CAMBO REPORT

Popup Advertising5 seconds

Facebook ប្រកាស​ចេញ​មុខងារ​ថ្មី​មួយ ​​អាច​ឲ្យ​អ្នក​ប្រើប្រាស់​​រក្សា​ទុក​ ​រូបភាព ឬវីដេអូ​​ចូល​​ក្នុង​​ Google​ Photos ​បាន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ ប្រហែលជាគ្មាននរណារម្នាក់ មិនស្គាល់ Facebook នោះទេ ព្រោះថានេះបណ្តាញសង្គម ដែលមានប្រជាប្រិយភាពមួយ សម្រាប់ការប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ន។ មិនខុសទេ នៅក្នុងនោះ យើងឃើញមានការចែករំលែកជាច្រើន មិនថាជារូបភាព ឬវីដេអូនោះទេ ហើយពេលខ្លះ នៅពេលដែលអ្នកចង់រក្សារូបភាព ដែលបានឃើញនោះទុក អ្នកអាចចុច save ធម្មតាបាន។ ដោយឡែក នៅក្នុងពេលនេះ Facebook ក៏បានប្រកាសចេញ មុខងារថ្មីមួយទៀត ដែលអាចឲ្យអ្នកប្រើប្រាស់ ធ្វើការរក្សាទុករូបភាព និងវីដេអូចូលទៅក្នុង Google Photos បាន។

 

 

មិនខុសទេ បើតាមការបង្ហាញរបស់ Facebook បានបញ្ជាក់ថា មុខងារដែលអ្នកអាចឲ្យអ្នកប្រើប្រាស់ ធ្វើការផ្ទេរ ឬរក្សារូបភាព ចេញពី Facebook ទៅកាន់ Google Photos នេះ ត្រូវបានអភិវឌ្ឍន៍ឡើង នៅលើ DTP Standard ដែលនេះគម្រោងស្តង់ដា ដោយបើកចំហឲ្យអ្នកប្រើប្រាស់ អាចធ្វើការផ្ទេរទិន្នន័យពីវេទិកាមួយ ទៅកាន់វេទិកាផ្សេងទៀត ក៏ដូចជាមានភាពងាយស្រួលផងដែរ។ គួរបញ្ជាក់ដែរថា មុខងារនេះ ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីខែកក្កដា ឆ្នាំ 2018 ដែលត្រូវបានរកឃើញដោយ ការសហការគ្នារវាង Google, Facebook, Microsoft និង Twitter ខណៈដែល Apple ក៏បានចូលរួមជាមួយគម្រោងនេះដែរ បន្ទាប់ពី 2 ឬ 3 ខែ បន្ទាប់ពីថ្ងៃប្រកាសមក។ ហេតុនេះហើយ ទើបពេលនេះ Facebook ក៏បានប្រកាសពីមុខងារថ្មី ដូចដែលបាននិយាយពីខាងដើម មិនត្រឹមតែប៉ុណ្ណោះ ពេលនេះ វាត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងប្រទេសអៀរឡង់មុនគេ ហើយទាល់តែដើមឆ្នាំ 2020 ទើបមុខងារនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ នៅទូទាំងពិភពលោក។

 

 

និយាយរួមមកវិញ Facebook បានប្រកាសចេញពី មុខងារថ្មីមួយរបស់ខ្លួន សម្រាប់អនុញ្ញាតឲ្យប្រើប្រាស់ ធ្វើការរក្សារូបភាព ឬវីដេអូចូល ទៅក្នុង Google Photos បាន ហើយមុខងារនេះដែរ វាត្រូវបានកសាងឡើងផ្អែកលើ DTP Standard ដែលកន្លែងមួយ ត្រូវបានរកឃើញដោយ ក្រុមហ៊ុនជាច្រើន ដូចដែលបានរៀបរាប់ នៅខាងលើនេះអញ្ចឹង។ យ៉ាងណាក៏ដោយ ក្នុងពេលនេះ វាមានប្រើប្រាស់ហើយសម្រាប់ប្រទេសអៀរឡង់ ប៉ុន្តែសម្រាប់ទូទាំងសាកលលោកវិញ គឺនឹងទទួលបាន នៅដើមឆ្នាំក្រោយនេះឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: ZDNet Tag: កម្មវិធី-ហ្គេម