ទាំងនេះជាបច្ចេកវិទ្យាថ្មីៗ ដែល OPPO នឹងប្រកាសចេញក្នុងព្រឹត្តិការណ៍ MWC Shanghai ស្អែកនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

នៅថ្ងៃទី 22 កុម្ភៈឆ្នាំ 2021 នៅទីក្រុងហ្សិនជិន ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនផលិតឧបករណ៍វៃឆ្លាតបានបង្ហើបថា ខ្លួននឹងបង្ហាញអំពីគំនិត និងបច្ចេកវិទ្យាថ្មីៗ នៅក្នុងព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក MWC Shanghai 2021 (MWCS)។ ចាប់ពីថ្ងៃទី 23 ដល់ 25 ខែកុម្ភៈ ក្រុមហ៊ុន OPPO នឹងបង្ហាញបច្ចេកវិទ្យា 5G ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាសាកថ្មជំនាន់ក្រោយ ព្រមទាំងបច្ចេកវិទ្យាផ្សេងទៀត ដែលពួកគេបានសិក្សាកន្លងមក រួមទាំងឧបករណ៍ IoT ផងដែរ។

ចំណុចសំខាន់ដែល OPPO នឹងប្រកាសចេញមានដូចជា៖

+បច្ចេកវិទ្យាសាកថ្មជំនាន់ថ្មី

OPPO នឹងបង្ហាញពីបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មី ជាមួយនឹងទូរសព្ទឆ្លាតមានអេក្រង់ទាញចេញចូលបានគឺ OPPO X 2021 ក៏ដូចជាការវិវត្តន៍ចុងក្រោយ នៃបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ទៀតផង។ MWC ក្រុងស៊ាងហៃ 2021 នេះ នឹងផ្តល់ឱកាសក្នុងការបង្ហាញពីការច្នៃប្រឌិត និងភាពជាដៃគូថ្មីៗ ដែលនឹងពង្រីកប្រព័ន្ធអេកូឡូស៊ី (ecosystem) នាពេលអនាគត ដើម្បីបំពេញតម្រូវការមនុស្សច្រើនជាងមុន តាមរយៈឧបករណ៍វៃឆ្លាតថ្មីៗច្រើនជាងមុន។

+បច្ចេកវិទ្យា 5G

បន្ទាប់ពីការសាកល្បងជោគជ័យក្នុងឆ្នាំ 2020 មហាជននឹងឃើញការបង្ហាញផ្ទាល់ នៃការសាកល្បងល្បឿន 5G mmWave របស់ OPPO នៅសាលពិព័រណ៌របស់ក្រុមហ៊ុន China Unicom។ បច្ចេកវិទ្យា 5G mmWave នេះ ដំណើរការស៊ីគ្នាជាមួយនឹងកម្មវិធី 5G ជំនាន់ថ្មី ជាមួយនឹងលក្ខណៈពិសេសដែលមានក្នុងឧបករណ៍វៃឆ្លាត CPE 5G របស់ OPPO ដែលនឹងត្រូវដាក់បង្ហាញនៅ MWCShanghai ឆ្នាំនេះ។

ឧបករណ៍ OPPO CPE 5G នឹងប្រែក្លាយ 5G ទៅជាប្រព័ន្ធ Wi-Fi មានស្ថេរភាព និងមានល្បឿនលឿន។ OPPO បានសហការជាមួយដៃគូ ក្នុងវិស័យផ្នែកឧស្សាហកម្ម ដូចជាក្រុមហ៊ុន Ericsson ថែមទាំងជំរុញការអភិវឌ្ឍលើដំណោះស្រាយ ពីអង់តែនដែលមានកម្មសិទ្ធិប្រើប្រាស់យ៉ាងទូលាយ ផងដែរ។ លោក William Liu នាយកផ្នែកទីផ្សារសកលនៃក្រុមហ៊ុន OPPO បាននិយាយថា “ក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ 2021 (MWCS) ក្រុងសៀងហៃនេះ ពួកគេនឹងបង្ហាញពីបច្ចេកវិទ្យាសាកថ្មជំនាន់ក្រោយ ព្រមទាំងបង្ហាញពីរបៀបដែលក្រុមហ៊ុន OPPO ពង្រីកសាជីវរកម្មរបស់ខ្លួនពីស្មាតហ្វូន ទៅផ្នែកផ្សេងៗក្នុងឧស្សាហកម្មនេះផងដែរ“។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការប្រកាសចេញពី របកគំហើញថ្មីរបស់ OPPO លោកអ្នកអាចតាមដានបន្ថែម ក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ MWC Shanghai 2021 នាថ្ងៃសម្ពោធផ្ទាល់តែម្តង។

ដោយ​ ៖ OPPO Cambidia
អត្ថបទទាក់ទង