CAMBO REPORT

Popup Advertising5 seconds

Galaxy Note10 Series ទើប​ទទួល​បាន​កំណែ​អាប់​ដេត Android 10 ជំនាន់​សាក​ល្បង​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលថ្មីៗនេះ Samsung ទើបបានធ្វើការបញ្ចេញនូវកំណែអាប់ដេត Android 10 Beta ជំនាន់ថ្មី សម្រាប់ Galaxy Note 10 ស៊េរី។ កំណែអាប់ដេតជំនាន់ Beta ចុងក្រោយនេះ ត្រូវបានបញ្ចេញអោយធ្វើការអាប់ដេត សម្រាប់ Galaxy Note 10 និង Note 10 Plus ក្នុងប្រទេសឥណ្ឌា និងមានការកែប្រែជួសជុលបញ្ហាដែលកើតមានមួយចំនួន ផងដែរ។

 

 

ពិតប្រាកដណាស់ កំណែអាប់ដេតថ្មីនេះ បានមកជាមួយ Version សម្គាល់ G97**FXXU1ZSK8 និងវាគួរតែត្រូវបានបញ្ចេញអោយធ្វើការអាប់ដេត នៅគ្រប់ប្រទេសទាំងអស់ទូទាំងសកលលោក ព្រមជាមួយ One UI 2.0 ជំនាន់សាកល្បង ដែលមានសម្រាប់ទាំង Galaxy Note 10 និង Galaxy Note 10+ ផងដែរ។ លើសពីនេះទៅទៀត នេះអាចជាកំណែអាប់ដេត Android 10 Beta ជំនាន់ទី 2 សម្រាប់ប្រទេសមួយចំនួនដូចជា ប្រទេសអាឡឺម៉ង់, កូរ៉េ និងសហរដ្ឋអាមេរិក ហើយវាក៏ជាកំណែអាប់ដេតជំនាន់សាកល្បងនៃ Android 10 ជំនាន់ថ្មី ដែលនឹងមានសម្រាប់ នៅគ្រប់តំបន់ទាំងអស់ផងដែរ។ មួយវិញទៀត ការផ្លាស់ប្តូរសម្រាប់កំណែអាប់ដេតជំនាន់សាកល្បងទី 2 សម្រាប់ Galaxy Note 10 នេះ គឺវាពិតជាដូចគ្នានឹងការផ្លាស់ប្តូរសម្រាប់កំណែអាប់ដេតជំនាន់ Beta ចុងក្រោយបង្អស់ នៅលើ Galaxy S10 Series ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន អញ្ចឹងដែរ។

 

 

ដូច្នេះ ដើម្បីអាចធ្វើការទាញយកកំណែអាប់ដេត Android 10 ជំនាន់សាកល្បងចុងក្រោយនេះបាន ដំបូងឡើយ ប្រិយមិត្តត្រូវចូលទៅកាន់ Settings នៅលើទូរសព្ទរបស់លោកអ្នក បន្ទាប់មកទៀតចុចត្រង់ Software Update និងចុច Download and Install ជាការស្រេច។ គួរបញ្ជាក់ផងដែរ ប្រសិនបើប្រិយមិត្តណា មិនទាន់ទទួលបានកំណែអាប់ដេតថ្មីនេះទេ គឺត្រូវរង់ចាំមើលបន្តទៀតសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ