CAMBO REPORT

Popup Advertising5 seconds

ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ជាមួយ​ OPPO​ រាល់​ការ​ជាវ​ Reno2​ F​ និង​ Reno2​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆ្នាំថ្មី លាភថ្មី កាដូថ្មី តម្លៃថ្មី ដោយក្រុមហ៊ុន OPPO កម្ពុជា បានធ្វើការពញាក់អារម្មណ៍អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួន តាមរយៈការប្រកាសផុ្តល់ជូននូវ កាដូនិងរង្វាន់ធំ “ឈ្នះដំណើរកម្សាន្ត ទៅលេងក្រៅប្រទេស” ដល់អ្នកទិញ ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 និង OPPO Reno2 F ចាប់ពីថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2019 ដល់ ថ្ងៃទី 29 ខែកុម្ភៈ 2020 ជាមួយការផ្តល់សំណាងដល់អតិថិជន ចំនួន 3 នាក់ ក្នុងមួយសប្តាហ៍ សរុប 39 នាក់ រហូតដល់ចុង ខែកុម្ភៈ ឆ្នាំ 2020។

 

ក្នុងនោះ ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេស ថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់ល្អ នៅកម្ពុជា ទើបក្រុមហ៊ុនយើងខ្ញុំ ផ្តល់កាដូថ្មី មានកំណត់ សម្រាប់ឆ្នាំថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំ ទៅលេងកោះ ភូកេត ជាច្រើនរង្វាន់” នេះបើតាមអ្នកតំណាងឲ្យ OPPO បានបញ្ជាក់។ 

 

 

ដើម្បីចូលរួម និងអាចឈ្នះរង្វាន់ធំ ទៅលេងកោះ ភូកេត លោកអ្នកគ្រាន់តែបំពេញ តាមលក្ខខណ្ឌងាយៗ ដូចខាងក្រោម៖ 

• ទិញទូរសព្ទ OPPO Reno2 និង OPPO Reno2 F  បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO

• សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗ ក្នុងពេលផ្សាយផ្ទាល់ លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន 5 ដង ប្រសិនបើខកខាន មិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ។

 

រាល់ការជាវស្មាតហ្វូន OPPO Reno2 F តម្លៃថ្មី ពិសេសត្រឹមតែ $349 មានឱកាសឈ្នះដំណើរកម្សាន្ត ទៅលេង ភូកេតនិងទទួលបាន បាស Bluetooth, កែវទឹក ក្រវិលទម្រទូរសព្ទ, ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 24សប្តាហ៍ ។ OPPO Reno2 F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពីការអាប់ដេតរវាង OPPO ត្រកូល F និង Reno ស៊េរី មានភាពស្រស់ស្អាតប្លែក ជាមួយនឹងពណ៌ថ្មីបែប Gradient បៃតងបែកស្វាយ (Nebula Green)។ OPPO Reno 2F មានកាមេរ៉ាក្រោយ 4 គ្រាប់ ដែលកាមេរ៉ាគោល មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់ 119 ដឺក្រេ អាចថតរូបជួបជុំគ្រួសារ ឬការជួបជុំ នៅតុអាហារ ដោយពុំចាំបាច់ ដើរថយក្រោយ។ មិនតែប៉ុណ្ណោះ កាមេរ៉ាទី3  និងទី4 មានទំហំ 2MP ដូចគ្នា អាចថតរូបបែប ស-ខ្មៅ និងថតរូបបែបភាពយន្ត ផងដែរ។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាត តែម្តង។ 

 

 

ចំណែកឯអតិថិជន ដែលជ្រើសរើសយក OPPO Reno2 តម្លៃ $599 ក៏មានឱកាសឈ្នះដំណើរកម្សាន្ត ទៅលេង ភូកេតដូចជា Reno2F ដែរ ប៉ុន្តែមានបន្ថែមកាដូពិសេស ដូចជា បាស Bluetooth ធំដ៏ស្រស់ស្អាត និង ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24 សប្តាហ៍។ OPPO Reno2 ជាស្មាតហ្វូន បំពាក់មកនូវការរចនា បែបកាលីបជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5 អ៊ីញ ភ្ជាប់ជាមួយនឹងកញ្ចក់ E3 ការពារចំណាំងពន្លឺ និងបច្ចេកវិទ្យា ការពារភ្នែក។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4 គ្រាប់ កាមេរ៉ាគោល 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូទាំង Hardware និង Software (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបប្រសើរ នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី 2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយ បានច្បាស់ល្អ មិនចាំបាច់ដើរថយក្រោយ ចំណែកកាមេរ៉ាទី 3 ទំហំ 13MP ថតរូបឆ្ងាយបានស្អាតល្អ ជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី 4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយ ជាមួយនឹងមុខងារថតវីដេអូព្រាល នៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដែលមានស្រាប់ហៅថា So Loop  ។ 

 

 

អាស្រ័យហេតុនេះ មិនថាឡើងស៊េរីទូរសព្ទកាមេរ៉ា 4 ម៉ូឌែល OPPO Reno2 F ឬក៏ OPPO Reno2 នោះទេ លោកអ្នកនឹងទទួលបានស្មាតហ្វូន មានគុណភាពល្អ, ពណ៌ត្រូវចិត្ត, កាដូពិសេសមានកំណត់ សម្រាប់ឆ្នាំថ្មី និងមានឱកាសឈ្នះរង្វាន់ធំ ទៅលេង ភូកេត ថែមទៀត។ ប្រញាប់ឡើងការផ្តល់ជូននេះ មានកំណត់!

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: OPPO Cambodia Tag: ទូរស័ព្ទ