CAMBO REPORT

Popup Advertising5 seconds

បុរស​ម្នាក់​បាន​បង្កើត​កម្ម​វិធី​ដូច iPod Classic សម្រាប់​ដាក់​អោយ​ប្រើ​លើ iPhone បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តើប្រិយមិត្តអ្នកអាននៅចងចាំ iPod Classic ដែលជាឧបករណ៍ចាក់តន្ត្រីដ៏មានការពេញនិយមមួយ របស់ក្រុមហ៊ុន Apple ដែរឬទេ? សម្រាប់ពេលថ្មីៗនេះ អ្នកអភិវឌ្ឍន៍កម្មវិធីនៃប្រព័ន្ធដំណើរការ iOS បានធ្វើការបង្ហាញពី គម្រោងនៃការបង្កើតបទពិសោធន៍ការប្រើប្រាស់ iPod ឡើងវិញ តាមរយៈការបង្កើតកម្មវិធី iOS ដែលនាំមកនូវមុខងារ Click Wheel និង Cover Flow របស់ iPod ទៅកាន់ទូរសព្ទ iPhone។

 

 

ជាការពិតណាស់ គម្រោងនេះកំពុងត្រូវបានបង្កើតឡើងដោយ លោក Elvin Hu ដែលជានិស្សិតផ្នែក រចនា (Design) នៅមហាវិទ្យាល័យ Cooper Union Collage នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ Elvin Hu បានធ្វើការបង្ហោះនូវកម្មវិធីនេះ ទៅក្នុងគណនី Twitter ផ្ទាល់ខ្លួន ដើម្បីចែករំលែកចំណាប់អារម្មណ៍ ឬ សំណួរដំបូងនៃកម្មវិធី ដែលនឹងមកដល់នាពេលខាងមុខ របស់គាត់មួយនេះ។ ជាក់ស្ដែង បន្ទាប់ពីគាត់បាន ធ្វើការបង្ហោះនៅលើបណ្ដាញសង្គម Twitter រួចមក សម្រាប់តែមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នក ដែលបានឃើញនូវការបង្ហោះរបស់គាត់។ មិនត្រឹមតែប៉ុណ្ណោះ វាបានរីករាលដាលពេញបណ្ដាសារព័ត៌មានធំៗជាច្រើន បានចុះផ្សាយពីវា ហើយទទួលបានការចូលចិត្ត (Like) ជាង 36,600 និងមានការបញ្ចេញមតិ (Comment) ច្រើនជាង 8,000 ឯណោះ នៅលើ Twitter។

 

 

ជាចុងក្រោយ លោក Hu រំពឹងថានឹងបញ្ចប់ការបង្កើតកម្មវិធី និងដាក់អោយប្រើបាស់ជាផ្លូវការ នៅចុងឆ្នាំនេះ ហើយលោក ក៏បានបន្ថែមថា ការដាក់អោយធ្វើការទាញយកនូវកម្មវិធីនេះ គឺអាស្រ័យលើការយល់ព្រមរបស់ Apple ទៀតផង។ អញ្ចឹង នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកចូលចិត្តស្ដាប់តន្ត្រី និងជាពិសេសសម្រាប់ Fan ឧបករណ៍ iPod ហ្នឹងតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Beeboom Tag: កម្មវិធី-ហ្គេម