CAMBO REPORT

Popup Advertising5 seconds

Realme X2 ភ្ជាប់​មក​ជាមួយ​ជម្រើស​ពណ៌ Avocado Green ថ្មី ចេញ​ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ Realme X2 វាបានបង្ហាញខ្លួនជាផ្លូវការរួចមកហើយ កាលពីខែកញ្ញាកន្លងទៅនេះ ដែលវាជាស្មាតហ្វូនលំដាប់បង្គួរ និងបានចេញមកជាមួយ ជម្រើសពណ៌ចំនួន 2 ដូចជា ពណ៌ Pearl While និងពណ៌ Pearl Blue ផងដែរ។ ដោយឡែកមកទល់ពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ ក៏បានធ្វើការបញ្ចេញពណ៌ថ្មី មកមួយទៀត ដែលត្រូវបានគេហៅថា Avocado Green ហើយវានឹងត្រូវបានដាក់លក់ជាផ្លូវការក្នុងប្រទេសចិន ចាប់ពីពេលនេះទៅហើយ។

 

 

ជាក់ស្ដែង Realme X2 ដែលបានភ្ជាប់មកជាមួយជម្រើសពណ៌ Avocado Green ថ្មីនេះ នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសចិន នៅថ្ងៃនេះ ហើយសង្ឃឹមថាវា ក៏អាចនឹងមានលក់លើទីផ្សារមួយចំនួនទៀត រួមទាំង ក្នុងទីផ្សារប្រទេសយើង ផងដែរ។ មួយវិញទៀត ចំពោះ Realme X2 ពណ៌ថ្មីនេះ គឺមានលក្ខណៈសម្បត្តិ នៅដដែល ដូចជា បានប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm Snapdragon 730G ទំហំ 8nm និងដំណើរការដោយ Android 9.0 Pie ស្រោបលើស្បែក Interface ColorOS 6, មានរ៉េមទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យទំហំ 128GB មានកម្លាំងថាមពលថ្មធំទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន តាមរយៈ USB Type-C ទំហំ 30 វ៉ាត់។ ក្រៅពីនេះ ស្មាតហ្វូន X2 បានបំពាក់មកជាមួយអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ Super AMOLED ក្នុងកម្រិតបង្ហាញរូបភាព Full HD+ អមដោយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ ទៀតផង។

 

 

អញ្ចឹង នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ តែងតែនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Realme ជាពិសេសគឺអ្នកគាំទ្រស្មាតហ្វូនខ្សែស្រឡាយ X ហ្នឹងតែម្ដង ដែលវាទទួលបានពណ៌ថ្មី ស្អាតប្លែកគួរអោយទាក់ទាញនេះ ផងដែរ។ ជាងនេះទៅទៀត វាត្រូវបានដាក់លក់ក្នុងប្រទេសចិនហើយជាមួយការ Discount ក្នុងតម្លៃប្រមាណជា 96 ម៉ឺនរៀល (240 ដុល្លារ ខណៈតម្លៃដើម 270 ដុល្លារ)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Realme Tag: ទូរស័ព្ទ