ទិញ vivo V20 ចាប់ពីថ្ងៃទី 19 កុម្ភៈ ឆ្នាំ 2021 តទៅ នឹងទទួលបានការបញ្ចុះពីតម្លៃដើម $369 នៅសល់ $349​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ 2021 នេះ នៅលើប្រព័ន្ធបណ្តាញសង្គម Facebook Page ផ្លូវការ របស់ក្រុមហ៊ុន vivo បានធ្វើការ Surprise ទៅកាន់អតិថិជនរបស់ខ្លួន ជាមួយនឹងការប្រូម៉ូសិន បញ្ចុះតម្លៃពិសេស ទៅលើស្មាតហ្វូនម៉ូឌែល vivo V20។ យ៉ាងណាមិញ បើយើងមកមើលទៅលើ vivo V20 គឺត្រូវបានធ្វើការសម្ពោធ កាលពីអំឡុងថ្ងៃទី 24 តុលា ឆ្នាំ 2020 កន្លងទៅ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្រ្តីយ៉ាងគគ្រឹកគគ្រែង ដែលមានការចូលរួម ពីសំណាក់តារាតំណាង BA ក៏ដូចជា KOL ជាច្រើនរូប ផងដែរ។

ចំពោះស្មាតហ្វូន vivo ម៉ូឌែល V20 គឺពិតជាទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនាទៅលើរូបរាងស្តើង ស្រាល តួខ្លួនស្រដៀង ទៅនឹងស្មាតហ្វូន vivo X50 Pro, បច្ចេកវិទ្យាក៏សំបូរបែប រួមទាំងមានការមេរ៉ាថតរូបបានច្បាស់ល្អ ថែមទៀត បើប្រៀបទៅនឹងស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល។ 

ខាងក្រោមនេះជាចំនុចពិសេសរបស់ស្មាតហ្វូន vivo V20 ៖

• អេក្រង់ទំហំ 6.44 អ៊ីញ AMOLED (ជាកញ្ចក់រាង 2.5D) អាចបង្ហាញរូបភាពក្នុងកម្រិត 2400 x 1080 (FHD+) 

• កម្រាស់ស្តើងត្រឹម 7.38mm និងមានទម្ងន់ 171g

• ប្រើបន្ទះឈីប Qualcomm Snapdragon 720G 

• CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

• រ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB 

• ថ្មទំហំ 4000 mAh / Flashcharge 33W (11V/3A)

• ដំណើរការដោយ Android 11 និងស្បែក Interface Funtouch OS 11

• កាមេរ៉ាមុខទំហំ 44MP (Eye Autofocus) 

• កាមេរ៉ាក្រោយចំនួន 3 គ្រាប់ (64MP + 8MP + 2MP)       

• ជម្រើស 2ពណ៌ (Black: Midnight Jazz) / (Blue: Sunset Melody)

• អាចប្រើស៊ីមកាតបានពីរ

• បំពាក់មុខងារ Face Unlock + In-Display Fingerprint Scanning 

អ្វីដែលពិសេស សម្រាប់ថ្ងៃនេះ គឺថា vivo បានធ្វើការប្រូម៉ូសិនបញ្ចុះតម្លៃពិសេស សម្រាប់បងប្អូនដែលបានមកជាវ ស្មាតហ្វូន vivo V20 ចាប់ពីថ្ងៃទី 19 កុម្ភៈ ឆ្នាំ 2021 តទៅដោយនឹងទទួលបានការបញ្ចុះពីតម្លៃដើម $369 នៅសល់ត្រឹមតែ $349 ប៉ុណ្ណោះ ហើយការប្រូម៉ូសិនបញ្ចុះតម្លៃនេះ នឹងធ្វើឡើងចាប់ពីពេលនេះ រហូតដល់អស់ពីស្តុក។

ដោយ​ ៖ vivo Cambodia
អត្ថបទទាក់ទង