ម៉ូតូ HONDA PCX ស៊េរីថ្មី មានដាក់លក់នៅលើទីផ្សារប្រទេសយើងជាផ្លូវការហើយ​
ដោយ​ ៖ ឈីរ៉ូ | 5 ថ្ងៃមុន SHARE

 

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូល្បីមួយនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន កាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2021 កន្លងទៅ ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការ ម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR LUXURY ។ HONDA PCX ស៊េរីថ្មី មិនត្រឹមតែទំនើបឆ្លាតវៃ ប៉ុន្តែ All New PCX តែងតែនាំមកនូវប្រណិតភាព និងអនុភាព ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យា eSP+ ថ្មី របស់ហុងដា ឆ្លុះបញ្ចាំងពីភាពឧត្តុងឧត្តមរបស់លោកអ្នក។ ចង់ដឹងថា HONDA PCX ស៊េរីថ្មី មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា÷

ចង្កៀងមុខ LED ថ្មី

កាន់តែទំនើបការរចនាថ្មីបែប Horizontal Lines ជាមួយពន្លឺដ៏ប្រណិត Positioning ទាំងសងខាង បង្កើតបានទៅជាមុខមាត់ថ្មី សាកសមបំផុតជាមួយការរចនាថ្មីទាំងស្រុងរបស់ All New PCX ។

NEW FULL DIGITAL SPEEDOMETER កុងទ័រ រចនាថ្មី

ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចឃើញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។

SMART KEY និង SMART CONTROLLER 

កាន់តែទំនើបទាន់សម័យជាមួយការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេរដង។

កន្លែងសាកថ្មថ្មី

ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

All New PCX បំពាក់នូវ eSP+

eSP+ គឺជាបច្ចេកវិទ្យាថ្មីរបស់ហុងដា ប្រពន្ធ័ម៉ាស៊ីនបំពាក់នូវស៊ូប៉ាប់ 4 តង់ ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូន ហើយកាន់តែពិសេសជាមួយប្រពន្ធ័បាញ់ប្រេង PGM-FI កាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។

LUGGAGE BOX WITH SEAT STOPPER 

អស់បារម្ភពីកន្លែងដាក់សំភារៈ កាន់តែធំជាងមុន ចំណុះដល់ទៅ ៣០ លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា / Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើក ឬបិទកែបម៉ូតូកាន់តែងាយស្រួល។

ភ្លើងកន្ទុយក្រោយថ្មី រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X 

ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ All New PCX។

កាន់តែពិសេសនោះគឺ HONDA PCX ស៊េរីថ្មី មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ក្រហម ពណ៌ស និង ពណ៌ប្រផេះ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX ស៊េរីថ្មី គឺជាជម្រើសល្អមួយសាកសមសម្រាប់លោកអ្នក។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។ 

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ https://ncxhonda.com.kh/ww150m-ca-kh/

ដោយ​ ៖ NCX Cambodia
អត្ថបទទាក់ទង