ម៉ូនីទ័រគែមខ្លីទំហំ 23.8 អ៊ីញតម្លៃ $169 របស់ HUAWEI ដាក់លក់នៅក្នុងប្រទេសយើងហើយ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ភ្នំពេញ ថ្ងៃទី 06 ខែមេសា ឆ្នាំ 2021 ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ បានដាក់លក់ម៉ូនីទ័រ ដែលមានគែមស្តើងបំផុតមួយជាផ្លូវការ គឺវាមានឈ្មោះហៅថា Huawei Display ទំហំ 23.8 អ៊ីញ នៅក្នុងតម្លៃខ្ទង់ 169 ដុល្លារ សម្រាប់ទីផ្សារប្រទេសយើង។ រាល់ការជាវម៉ូនីទ័រថ្មីនេះ នឹងទទួលបានកាដូបន្ថែម Huawei Mouse Pad ភ្លាមៗ នៅគ្រប់បណ្តាហាង Huawei Showroom, ហាងលក់ទូរសព្ទដៃ, ហាងដៃគូសហការ, ហាងដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញាហួវៃ។

លោក ថង សារី នាយកទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “ដោយសម្លឹងមើលទីផ្សារម៉ូនីទ័រ (Monitor) សម្រាប់គ្រឹះស្ថានសិក្សា, ក្រុមហ៊ុន, អាជីវកម្ម, បុគ្គលិកការិយាល័យ, លោកគ្រូអ្នកគ្រូ នៅធំទូលាយ ទើបក្រុមហ៊ុនយើងខំខិត សម្រិតសម្រាងបង្កើតនូវ ម៉ូនីទ័រម៉ូឌែល Huawei Display 23.8” ទ្រទ្រង់ការ Share អេក្រង់ពី ទូរសព្ទជំនាន់ក្រោយៗ ឬកុំព្យូទ័រយួរដៃងាយស្រួល សម្រាប់ការធ្វើបទបង្ហាញ, កិច្ចប្រជុំ និងត្រួតពិនិត្យមើលរបាយការណ៍ ជាមួយអេក្រង់ធំច្បាស់ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឹម៉ង់ ថែមទៀតផង។ Huawei Display 23.8” គឺជាម៉ូនីទ័រស៊េរីឆ្នាំ 2021 នឹងធ្វើឲ្យអ្នកប្រើប្រាស់ភ្លឺភ្នែក។” 

ម៉ូនីទ័រ Huawei Display 23.8” ត្រូវបានផលិតឡើង ជាមួយនឹងគែមស្តើងបំផុត អេក្រង់ទំហំ 23.8” លាតពេញរហូតដល់ 90% នៃតួខ្លួនទាំងមូល ច្បាស់ត្រជាក់ភ្នែក Resolution 1920x1080 ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់  និងបន្ទះ IPS Anti-Glare Screen ដើម្បីបំពេញតម្រូវការដល់ ម្ចាស់ក្រុមហ៊ុន, អាជីវកម្ម, បុគ្គលិកការិយាល័យ និងលោកគ្រូអ្នកគ្រូ ដែលបម្រើការតាមគ្រឹះស្ថានសិក្សា -ល-។ វាទ្រទ្រង់ការចែករំលែកអេក្រង់ពីទូរសព្ទជំនាន់ក្រោយៗ ឬកុំព្យូទ័រយួរដៃ ដែលកាន់តែបង្កលក្ខណៈងាយស្រួល សម្រាប់ការទស្សនាបទបង្ហាញ, កិច្ចប្រជុំ ឬវិភាគទិន្នន័យ។

សរុបមក ម៉ូនីទ័រ Huawei Display 23.8” តម្លៃ 169 ដុល្លារ អាចដាក់នៅការិយាល័យ, បណ្ណាល័យ ឬគេហដ្ឋាន ក៏ដូចជាសម្រាប់គ្រឹះស្ថានសិក្សា, ក្រុមហ៊ុន, អាជីវកម្ម, បុគ្គលិកការិយាល័យ និងលោកគ្រូអ្នកគ្រូ ជាដើម។

ដោយ​ ៖ HUAWEI Cambodia
អត្ថបទទាក់ទង