CAMBO REPORT

Popup Advertising5 seconds

ZTE​ បាន​បង្ហាញ​ជា​ផ្លូវការ​ពី​ UI ​ជំនាន់​ថ្មី​ MiFavor​ 10 ​ដែល​មាន​មូលដ្ឋាន​លើ​ Android​ 10​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ ZTE បានប្រកាសចេញជាផ្លូវការ នូវ UI ជំនាន់ថ្មីសម្រាប់ប្រើប្រាស់ លើស្មាតហ្វូនរបស់ខ្លួន ដោយវាមានឈ្មោះថា MiFavor 10 ដោយមានមូលដ្ឋាននៅលើ Android 10 អញ្ចឹងដែរ។ នៅក្នុងនោះដែរ យើងឃើញថា ក្រុមហ៊ុនខាងលើបានធ្វើការ ពង្រឹងបន្ថែមទៅលើផ្នែក dark mode, បន្ថែម Wallpaper ថ្មីៗ, មុខងារជូនដំណឹងថ្មី ហើយចំណែកឯចំណុចពិសេសៗជាច្រើន ក្រៅពីនេះទៀត ខ្ញុំនឹងធ្វើការរៀបរាប់ជូន នៅក្នុងអត្ថបទខាងក្រោមនេះផងដែរ។

 

 

ប្រាកដណាស់ កំណែអាប់ដេតថ្មីមកកាន់ MiFavor 10 របស់ ZTE ច្បាស់ជាមានលក្ខណៈពិសេសជាងជំនាន់មុន មិនខានឡើយ ជាក់ស្ដែង យើងឃើញថា វាបាននាំយកមកនូវ icons ថ្មីៗជាច្រើនប្រភេទ សម្រាប់តម្រូវចិត្តអ្នកប្រើប្រាស់ច្រើននាក់ដូចគ្នា ហើយ ZTE បានអះអាងថា វាអាចធ្វើការបានរលូនល្អជាងមុន ទៅលើការប៉ះបញ្ជារ ក៏ដូចជាចលនាផ្សេងៗ ជាពិសេសនោះ វាក៏មានភ្ជាប់មកជាមួយមុខងារ Dark Mode ដែលធ្វើឲ្យបទពិសោធន៍ប្រើប្រាស់ កាន់តែប្រសើរ ដូចដែលធ្លាប់មាន នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃអញ្ចឹង។ ក្រៅពីនេះ ស្បែកមុខថ្មីខាងលើ ក៏បានផ្ដល់ឲ្យនូវជម្រើស Wallpaper ថ្មី ដែលត្រូវបានគេហៅថាជា Dynamic Wallpaper ដែលមានលក្ខណៈស្រស់ស្អាត ហើយវាក៏ត្រូវបានដាក់ឲ្យទាញយក ក្នុងកម្មវិធី Theme នៅលើស្មាតហ្វូនស្រាប់តែម្ដង។

 

 

មួយវិញទៀត ZTE ក៏បានដាក់បញ្ចូលមុខងារផ្ដល់ដំណឹងថ្មី ដែលអ្នកប្រើប្រាស់ អាចធ្វើការចូលទៅកាន់ដំណឹងនោះ ដោយមិនមានបិទ background របស់យើងឡើយ និយាយឲ្យស្រួលយល់ទៅ ដំណឹងនោះនឹងត្រូវបង្ហាញ ជាផ្ទាំងតូចមួយ លើ background ដែលយើងកំពុងតែមើល ជាក់ស្ដែងដូចជា ការឆ្លើយតបសារ ពេលអ្នកកំពុងតែមើលវីដេអូជាដើម។ លើសពីនេះ វាក៏មានដាក់បញ្ចូលមុខងារ Smart Screen Recognition ដែលអាចឲ្យអ្នកធ្វើការកំណត់ ការបង្ហាញមាតិកាផ្សេងៗ ដោយប្រើប្រាស់ការបញ្ជារមួយចំនួន ក៏ដូចជាមានមុខងារ voice control ថ្មី ដែលកាន់តែមានប្រសិទ្ធិភាព ក្នុងការស្ដាប់សម្លេងអ្នកប្រើប្រាស់។ កាន់តែពិសេសនោះ វាក៏មានមុខងារសម្រាប់បន្ថែមគុណភាពហ្គេម ឲ្យកាន់តែមានស្ថេរភាពជាងមុន សម្រាប់ផ្ដល់បទពិសោធន៍ កាន់តែប្រសើរទៅដល់ អ្នកនិយមលេងហ្គេម ក៏ដូចជាមានមុខងាផ្សេងៗទៀត ដែលមានដូចជា document recognition, Angle correction, Automatic picture classification និងមានមុខងារថ្មី សម្រាប់ធ្វើការហៅចេញបន្ទាន់ថែមទៀតផង។ 

 

 

នៅក្នុងនោះដែរ ក្រុមហ៊ុនខាងលើ ក៏បានបញ្ជាក់ដែរ ស្មាតហ្វូនរបស់ខ្លួន ដែលទទួលបាន MiFavor 10 នោះមានដូចជា ZTE Axon 10 Pro ទាំងម៉ូឌែល 4G និង 5G, ZTE Blade V10 និង ZTE Axon 9 Pro ផងដែរ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើនេះ មិនទាន់បានបញ្ជាក់ពីពេលវេលា ដែលមាននឹងដាក់ឲ្យធ្វើការអាប់ដេត នៅឡើយទេក្នុងពេលនេះ ប៉ុន្តែក៏សង្ឃឹមថា MiFavor 10 ដែលមានមូលដ្ឋានលើ Android 10 នេះ នឹងដាក់ឲ្យអាប់ដេតលើ ស្មាតហ្វូនក្នុងពេលឆាប់ៗនេះ ផងទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ