Xiaomi ត្រៀមដាក់លក់ទូរទស្សន៍ឆ្លាតវៃ Mi TV Q1 កម្រិត 4K ទំហំ 75 អ៊ីញ នៅខែក្រោយនេះ​
ដោយ​ ៖ ធានស៊ីញ | 2 ខែមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុន Xiaomi បាននាំយកវត្ដមានទូរសព្ទឆ្លាតវៃ Mi 11 របស់ខ្លួន ចូលក្នុងទីផ្សាសកលរួចមកហើយ ដោយឡែក ក្រុមហ៊ុនមួយនេះ មិនត្រឹមតែធ្វើការប្រកាសចេញ តែទូសព្ទមួយនេះនោះទេ ពោលគឺ Xiaomi ក៏បានបង្ហាញពីទូរទស្សន៍ឆ្លាតវៃ Xiaomi Mi TV Q1 75 អ៊ីញ របស់ខ្លួនមួយបន្ថែមទៀតផងដែរ។

យោងទៅតាមគេហៈទំព័រ GIZMOCHINA បានឲ្យដឹងថា Xiaomi បានប្រកាសចេញទូរទស្សន៍ឆ្លាតវៃឈ្មោះថា Xiaomi Mi TV Q1 75 ជំនាន់ចុងក្រោយ។  វាប្រើប្រាស់បច្ចេកវិទ្យា Quantum Dot ដំណើរការដោយប្រព័ន្ធ Android TV 10 រីឯតួខ្លួនរបស់វា ត្រូវបានរចនាឲ្យមានភាពរលោង និងសាមញ្ញ។ វាត្រូវបានភ្ជាប់ជាមួយនឹងអេក្រង់ QLED ទំហំ 75 អ៊ីញ មានកម្រិតបង្ហាញរូបភាពរហូតដល់ 4K និងគាំទ្រកម្រិតទឹកពណ៌ HDR ថែមទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នោះ Xiaomi Mi TV Q1 75  បានភ្ជាប់មកជាមួយកម្រិត Refresh Rate អេក្រង់ដល់ទៅ 120Hz  ឯណោះ។

ចូលមកដល់ឧបករណ៍បំពងសំឡេងវិញ ទូរស្សន៍ Mi TV Q1 75 មានបំពងបញ្ចេញសំឡេងរហូតដល់ទៅ 6 គ្រាប់ ដោយ 2 គ្រាប់ជា Tweeters Speaker និង 4 គ្រាប់ទៀតជា Woofer Speaker ហើយវាក៏គាំទ្រដោយ Dolby Audio និង DTS-HD ដែលជួយបន្ថែមកម្រិតសំឡេង ឲ្យកាន់តែច្បាស់ល្អថែមទៀត។ ទូរស្សន៍ឆ្លាតវៃមួយនេះ ក៏មានភ្ជាប់មកជាមួយមុខងារ Google Assistant ដែលអាចធ្វើការបញ្ជាដោយប្រើសម្លេងពីចម្ងាយផងដែរ។

គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ឆ្លាតវៃ Mi TV Q1 75 មួយនេះ អាចនឹងត្រូវដាក់លក់ដំបូង នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា អឺរ៉ុប បារាំង អាឡឺម៉ង់ អ៊ីតាលី ប៉ូឡូញ និង អេស្ប៉ាញតែប៉ុណ្ណោះ។ ដែលការដាក់លក់នោះ គឺអាចនឹងនៅក្នុងខែ មីនា ឆ្នាំ 2021 ខាងមុខនេះ ដោយក្នុងតម្លៃប្រហែល 1,570 ដុល្លារ។

ដោយ​ ៖ GIZMOCHINA
អត្ថបទទាក់ទង