បើគិតទៅវាជាង 2 ឆ្នាំទៅហើយដែល Sony បានបញ្ចេញកាសឥតខ្សែរបស់ខ្លួនជាផ្លូវការដែលមានឈ្មោះហៅថា Sony WF-1000XM3 ហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំង អំពីគុណភាពសំឡេង និងមុខងារ Noise Cancelling ដ៏ល្អរបស់វា។ យ៉ាងណាមិញ ថ្មីៗនេះផងដែរ ក៏មាននូវរូបភាពបែកធ្លាយ ដែលបង្ហាញពីរូបរាងកាសឥតខ្សែជំនាន់ថ្មីរបស់ Sony ដែលវាទំនងជា Sony WF-1000XM4។
មិនខុសនោះទេ បើតាមរយៈគណនី Reddit ម្នាក់ឈ្មោះ Key_Attention4766 បានបង្ហោះនូវរូបភាពកាសឥតខ្សែរបស់ Sony មួយដែលមើលទៅទំនងជា Sony WF-1000XM4 នេះតែម្តង។ ម៉្យាងវិញទៀត បើមើលទៅតាមរូបភាពខាងលើបានបង្ហាញឲ្យឃើញថា វាបានកែប្រែរូបរាងឲ្យកាន់តែប្រសើរជាងមុន បើប្រៀបធៀបជាមួយនឹង WF-1000XM3 ដែលយើងធ្លាប់ឃើញកាលពីកន្លងទៅ ដោយវាមានរូបរាងតូច ដែលអាចធ្វើឲ្យយើងពាក់ជាប់នៅក្នុងត្រចៀកបានល្អ និងមិនងាយជ្រុះចេញពីត្រចៀក ខុសពី WF-1000XM3 ដោយនៅពេលដែលយើងពាក់ទៅ គឺវារាងចេញក្រៅពីត្រចៀកបន្តិច។ ចំណែកឯ រូបភាពមួយទៀត បានបង្ហាញពីលក្ខណៈសម្បត្តិរបស់វាបន្តិចផងដែរ ដោយបង្ហាញថាថ្មវាអាចប្រើបានរយៈពេល 6 ម៉ោងនិង 18 ម៉ោងបើគិតទាំងថាមពលក្នុងប្រអប់កាសរបស់វា ហើយនិងមានមុខងារ Nosie Canceling ផងដែរ នេះបើយោងទៅតាមអក្សរដែលឃើញមានសសេរនៅលើប្រអប់។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌បែកធ្លាយដំបូង ដែលបង្ហើបពីកាសឥតខ្សែរបស់ Sony ជំនាន់ថ្មីតែប៉ុណ្ណោះ ហើយយើងក៏មិនទាន់អាចប្រាកដទេថា រូបភាពដែលបែកធ្លាយនេះជា Sony WF-1000XM4 ឬក៏អត់នោះទេ។
Facebook កំពុងត្រៀមនាំ Apple ឡើងតុលាការ ព្រោះតែមុខងារសុវត្ថិភាពថ្មីនៅលើ iOS 14
ដោយ ៖ ឡេង | 4 សប្តាហ៍មុន |ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |