កម្មវិធីប្រូម៉ូសិនរបស់ Huawei សម្រាប់រាល់ការទិញ Huawei Y7a និង Y7p 2021 នឹងបញ្ចប់នៅចុងខែនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

នៅសល់តែ 5 ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Huawei នឹងបិទបញ្ចប់កម្មវិធីប្រូម៉ូសិនរបស់ខ្លួន សម្រាប់ការទិញទូរសព្ទឆ្លាត Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 ដូច្នេះហើយ សម្រាប់អតិថិជនដែលកំពុងចាប់អារម្មណ៍ លើទូរសព្ទឆ្លាតទាំងពីរខាងលើ អាចពិចារណាមើលបាន ក្នុងឱកាសប្រូម៉ូសិននេះ។

រាល់ការជាវ Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 នឹងទទួលបានកាដូបន្ថែម កាបូបស្ពាយម៉ាកហួវៃ និង Huawei Gift Box តម្លៃ $49 ដែលក្នុងនោះរួមមាន Wireless Charging Table Lamp, Retractable USB, Storage Bag ផងដែរ។ គួរបញ្ជាក់ផងថា ការផ្តល់ជូននេះនឹងផុតកំណត់ត្រឹម 28 កុម្ភៈ 2021 ខាងមុខនេះ។

សូមរំលឹកថា ទូរសព្ទឆ្លាត Huawei Y7a ត្រូវបានគេកែប្រែនូវរូបរាងថ្មី កាន់តែប្រសើរជាងមុន ជាមួយមានជម្រើសពណ៌ស្រស់ស្អាតសរុបចំនួន 3 ផងដែរ ដោយក្នុងនោះរួមមានដូចជាពណ៌ខ្មៅ បៃតង និងពណ៌មាស។ Huawei Y7a ក៏មានថាមពលថ្មទំហំ 5,000 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 22.5W ថែមទៀតផត។ វាក៏មានភ្ជាប់មកជាមួយកាមេរ៉ាក្រោយ AI 4 គ្រាប់ ដោយក្នុងនោះលេនគោលមានទំហំ 48MP។ ជាងនេះទៅទៀត វាក៏មានកាមេរ៉ាមុខ 1 គ្រាប់ ជាលេនទម្លុះអេក្រង់ផងដែរ។ Huawei Y7a ប្រើប្រាស់អេក្រង់ទំហំ 6.67 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ និងភ្ជាប់មកជាមួយបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ទៀតផង។ លើសពីនេះ វាក៏មានអង្គផ្ទុកនិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀតផង។

ចំណែកឯ Huawei Y7p 2021 កាមេរ៉ា AI 3គ្រាប់ 48MP តម្លៃ $159 ត្រូវបានក្រុមហ៊ុនធ្វើការអាប់ Huawei Y7p 2021 បានបង្ហាញខ្លួនមកជាមួយរូបរាងស្រស់ស្អាត ជម្រើសពណ៌ស៊ីវិល័យគឺខ្មៅ និង បៃតងបែកខៀវ។ វាប្រើប្រាស់អេក្រង់ទំហំ 6.39 អ៊ីញ អាចបង្ហាញរូបភាពបានច្បាស់ល្អ អមមកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាមួយលេនទម្លុះអេក្រង់ និងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយក្នុងនោះលេនគោលមានទំហំ 48MP, មួយគ្រាប់ទៀតជាលេនទូលាយទំហំ 8MP និងមួយគ្រាប់ចុងក្រោយគេជាលេន Portrait ទំហំ 2 MP សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ។ Huawei Y7p 2021 ភ្ជាប់មកជាមួយ RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ក៏ដូចជាថាមពលថ្មទំហំ 4,000mAh ផងដែរ។ Huawei បានអះអាងថា ថាមពលថ្ម 4,000mAh របស់ Y7p 2021 អាចចាក់វីដេអូជាប់គ្នា 22 ម៉ោង, ចាក់បទចម្រៀង 111 ម៉ោង និងលេងអ៊ីនធឺណែតជាប់គ្នារហូតដល់ទៅ 20 ម៉ោង។ 

Huawei Y7a ឬ Y7p 2021 ក៏បានភ្ជាប់មកជាមួយកម្មវិធី Petal Map ងាយស្រួលកំណត់ទិសដៅក្នុងការធ្វើដំណើរ និង Huawei AppGallery សម្រាប់ស្វែងរក ក៏ដូចជាទាញយកកម្មវិធី និងហ្គេមល្បីៗជាច្រើនដោយឥតគិតថ្លៃផងដែរ ហើយឆាប់ៗនេះវានឹងទទួលបាន (Huawei Docs) Power Point, World, Excel បន្ថែមទៀត។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង