CAMBO REPORT

Popup Advertising5 seconds

យល់​យ៉ាង​ណា​បើ Meizu 17 មាន​លាក់​កាមេរ៉ា​មុខ​នៅ​ក្នុង​របា Status បែប​នេះ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រយៈពេលចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន មកពីប្រទេសចិន Meizu គឺហាក់បីដូចជា មិនសូវមានមានភាពសកម្ម ឬ អាចទទួលបាន ប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់ច្រើននោះឡើយ ដោយប្រទះជួបនូវ បញ្ហាកើតឡើង ដែលបណ្ដាលអោយបង្ខំចិត្ត បិទហាងលក់មួយចំនួន នៅលើទឹកដីខ្លួន ទៀតផង។ ទោះបីជាយ៉ាងណាក្ដី Meizu នៅតែបន្ដប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូល 16T ជំនាន់ក្រោយរបស់ខ្លួន តាមពេលកំណត់ដដែល។

 

 

មិនត្រឹមតែប៉ុណ្ណោះ មានគេប្រទះឃើញមាន ពាក្យចចាមអារ៉ាមថ្មីៗ បានបញ្ជាក់ប្រាប់ថា Meizu 17 ក៏កំពុងស្ថិតក្នុងការអភិវឌ្ឃន៍ ថែមទៀតផង។ រហូតមកដល់ពេលនេះ ប្រភពលេចធ្លាយមួយ បានចែករំលែករូបភាព Render មួយចំនួនបង្ហាញអំពី ការឌីហ្សាញតួខ្លួនទាំងមូល របស់ស្មាតហ្វូនម៉ូឌែល Meizu 17 ដែលនឹងត្រៀមចេញលក់ នាពេលខាងមុខនេះ។ កាន់តែគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថា រូបភាព Render ថ្មី បានបង្ហាញអោយយើងមើលឃើញថា Meizu 17 មានបំពាក់កាមេរ៉ាមុខ នៅជាមួយកន្លែងមើលសេវា និងថាមពលថ្មក្នុងរបា Status ដែរ ដែលយើងមើលសឹងតែមិនដឹងថាវា ជាកាមេរ៉ានោះទេ។ លើសពីនេះទៅទៀត វាថែមទាំងមានអេក្រង់លាតស្ទើរតែពេញគែម មើលវីដេអូបានពេញភ្នែកល្អ និងមានអមមកជាមួយ សេនស័រស្កេនស្នាមម្រាមដៃពីក្រោមអេក្រង់ ទៀងផង។ ក្រៅពីនេះ Meizu 17 ក៏នឹងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ និងមានភ្លើង Flash LED រាងជារង្វង់ នៅពីក្រោមកាមេរ៉ា ផងដែរ។

 

 

យ៉ាងណា សម្រាប់ Meizu 17 អាចនឹងមិនមានអ្វីកែប្រែ ពីជំនាន់មុនៗច្រើននោះទេ ដោយគ្រាន់តែបន្ថែមអេក្រង់លាតធំ និងកាមេរ៉ាចំនួន 3 គ្រាប់ប៉ុណ្ណោះ ហើយព្រមទាំងអាចនឹងគ្មាន រន្ធដាតកាស 3.5mm ដូចម៉ូឌែល Meizu 16s អញ្ចឹងដែរ។ សម្រាប់ពេលបច្ចុប្បន្ននេះ គឺមិនទាន់របាយការណ៍ លម្អិតច្រើនទាក់ទងទៅនឹង Meizu 17 ច្រើននៅឡើយនោះទេ ដូច្នេះសូមកុំភ្លេចតាមដាន ជាមួយក្រុមការងារ ខេមបូ រីផត នាពេលក្រោយបន្ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ