CAMBO REPORT

Popup Advertising5 seconds

Xiaomi Mi Watch ទទួល​បាន​កំណែ​អាប់ដេត​ជា​លើក​ដំបូង ដើម្បី​ដោះ​ស្រាយ​បញ្ហា​សាក​ថ្ម និង​តំណរ​ភ្ជាប់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមខែវិច្ឆិកា Xiaomi បានប្រកាសចេញ នាឡិកាឆ្លាតវៃម៉ូឌែលថ្មីមួយ មានរចនារូបរាង មើលទៅគឺស្រដៀងគ្នាជាមួយ Apple Watch ដែរនោះ ដោយវាមានឈ្មោះថា Xiaomi Mi Watch។ មិនទាន់បានប៉ុន្មានផង ឥឡូវនេះ Mi Watch នឹងចាប់ផ្តើមទទួលបាន ការអាប់ដេតនូវ Firmware ថ្មី បង្កើតឡើងដោយឈរ លើគោលដៅធំៗ 2 ដូចជា ដោះស្រាយបញ្ហានៃការសាកថ្ម និងបញ្ហាតំណរភ្ជាប់ ក៏ដូចជាពង្រឹងបន្ថែម ទៅលើបទពិសោធន៍ នៃការប្រើប្រាស់ទៀតផង។ 

 

 

ក្នុងនោះ លោក Qu Heng ដែលជាអ្នកចាត់ការទូទៅ ផ្នែកអេកូឡូស៊ី នៃក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា អ្នកប្រើប្រាស់មួយចំនួនតូច នឹងទទួលបានការអាប់ដេត Grayscale ក្នុងថ្ងៃនេះផ្ទាល់ ហើយផ្សេងៗទៀត នឹងទទួលបានការអាប់ដេត តាមរយៈ OTA ចាប់ពីថ្ងៃស្អែក ទៅដល់ថ្ងៃទី 5 ខែធ្នូនេះ។ ក្រៅពីចង់ដោះស្រាយចន្លោះ ប្រហោងមួយចំនួន ជាមួយកំណែ Update ជាលើកដំបូងនេះហើយ Xiaomi ព្រមទាំង នឹងបន្ថែមមកជាមួយមុខងារថ្មីផ្សេងៗទៀត ដើម្បីពង្រឹងទៅលើបទពិសោធន៍ កាន់តែទូលំទូលាយ សម្រាប់អតិថិជនខ្លួន។ ពិតមែនណាស់ តាមរយៈការអាប់ដេតនេះ រួមបញ្ចូលទាំងការបន្ថែមនូវប្រព័ន្ធ កូនកាត់ស្រដៀងទៅនឹងផ្ទៃ iOS ក៏ដូចជាអាប់ដេត ឲ្យការតភ្ជាប់បានលឿនល្អជាងមុន និងបង្កើនល្បឿន ទាញយកពីកម្មវិធី Store ក្នុងនាឡិកាជាដើម។

 

 

ចំពោះ Mi Watch នេះ ត្រូវបានរចនាឡើង ជាមួយទំហំ 44mm និងមានអេក្រង់ទំហំ 1.78 អ៊ីញ ប្រភេទ AMOLED ដែលមានប៊ូតុងបង្វិលមួយ នៅផ្នែកខាងស្តាំ ប្រហាក់ប្រហែលនឹង Apple Watch ដែរ ហើយវាត្រូវបានដំណើរការ ដោយបន្ទះឈីប Snapdragon Wear 3100 ដែលមានស្បែកមុខស្រោបដោយ MIUI សម្រាប់នាឡិកាឆ្លាតវៃ និងមានថាមពលថ្ម 570mAh។ លើសពីនេះ វាក៏បានភ្ជាប់មកជាមួយកម្មវិធីជាច្រើន ជាង 40 កម្មវិធីមកស្រាប់ ព្រមទាំងមុខងារ តាមដានសុខភាព រួមមានដូចជា ការវាស់ចង្វាក់បេះដូង, ការរាប់ជំហ៊ាន, កម្រិតជាតិខ្លាញ់ និងមុខងារ តាមដានដំណេក ថែមទៀតផង។ នាឡិកាឆ្លាតវៃ ដែលមានលក្ខណៈសម្បតិ្តល្អច្រើន និងជាពិសេស ជាមួយតម្លៃសមរម្យខ្ទង់ 185 ដុល្លារនេះ មានជម្រើស 4 ពណ៌ ដូចជា ពណ៌ប្រផេះ ស និងពណ៌ navy blue ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានជាប្រភេទ Premium Edition ដែលតួខ្លួនស្របឡើងដោយដែកប្រភេទ Stainless Steel មានតម្លៃខ្ទង់ 285 ដុល្លារ ( តម្លៃសម្រាប់ទីផ្សារស្រុកចិន )។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គាលី ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Gear Best Tag: នាឡិកាវៃឆ្លាត