CAMBO REPORT

Popup Advertising5 seconds

ត្រឹម 3 ខែ Redmi Note 8 Series អាច​បំបែក​ការ​លក់​ចេញ​ដល់​ទៅ 10 លាន​គ្រឿង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងអាចនិយាយបានថា Xiaomi គឺជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត នៅក្នុងប្រទសចិន ដែលបានផលិតស្មាតហ្វូន ក៏ដូចជាផលិតផលអេឡិចត្រូនិចផ្សេងៗ សម្រាប់លក់នៅក្នុងស្រុក និង ក្រៅស្រុកទៀតផង។ កាន់តែពិសេស ស្មាតហ្វូនជាច្រើនម៉ូឌែល របស់ក្រុមហ៊ុននេះ និងស្លាកយីហោ Redmi ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ Xiaomi ក៏ទទួលបានការគាំទ្រ និងពេញនិយមមិនធម្មតាដែរ ពីសំណាក់អ្នកប្រើប្រាស់ ដោយសារតែគុណភាពល្អ ព្រមជាមួយតម្លៃគួរសម ដែលអាចទទួលយកបាន។ ហើយថ្ងៃនេះផងដែរ Redmi បានប្រកាសឲ្យដឹងថា ស្មាតហ្វូនម៉ូឌែល Redmi Note 8 Series ដែលបានចេញលក់ដំណាលគ្នា នៅក្នុងប្រទេសចិន កាលពីដើមខែកញ្ញា កន្លងទៅនេះ គឺលក់ដាច់អស់ 10 លានគ្រឿងឯណោះ គិតត្រឹមតែរយៈពេល 3 ខែ បើគិតចាប់ពីថ្ងៃដាក់លក់មក។ 

 

 

Redmi Note 8 គឺជាស្មាតហ្វូនលំដាប់ថវិកាមួយរបស់ត្រកូលនេះ ដោយវាត្រូវបានប្រកាសចេញ ជាផ្លូវការ កាលពីចុងខែសីហា ឆ្នាំ 2019 កន្លងទៅ ជាមួយនឹងអេក្រង់លាត រំលេចថ្ងាសឆក រាងដំណក់ទឹក មានលក្ខណៈសម្បត្តិល្អច្រើន និងមានរូបរាង ប្លែកម្យ៉ាងពីសិស្សច្បង របស់វា Redmi Note 7 ផងដែរ។ ដូច្នេះ រហូតមកដល់ពេលនេះ ចន្លោះពេលជាង 3 ខែហើយ ដែលម៉ូឌែលនេះ បានបង្ហាញវត្តមាន នៅលើបណ្តាទីផ្សារមួយចំនួន ព្រមទាំងនៅប្រទេសកម្ពុជាយើង ហើយវាត្រូវបាន លក់ដាច់អស់រហូតដល់ទៅ 10 លានគ្រឿង។ ម៉្យាងវិញទៀត ចំនួននេះ ក៏ត្រូវបានបំបែកកំណត់ត្រា លក់បានច្រើន និងមានសន្ទុះលក់បានលឿន បើប្រៀបធៀបជាមួយ ការលក់ Redmi Note 7 កាលពីដើមឆ្នាំ។

 

 

អញ្ចឹង វាហាក់ដូចជាដំណឹងល្អ និងជាសំណាងមួយ ដោយម៉ូឌែល Redmi Note 8 Series នេះ ទទួលបានគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ បានយ៉ាងច្រើនបែបហ្នឹង។ យ៉ាងណា យើងនឹងរង់ចាំមើល បន្តទៀតថា តើក្រុមហ៊ុន Xiaomi ឬ Redmi អាចនឹងពាំនាំ ក៏ដូចជាអាប់ដេតភាពទាក់ទាញ អ្វីថ្មីៗថែមទៀត សម្រាប់ស្មាតហ្វូនស៊េរីក្រោយៗ ក្នុងត្រកូល Redmi ឬអត់?

 

សូមទស្សនាវីដេអូ បង្ហាញពីលក្ខណៈសម្បត្តិរបស់ Redmi Note 8 Pro ដោយខេមបូរីផត៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គាលី ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ