងច្បាស់នៅឡើយទេថា រៀងរាល់ដែលយើងចុចគ្រាប់ Mouse ឬក៏ប៊ូតុងអ្វីមួយ នោះវាមិនផ្ទេរទិន្នន័យចូលទៅ កុំព្យូទ័ររបស់យើងភ្លាមៗនោះទេ ដោយតែងតែមានការយឺតយ៉ាវ ជាក់ជាមិនខានឡើយ។ ដោយសារតែ NVIDIA បានឃើញដូចនេះហើយ ទើបពួកគេបានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដែលមានឈ្មោះហៅថា Reflex ដើម្បីជួយកាត់បន្ថយល្បឿនយឺតយ៉ាវ (Latency) ទាំងនោះ ហើយហ្គេម Overwatch ចាប់ផ្ដើមទទួលបានវា ក្នុងពេលបច្ចុប្បន្ននេះតែម្ដង។
បន្ទាប់ពីបានធ្វើតេស្ដ នៅជំនាន់សាកល្បង Public Test Region (PTR) អស់រយៈពេលជាង 3 សប្ដាហ៍មក ទីបំផុតបច្ចេកវិទ្យា NVIDIA Reflex បានបញ្ចេញឲ្យកំណែអាប់ដេតផ្លូវការ (Stable) សម្រាប់អ្នកលេងជាសាធារណៈហើយ។ ចំពោះអ្នកលេងហ្គេម Overwatch ដែលមានក្រាហ្វិកកាត NVIDIA GeForce GTX 900 Series ឡើងទៅ សុទ្ធតែអាចប្រើប្រាស់បច្ចេកវិទ្យា Reflex នេះបាន។
បើយោងតាមវីដេអូថ្មីមួយ ដែលស្ថិតនៅខាងក្រោមនេះ បានចង្អុលបង្ហាញឲ្យឃើញថា សម្រាប់អ្នកមានម៉ូនីទ័រ Refresh Rate កាន់តែខ្ពស់ និងមានបច្ចេកវិទ្យា G-SYNC មកជាមួយទៀត ដូច្នេះពួកគេអាចទទួលបាន លទ្ធផលកាន់តែល្អថែមទៀត។ ចំណែកឯការតេស្ដលើកមុន ក៏បានឲ្យយើងដឹងថា ក្រាហ្វិតកាតស៊េរីកាន់តែខ្ពស់ដូចជា RTX 3080 គឺអាចកាត់បន្ថយបានកាន់តែខ្លី ពីចំនួនខ្ទង់ 26ms ចុះមកខ្ទង់ 16ms វិញ។
ក្រោយពីបានធ្វើការអាប់ដេតហើយ អ្នកលេងហ្គេម Overwatch ទាំងអស់ ដែលមានលក្ខណៈសម្បត្តិកុំព្យូទ័រ ដូចបានបញ្ជាក់ពីខាងលើ គឺអាចចូលទៅកាន់ កម្មវិធី NVIDIA Game Ready Driver > ចុចលើ Overwatch > ចូលទៅកំណត់កន្លែងផ្នែក Display និងអាចឃើញមានជម្រើសបើក NVIDIA Reflex Low Latency បានហើយ។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |