កាលពីចុងសប្តាហ៍មុន ASUS បានបញ្ជាក់ឲ្យយើងដឹងថា ទូរសព្ទហ្គេមជំនាន់ថ្មីរបស់ពួកគេនឹងមានឈ្មោះជាផ្លូវការហៅថា ROG Phone 5។ ជាមួយគ្នានោះ តាមរយៈគេហទំព័រផ្លូវការរបស់ ASUS ក៏បានធ្វើឲ្យយើងដឹងផងដែរថា ROG Phone 5 នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2021 នេះ។ ដោយឡែកនៅក្នុងថ្ងៃនេះវិញ យើងបានប្រទះឃើញរូបភាពគំរូផ្លូវការរបស់ ASUS ROG Phone 5 ជាលើកដំបូង។
ជាការពិតណាស់ តាមរយៈគេហទំព័រ DxOMark យើងបានប្រទះឃើញរូបភាពគំរូ ដែលបង្ហាញពីរចនាបថរូបរាងផ្លូវការរបស់ ASUS ROG Phone ជាលើកដំបូង។ ផ្អែកទៅលើរូបភាពគំរូផ្លូវការរបស់ ROG Phone 5 បានធ្វើឲ្យយើងដឹងថា ផ្នែកខាងមុខរបស់ ROG Phone 5 មិនសូវជាមានភាពខុសប្លែកពីជំនាន់មុនរបស់វាប៉ុន្មាននោះទេ។ ដោយវានៅតែភ្ជាប់មកជាមួយអេក្រង់ដែលមានគែមខាងលើ និងខាងក្រោមស្មើគ្នាដដែល។ អ្វីដែលខុសគ្នានោះគួរឲ្យកត់សម្គាល់នោះគឺស្ថិតនៅត្រង់រចនាបថកាណុងកាមេរ៉ា ក៏ដូចជាស្តាយឆ្នូតអូសកាត់នៅលើខ្នងខាងក្រោយរបស់វាតែម្តង។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថា ROG Phone 5 ទទួលបានប៊ូតុងពណ៌ក្រហមថ្មីមួយស្ថិតនៅជ្រុងខាងស្តាំ ផ្នែកខាងក្រោមនៃតួខ្លួនរបស់ផងដែរ ហើយវាត្រូវបានគេសង្ស័យថាគឺជាប៊ូតុងសម្រាប់ដំណើរការមុខងារ Game Mode។ លើសពីនេះ នៅខ្នងខាងក្រោយរបស់ ROG Phone 5 ក៏ឃើញមានភ្ជាប់មកជាមួយ LED តូចៗ (LED Dot-Matrix) និងអេក្រង់តូចមួយប្រើសម្រាប់បង្ហាញព័ត៌មានផ្សេងៗថែមទៀតផង។
តាមរយៈប្រភពខាងលើដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា ទូរសព្ទហ្គេមជំនាន់ថ្មី ROG Phone 5 ទទួលបានពិន្ទុពីការធ្វើតេស្តផ្នែកសម្លេងដល់ទៅ 79 ឯណោះ ហើយវាក៏ជាពិន្ទុដែលខ្ពស់ជាងគេបំផុតក្នុងតារាងរបស់ DxOMark សម្រាប់ពេលបច្ចុប្បន្ននេះផងដែរ។ ទៅលើលក្ខណៈសម្បត្តិ Hardware វិញ ASUS ROG Phone 5 នឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 888 ទំហំ 5nm គួបផ្សំជាមួយជម្រើស RAM ទំហំ 16GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 512GB ផងដែរ។ លើសពីនេះ វាក៏អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.78 អ៊ីញ ប្រភេទ OLED ក៏ដូចជាមានថាមពលថ្មទំហំ 6,000mAh និងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W ថែមទៀតផង។
Facebook កំពុងត្រៀមនាំ Apple ឡើងតុលាការ ព្រោះតែមុខងារសុវត្ថិភាពថ្មីនៅលើ iOS 14
ដោយ ៖ ឡេង | 4 សប្តាហ៍មុន |ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |