CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​ស្មាតហ្វូន​មួយ​ចំនួន​ទៀត​ ទើប​ទទួល​បាន​មុខងារ​ Ambient ​Mode ​លើ ​Google​ Assistant​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែកញ្ញាក្នុងព្រឹត្តិការណ៍ IFA 2019 កន្លងទៅ Google បានប្រកាសចេញមុខងារថ្មីមួយ ដែលគេហៅថា Ambient Mode ដោយមាននៅក្នុង Google Assistant ហើយពេលនោះ ក្រុមហ៊ុននេះ បានដាក់ឲ្យប្រើប្រាស់ តែនៅលើឧបករណ៍មួយចំនួនតែប៉ុណ្ណោះ ជាក់ស្ដែងដូចជា Lenovo Yoga Smart Tab និង Smart Tab M8 ក្រោយមកក៏មានលើស្មាតហ្វូន Nokia 6.2 និង 7.2 ផងដែរ។ កាន់តែពិសេស នៅក្នុងពេលនេះវិញ វាត្រូវបានគេដឹងថា បានផ្តល់ឲ្យបន្ថែមនៅលើស្មាតហ្វូន មួយចំនួនទៀត។ 

 

 

មិនខុសទេ បើតាមការប្រទះឃើញ របាយការណ៍មួយបានបង្ហាញថា អ្នកប្រើប្រាស់ជំនួយការ Google ជាច្រើន ទទួលបានមុខងារខាងលើនេះ នៅលើស្មាតហ្វូនមួយចំនួន ដែលក្នុងនោះមានដូចជា Nokia 6.1 និង Redmi K20 Pro ថែមទៀតផង។ គួរបញ្ជាក់ដែរថា Ambient Mode គឺជាមុខងារថ្មីមួយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុង Google Assistant ដែលមាននាទី ក្នុងការបង្ហាញជូនដំណឹងផ្សេងៗ ទាក់ទងជាមួយ ពត៌មានផ្ទាល់ខ្លួន ការកំណត់ផ្សេងៗ ក៏ដូចជាការមើលរូបភាពក្នុង Album របស់អ្នកប្រើប្រាស់បាន នៅពេលដែលស្មាតហ្វូន កំពុងចាក់សោរអេក្រង់ផងដែរ។ លើសពីនេះ វាក៏ត្រូវបានគេបង្ហាញថា វាមានវត្តមាននៅលើ ស្មាតហ្វូនម៉ូឌែលថ្មីៗ ដែលដំណើរការដោយ Android 9 និង Android 10 ឡើងទៅ ជាក់ស្ដែងដូចជា POCO Phone F1 ក៏អាចនឹងទទួលបានដូចគ្នា ចំណែកឯថេប្លេត Android វិញ ក៏នៅមិនទាន់ប្រាកដនោះទេ ថានឹងទទួលបានមុខងារនេះ ឬមួយក៏អត់។

 

 

និយាយរួមមកវិញ នៅពេលនេះ អ្នកប្រើប្រាស់ស្មាតហ្វូន Nokia 6.1 និង Redmi K20 Pro មួយចំនួន បានទទួលមុខងារ Ambient Mode នៅលើ Google Assistant ហើយ រីឯអ្នកខ្លះទៀត ក៏នៅមិនទាន់ទទួលបានវា នៅឡើយទេ។ យ៉ាងណាក៏ដោយ នៅថ្ងៃខាងមុខទៀត Google នឹងដាក់មុខងារនេះ ឲ្យប្រើប្រាស់ បានកាន់តែទូលំទូលាយ ជាងនេះទៀត ព្រោះថា វាមានប្រយោជន៍ ដែលអាចបង្ហាញពត៌មាន ក៏ដូចជាដំណឹងផ្សេងៗលើអេក្រង់ ថែមទាំងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បញ្ជាលើមុខងារផ្សេងៗ ក៏ដូចជាមើលរូបភាពក្នុង Album របស់ខ្លួន បានដោយមិនចាំបាច់ ដោះសោរអេក្រង់នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ទូរស័ព្ទ