Skin ថ្មីរបស់តួអង្គក្នុងហ្គេម Street Fighter នឹងត្រូវដាក់ឲ្យលេងក្នុង Fortnite ឆាប់ៗនេះ​
ដោយ​ ៖ ធានស៊ីញ | 1 សប្តាហ៍មុន SHARE

 

ទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់មកហើយ អំពីហ្គេមដ៏ល្បីមួយ Fortnite ដែលតែងតែដាក់បញ្ចូល Skin នៃតួអង្គផ្សេងៗ ដកស្រង់ចេញពីរឿងហូលីវូដល្បីៗជាច្រើន ដូចជា Ironman, Thanos, Kratos, Master Chief, The Flash និងតួអង្គល្បីៗដទៃទៀត។ ដោយឡែកឥឡូវនេះ មានដំណឹងមកថា Fortnite ក៏បានដាក់បញ្ចូល Skin ថ្មីនៃតួអង្គក្នុងហ្គេម Street Fighter គឺ Chun-Li និង Ryu ផងដែរ។

មិនខុសទេ នៅក្នុងរដូវកាលទី 5 នៃហ្គេមអនឡាញកំពុងពេញនិយម Fortnite បានដាក់បញ្ចូល Skin ថ្មីរបស់តួអង្គក្នុងហ្គេម Street Fighter សម្រាប់ឲ្យអ្នកគាំទ្រហ្គេមប្រភេទនេះ ធ្វើការទិញយកមកប្រើបានហើយ។ នេះបើយោងទៅតាមវីដេអូ Trailer បង្ហោះក្នុង Channel YouTube ផ្លូវការរបស់ Fortnite បានបង្ហាញឲ្យឃើញ តួអង្គចំនួន 2 គឺ Chun-Li និង Ryu ដែលចាត់ទុកថាជា Hero ខ្លាំងក្នុងចំណោម Hero ដទៃទៀត ត្រូវបានកែប្រែទៅជាតួអង្គប្រភេទ 3D សម្រាប់លេងនៅក្នុងហ្គេម Fortnite នៅរដូវកាលទី 5 ខាងមុខនេះឯង។ ជាងនេះទៅទៀត ក្រុមហ៊ុន Epic Game ក៏បានបញ្ជាក់ដែរថា សម្រាប់ Skin ថ្មីទាំង 2 នេះ នឹងត្រូវដាក់ឲ្យទិញនៅថ្ងៃទី 20 ខែកុម្ភៈ ម៉ោង 7 ល្ងាចនេះតែម្តង។

គួរបញ្ជាក់ផងដែរថា Skin តួអង្គទាំង 2 ខាងលើនេះ មិនមែនជា Skin ថ្មីលើកដំបូងដែល Fortnite បានដាក់បញ្ជូលនោះទេ។ កន្លងមកយើងឃើញមាន Skin ដកស្រង់ចេញពីភាពយន្ដល្បីៗជាច្រើន ដូចជា Tron, G.I. Joe’s Snake Eyes, The Walking Dead, Soccer Kits, Mandalorian, និង Baby Yoda ក្នុងរឿង Star War ជាដើម។ ចំពោះអ្នកទាំងអស់គ្នាដែលនិយមគាំទ្រហ្គេម Fortnite និង Street Fighter យល់យ៉ាងណាដែរ ចំពោះ Skin ថ្មីមួយនេះ?

ដោយ​ ៖ Fortnite
អត្ថបទទាក់ទង