Sony FX3 អាចក្លាយជាម៉ាស៊ីនថតមានតួខ្លួនតូចល្មម និងថតគុណភាពវីដេអូបានដល់ 4K 120FPS​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

នាពេលឆាប់ៗខាងមុខនេះ យើងនឹងអាចប្រទះឃើញ វត្តមានជាផ្លូវការនៃម៉ាស៊ីនថត Sony FX3 ស៊េរីថ្មីលើទីផ្សារហើយ បើយោងតាមរបាយការណ៍ថ្មី ត្រូវបានចុះផ្សាយឡើងមក និងរូបភាពបែកធ្លាយផងដែរ។ ម៉ាស៊ីនថតថ្មីមួយនេះ អាចមានលក្ខណៈសម្បត្តិ ស្រដៀងគ្នាទៅនឹងម៉ាស៊ីនថត Sony A7S III ប្រភេទ Full-Frame Mirrorless អ៊ីចឹងដែរ គ្រាន់តែមានចំណុចខុសគ្នាគោលៗមួយចំនួន។

ប្រសិនបើដំណឹងនេះពិតប្រាកដមែន ដូច្នេះហើយ Sony FX3 នឹងអាចក្លាយទៅជា ម៉ាស៊ីនថតប្រភេទ Cinema Line របស់ Sony ដែលមានទំហំតូចល្មមបំផុត ហើយអាចនិយាយបានថា វាមានការឌីហ្សាញស្រដៀងទៅនឹង Canon C70 ប៉ុន្ដែមានទំហំតូចជាង។ ចំណែកឯរូបភាពលេចធ្លាយ ក៏បានបង្ហាញឲ្យឃើញថា Sony FX3 ទំនងជាមានប៊ូតុងបិទបើក, ប៊ូតុងកំណត់ម៉ូត Mode និងប៊ូតុង Menu ស្ថិតនៅផ្នែកខាងក្រោយ ព្រមទាំងនៅពីលើ អេក្រង់របស់វាតែម្ដង។

អ្វីដែលប្រភពលេចធ្លាយ បានចែករំលែកមកក្នុងពេលបច្ចុប្បន្ននេះ នោះគឺថា វាអាចបំពាក់សេនស័រកាមេរ៉ាទំហំ 12MP ជាមួយសមត្ថភាពអាចថតវីដេអូ បានរហូតដល់កម្រិតគុណភាព 4K 120FPS ឯណោះ។ យ៉ាងណាមិញ ចំពោះលក្ខណៈសម្បត្តិដទៃទៀត របស់ម៉ាស៊ីនថតស៊េរីថ្មីមួយនេះ គឺយើងមានតែធ្វើការរង់ចាំតាមដានបន្ថែម នៅក្នុងពេលក្រោយៗទៀតនោះទេ។

លើសពីនេះ ប្រភពខាងលើដដែល ក៏បានលើកឡើងមកថា Sony អាចប្រកាសចេញលក់ម៉ាស៊ីនថត FX3 ស៊េរីថ្មីនេះ នៅក្នុងថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2021 ឆាប់ៗខាងមុខនេះហើយ។ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាថា នៅពេលដែលម៉ាស៊ីនថតប្រភេទ Cinema Line មានតួខ្លួនតូចល្មមបែបនេះ?

ដោយ​ ៖ Engadget
អត្ថបទទាក់ទង