CAMBO REPORT

Popup Advertising5 seconds

ប្រភពមួយអះអាងថា Galaxy S11 នឹង​ក្លាយ​ជា​ស្មាតហ្វូន​ថត​វីដេអូ​ល្អ​ផ្តាច់​គេ​នៅ​ឆ្នាំ​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងច្បាស់ហើយថា ក្នុងខណៈពេលនេះ ក្រុមហ៊ុន Samsung បានកំពុងតែសម្ងំអភិវឌ្ឍស្មាតហ្វូន កំពូលជំនាន់ចុងក្រោយគេ ដែលស្ថិតនៅក្នុងត្រកូល S របស់ខ្លួន នោះគឺ Galaxy S11 Series នោះឯង។ ប៉ុន្តែមិនមែនមានន័យថា មានតែក្រុមហ៊ុន Samsung ម្នាក់ឯងនោះទេ ដែលកំពុងសម្ងំបង្កើត ស្មាតហ្វូនកំពូលជំនាន់ថ្មី ព្រោះថាបើតាមដំណឹងដែលបានរាយការណ៍ កាលពីពេលកន្លងបាននិយាយថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូន ល្បីៗជាច្រើន បានកំពុងធ្វើតែតេស្ត នៅលើមុខងារពិសេសជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដើម្បីយកទៅបំពាក់ នៅលើស្មាតហ្វូនកំពូលរបស់ខ្លួន ដែលត្រៀមបង្ហាញខ្លួន នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ដើម្បីអាចប្រកួតប្រជែង នៅក្នុងទៅផ្សារស្មាតហ្វូន ក៏ដូចជាដើម្បីទាក់ទាញ អ្នកប្រើប្រាស់ ឲ្យងាកមកទិញយក ស្មាតហ្វូនរបស់ខ្លួនផងដែរ។

 

 

ដូច្នេះដើម្បីប្រាកដថា Galaxy S11 Series នឹងអាចយកឈ្នះលើគូប្រជែងរបស់ខ្លួន ក្រុមហ៊ុន Samsung បានព្យាយាម នាំយកលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន យកទៅបំពាក់នៅលើ Galaxy S11 Series របស់ខ្លួន ទៅតាមអ្វីដែលខ្លួនអាចធ្វើបាន។ ជាក់ស្តែង បើយោងទៅតាមព័ត៌មាន ដែលបានចុះផ្សាយ កាលពីពេលកន្លងមក បាននិយាយថា Galaxy S11 Series នឹងភ្ជាប់មកជាមួយ លក្ខណៈសម្បិត្តិពិសេសៗជាច្រើន ដោយក្នុងនោះ រួមមានដូចជា Galaxy S11 Series នឹងបំពាក់មកជាមួយអេក្រង់ ដែលមានទំហំធំជាងមុន ហើយជាប្រភេទបន្ទះបង្ហាញជំនាន់ថ្មី SAMOLED ថែមទៀតផង។ ម្យ៉ាងវិញទៀត Galaxy S11 ក៏នឹងភ្ជាប់មកជាមួយកញ្ចប់កាមេរ៉ា ដែលមានសមត្ថភាព កាន់តែអស្ចារ្យជាងមុន ផងដែរ។ មិនទាន់អស់នោះទេ បើយោងទៅតាមការអះអាង របស់កំពូលអ្នកចែកចាយ ព័ត៌មានបែកធ្លាយ ដ៏ល្បីម្នាក់ដែលមានឈ្មោះថា Max Weinbach បាននិយាយថា Galaxy S11 នឹងក្លាយទៅជាស្មាតហ្វូន ដែលអាចធ្វើការថតវីដែអូ បានល្អជាងគេបំផុត នៅក្នុងឆ្នាំក្រោយនេះ។ ប្រភពបន្តទៀតថា សូម្បីតែ iPhone 11 Pro ដែលជាប់ជាស្មាតហ្វូន ដែលថតវីដេអូបានល្អជាងគេ ក្នុងពេលបច្ចុប្បន្ននេះ ក៏ត្រូវចាញ់ក្នុងដៃ Galaxy S11 ផងដែរ។

 

 

អញ្ចឹងសរុបមកវិញ ទាំងអស់នេះគឺជាលក្ខណៈសម្បតិ្ត និងមុខងារពិសេសៗមួយចំនួន ដែលមាននៅលើ Galaxy S11។ បើសិនជាដំណឹងទាំងនោះ ក្លាយទៅជាការពិតមែននោះ មានន័យក្រុមហ៊ុន Samsung ពិតជាបានយកចិត្តទុកដាក់ យ៉ាងខ្ពស់ទៅលើ Galaxy S11 Series របស់ខ្លួនពិតមែន ហើយវាក៏ប្រហែល អាចក្លាយទៅជាស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិល្អជាងគេបំផុត នៅក្នុងឆ្នាំ 2020 ក៏ថាបាន។ ជាចុងក្រោយ តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះ លក្ខណៈសម្បត្តិ ដែលមាននៅលើ Galaxy S11 Series នេះ? តើអ្នកមានបំណងចង់ក្លាយទៅជាម្ចាស់ ស្មាតហ្វូនមួយនេះដែរឬទេ? ដូច្នេះកុំភ្លេចបញ្ចេញមតិ របស់អ្នកទាំងអស់គ្នា នៅខាងក្រោមនេះ ឲ្យខ្ញុំបានដឹងផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Max Weinbach Tag: ទូរស័ព្ទ