OPPO បង្ហាញពីចំនុចពិសេសដែលអ្នកគួរដឹងលើ RENO5 5G ជំនាន់ថ្មី​
ដោយ​ ៖ សាន់នី | 4 ថ្ងៃមុន SHARE

 

កាលពីខែមករា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ក្នុងប្រទេសកម្ពុជាយើង បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលទទួលបានការពេញនិយមច្រើន ពីសំណាក់អ្នកប្រើប្រាស់ ក្នុងប្រទេសជាមួយសមត្ថភាពគួរឲ្យចាប់អារម្មណ៍។ 

ដោយឡែក អ្វីដែលធ្វើឲ្យអតិថិជន និងហ្វេនៗដែលគាំទ្រ OPPO ទាំងអស់ កំពុងតែចង់ដឹង បន្ទាប់ពីលេចឮថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនម៉ូដែលថ្មី ជាបងប្អូនបង្កើតរបស់ OPPO RENO5 នោះគឺ OPPO RENO5 5G ដែលមានតម្លៃត្រឹមតែ $469 ប៉ុណ្ណោះ និងបានបង្ហាញជូនបន្ថែមជាមួយសមត្ថភាពថ្មីៗ ថែមទៀត (នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការ របស់ក្រុមហ៊ុន OPPO បានបញ្ចាក់) ។ គួរកត់សម្គាល់ផងដែរថា ការប្រើប្រាស់អ៊ីនធឺណែត ក៏ដូចជាបណ្តាញសង្គម នាពេលបច្ចុប្បន្ននេះកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាជននៅក្នុងប្រទេសកម្ពុជា ពិសេសគឺវាជួយសម្រួលដល់ការរកស៊ី ធ្វើជំនួញ ទំនាក់ទំនងលឿនជាងមុន ការលេងហ្គេមដោយផ្តោតលើល្បឿនអ៊ីនធឺណែត 4G ឬ 4.5G ពិសេសក៏មានអ្នកទន្ទឹងរងចាំបច្ចេកវិទ្យា 5G ដែលល្បីថាលឿនខ្លាំង ថានឹងមកដល់នៅពេលណា?

តើ OPPO RENO5 5G មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមូលហេតុអ្វីគួរប្រើ OPPO RENO5 5G? 

• បច្ចេកវិទ្យា 5G ៖ សម្រាប់ OPPO RENO5 5G គឺបានបំពាក់មកជាមួយប្រព័ន្ធបណ្តាញលឿន ឬបច្ចេកវិទ្យាទំនើប 5G ដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំ ដំណើរការក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរ OPPO RENO5 5G បានបំពាក់ជាមួយរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB រួមជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 765G (5G), octa-core 2.4GHz ចំណែកល្បឿនអេក្រង់ 90Hz ងាយស្រួលក្នុងការប្រើប្រាស់ និងទស្សនាវីដេអូ។ លើសពីនេះ ឃើញថាបច្ចេកវិទ្យា និងមុខងារមួយចំនួននៅលើ OPPO RENO5 5G ដែល Hardware ល្អៗ ត្រូវបានដាក់បញ្ចូលក្នុងទូរស័ព្ទមួយនេះ ដូចទៅនឹងស្មាតហ្វូន Flagship ដែរ។

• បច្ចេកវិទ្យាសាកថ្ម 65W SuperVOOC 2.0 ៖ OPPO RENO5 5G មានថាមពលថ្មទំហំ 4300mAh អាចគាំទ្របច្ចេកវិទ្យា សាកថ្មល្បឿនលឿន SuperVOOC 2.0 កម្លាំងសាកថ្មដល់ទៅ 65W ដោយសាកត្រឹម 37 នាទីពេញបាន 100% ឬសាកថ្ម 5 នាទីប្រើបានរហូតដល់ទៅ 4 ម៉ោង ដែលយើងឃើញបំពាក់នៅលើតែស្មាតហ្វូន ដែលមានតម្លៃថ្លៃដូចជា FindX2 Pro ជាដើម។

• បច្ចេកវិទ្យា AI Beauty Video ៖ ពេលនេះ មុខងារថតវីដេអូជំនួយសម្រស់ មាននៅលើ OPPO RENO5 5G ហើយ ដែលមានសមត្ថភាពអាចសម្គាល់ដឹង រាល់ព័ត៌មានផ្ទៃមុខរបស់អ្នក បានយ៉ាងលម្អិត និងឲ្យអ្នកកាន់តែមានភាពស្រស់ស្អាត លេចធ្លោ និងទាក់ទាញគ្រប់ស្ថានភាព រាល់ពេលថតវីដេអូម្តងៗ។

យល់យ៉ាងណាដែរ បន្ទាប់ពីដឹងចំណុចពិសេសៗរបស់ OPPO RENO5 5G? រួសរាន់ឡើង ទៅជាវ OPPO RENO5 5G នៅគ្រប់ហាងលក់ទូរសព្ទទូទាំងប្រទេស ដែលមានស្លាក OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2021 ក្នុងតម្លៃត្រឹមតែ $469 នឹងទទួលបានកាដូ ជាទីគាប់ចិត្ត សរុបជាទឹកប្រាក់ រហូតដល់ទៅ $74 រួមមានដូចជា៖ កែវទឹកស្រស់ស្អាត (តម្លៃ $10), Power Bank 10000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12សប្តាហ៍។

តើលោកអ្នកចង់ទទួលបានរង្វាន់ជាច្រើន ដែលរួមមានដូចជា កាស OPPO Enco W11, OPPO Powerbank និងតុក្កតាគូស្នេហ៍ស្រស់ស្អាតឬទេ? វិធីងាយៗ ស្រួលៗ គ្រាន់តែធ្វើតាមលក្ខខណ្ឌទាំង 4 ចំណុច៖

• ជំហានទី1៖ ថតវីដេអូខ្លីដែលមានប្លង់ 2 រយៈពេលត្រឹមតែ 1 នាទី (មិនកំណត់ឧបករណ៍សម្រាប់បង្កើតវីដេអូឡើយ)។ 

• ជំហានទី2៖ ចូលទៅកាន់ Link មួយនេះ ដើម្បីបង្ហោះវីដេអូខ្លីរបស់អ្នក។

• ជំហានទី3៖ ទាញយក Link ដែលបានបង្ហោះនៅក្នុងវេបសាយ មកចែករំលែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដោយភ្ជាប់ Hashtag #Reno_Dual_View។

• ជំហានទី4 ៖ ប្រាប់មិត្តភក្តិឲ្យចុចលើ Link ដែលអ្នកបាន Share ដើម្បីបោះឆ្នោតគាំទ្រលើវីដេអូរបស់អ្នក (ក្នុងម្នាក់អាចចូលទៅបោះឆ្នោតគាំទ្របាន 1 ដងក្នុងមួយថ្ងៃ)។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន OPPO នឹងធ្វើការជ្រើសរើសយក 30 វីដេអូ ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។ តោះ នៅចាំអីទៀត! ចូលរួមលេងទាំងអស់គ្នា ដើម្បីទទួលបានរង្វាន់ជាច្រើនពី OPPO ៕

 

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង