កន្លងមកនេះ យើងធ្លាប់ទទួលបានដំណឹងលេចធ្លាយច្រើនដងដែរ ទាក់ទងនឹងទូរសព្ទហ្គេមលំដាប់កំពូលរបស់ Nubia (ជាយីហោស្ថិតក្រោមការត្រួតត្រាពី ZTE) នោះគឺជា Red Magic 6 នេះឯង លើសពីនេះទៀត ក្រុមហ៊ុនគេផ្ទាល់ក៏ធ្លាប់បានបង្ហើបពីចំណុចសំខាន់ៗ ដែលនឹងមានលើទូរសព្ទហ្គេមជំនាន់ថ្មីរបស់គេទៀតផង។ ដោយឡែក នៅក្នុងពេលនេះ កាន់តែច្បាស់ទៀតហើយ ដោយ Nubia សម្រេចបង្ហាញពីកាលបរិច្ឆេទ ដែលគេគ្រោងនឹងធ្វើការប្រកាសចេញ Red Magic 6 ហើយ ពោលគឺការប្រកាសរបស់គេ នឹងធ្វើឡើងនៅដើមខែក្រោយតែម្ដង។
ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង Nubia បានធ្វើការបញ្ជាក់ផ្លូវការហើយ ទាក់នឹងពេលវេលាដែលគេនឹងប្រកាសចេញ ទូរសព្ទហ្គេម Red Magic 6 របស់ខ្លួន និយាយឲ្យចំទៅ ក្រុមហ៊ុនខាងលើ នឹងធ្វើឡើងនៅក្នុងថ្ងៃទី 4 ខែមីនាខាងមុខនេះតែម្ដង។ ទន្ទឹមគ្នានោះដែរ នៅក្នុង Poster ផ្លូវការ ដែលបង្ហោះលោក Ni Fei ត្រូវជា CEO របស់ Nubia នោះ ក៏បានបង្ហាញចំណុចសំខាន់ៗ នឹងមានលើទូរសព្ទឆ្លាតខាងលើដែរ ដោយក្នុងនោះ មានប្រាប់ថា វានឹងទទួលបានការកែប្រែធំៗចំនួន 4 បើធៀបនឹង Red Magic 5 លើកមុន ជាក់ស្ដែងមានដូចជា ផ្នែកអេក្រង់ មុខងារសាកថ្មល្បឿនលឿន ល្បឿននៃការប៉ះបញ្ជា និងមួយទៀតគឺកង្ហារ រួមទាំងកម្លាំងម៉ាស៊ីនរបស់វានេះឯង ហើយក៏ត្រូវបានគេយកទៅប្រដូចទៅនឹងរថយន្តប្រណាំង F1 ទៀតផង។ សូមរំឮកដែរថា បើតាមអ្នកចែករំលែកដំណឹងលេចធ្លាយល្បីឈ្មោះកន្លងមក ធ្លាប់អះអាងថា អេក្រង់នៅលើ Red Magic 6 អាចនឹងមានកម្រិត Refresh Rate 144Hz ជាមួយកម្រិតប៉ះសម្គាល់ដល់ទៅ 480Hz ឯណោះ។
យើងក៏ធ្លាប់បានដឹងទៀតថា Red Magic 6 នឹងបំពាក់មកជាមួយថាមពលថ្មទំហំ 4,500mAh ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំងដល់ទៅ 120W តែម្ដង។ ក្រៅពីនេះ Nubia ក៏បានសហការគ្នាជាមួយនឹង Tencent Games ដែរ ដើម្បីពង្រឹងបទពិសោធន៍ Gaming នៅលើទូរសព្ទហ្គេមរបស់គេនោះ ឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទៅដល់អ្នកប្រើប្រាស់។ គួរបញ្ជាក់ដែរថា ទូរសព្ទហ្គេមជំនាន់ថ្មីរបស់ Nubia អាចនឹងមានចំនួន 3 ម៉ូឌែល ជាក់ស្ដែងម៉ូឌែល Red Magic 6 អាចនឹងស្ថិតនៅកណ្ដាល ព្រោះថាគេអាចនៅមានម៉ូឌែល Pro និងម៉ូឌែលមានលក្ខណៈសម្បត្តិទាបជាងនឹងមួយទៀតផងដែរ។
Facebook កំពុងត្រៀមនាំ Apple ឡើងតុលាការ ព្រោះតែមុខងារសុវត្ថិភាពថ្មីនៅលើ iOS 14
ដោយ ៖ ឡេង | 4 សប្តាហ៍មុន |ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |