CAMBO REPORT

Popup Advertising5 seconds

realme 5s នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃទី 20 វិច្ឆិកា​នេះ ជាមួយ​ការ​បំពាក់​បន្ទះ​ឈីប Snapdragon 665

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែបាននាំយកស្មាតហ្វូនរបស់ខ្លួន មកដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើង ជាផ្លូវការ។ ក្នុងនោះ ក៏មានស្មាតហ្វូន realme 5 Series ដូចជា realme 5 និង realme 5 Pro ដែលពួកវាគឺជាស្មាតហ្វូនមានកម្លាំងម៉ាស៊ីនលំដាប់មធ្យម រួមជាមួយតម្លៃដ៏សមរម្យមួយ ផងដែរ។

 

 

ដោយឡែក សម្រាប់ realme 5s យើងទទួលបានដំណឹងថា វានឹងបង្ហាញខ្លូននៅលើគេហពំទ័រ Flipkart ក្នុងប្រទេសឥណ្ឌា ថ្ងៃទី 20 ខែវិច្ឆិកា ខាងមុខនេះហើយ។ មិនត្រឹមតែប៉ុណ្ណោះ Flipkart ក៏បានធ្វើការបង្ហាញថា realme 5s នឹងបង្ហាញខ្លួនមកជាមួយការបំពាក់អេក្រង់ទំហំ 6.51 អ៊ីញ មានកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ ដោយមួយគ្រាប់នឹងមានទំហំ 48 មេហ្គាភិចសែល និងមានថាមពលថ្មទំហំធំ ដល់ទៅចំនួន 5,000mAh។ លើសពីនេះទៅទៀត ពេលនេះ មានការបញ្ជាក់ថា realme 5s នឹងត្រូវបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 665 និងជាឈីបដូចគ្នា ដែលមាននៅលើ realme 5 អញ្ចឹងដែរ។ ជាការពិតណាស់ ក្នុងរូបភាពដែល Flipkart បានបង្ហោះនោះ បង្ហាញថា realme 5s នឹងប្រើឈីប Snapdragon 665 ចេញពីប្រអប់តែម្ដង។

 

 

ក្រៅពីនេះទៅទៀត Flipkart ក៏បានធ្វើការបង្ហោះវីដេអូបង្ហាញពីស្មាតហ្វូន realme 5s ដោយអាចអោយយើងមើលឃើញថា វាមានអេក្រង់លាតធំ អមដោយម៉ូតឆកបែបដំណក់ទឹកយ៉ាងស្រស់ស្អាត ទៀតផង។ ជាងនេះទៅទៀត យើងក៏បានមើលឃើញថា realme 5s នឹងមានជម្រើសពណ៌ចំនួន 3 គឺ ពណ៌ខៀវ, ក្រហម និងពណ៌ស្វាយ។ អញ្ចឹង យើងនឹងរង់ចាំមើលលក្ខណៈសម្បត្តិ ក៏ដូចជារូបរាងពេញលេញរបស់វាបន្តទៀត នៅពេលវាប្រកាសចេញជាផ្លូវការ នៅពេលឆាប់ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Flipkart Tag: ទូរស័ព្ទ