CAMBO REPORT

Popup Advertising5 seconds

vivo​ ត្រៀម​បញ្ចេញ​ស្មាត​ហ្វូន​ម៉ូឌែល ​Y19​ ឱ្យ​ដំណើរ​ការ​លើ​ទីផ្សារ​ឆាប់ៗ​នេះ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Vivo ធ្វើការប្រកាសចេញ ទៅលើស្មាតហ្វូនរបស់ខ្លួន នៃត្រកូល Y ម៉ូឌែល Y19 ដែលជិតកំពុងដំណើរការ ដាក់លក់ក្នុងទីផ្សារកម្ពុជា ឆាប់ៗនេះ ផងដែរ។ ចំពោះ Y19 ត្រូវបានបូកមក ជាមួយទំហំ Ram 4GB និងអង្គផ្ទុកទិន្នន័យ 128GB។ វានឺងបង្ហាញមកជាមួយ ជម្រើសពីរពណ៌ គឺ Magnetic Black និង Spring White ក្នុងតម្លៃ $199 ពេលមានវត្តមាន លក់នៅលើទីផ្សារ ហើយប្រសើរសម្រាប់អ្នកដែលកំពុងស្វែងរកស្មាតហ្វូន មានតម្លៃសមរម្យ មានរូបរាងស្អាត និងមានគុណសម្បត្តិ ល្អច្រើន។

 

 

ចំពោះលក្ខណៈសម្បត្តិត្រួសៗ លើស្មាតហ្វូន Y19 នេះ វាត្រូវបានបំពាក់មកជាមួយ៖

 

• អេក្រង់ទំហំ 6.35inch- Halo Fullview™ Display ជាប្រភេទ LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 (Full HD+)

• មានរ៉េម4GB + អង្គផ្ទុកទិន្នន័យ128GB

• មានទំហំថ្មធំ5000mAh

• ដំណើរការដោយAndroid 9.0 និងប្រភេទ Funtouch OS 9.2

• មានកាមេរ៉ាមុខទំហំ 16MP កាមេរ៉ាក្រោយបីគ្រាប់ ( 16MP+8MP+2MP )

• មានពណ៌ Magnetic Black , Spring White

• មានមុខងារ Face Unlock+ Finger Print

 

 

អញ្ចឹង សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ លើស្មាតហ្វូន vivo Y19 មានRam 4GB និងអង្គផ្ទុកទិន្នន័យ 128GB នេះ លោកអាច Pre-order នៅតាមបណ្តាហាងលក់ទូរសព្ទនានា ទូទាំងប្រទេស ដែលជាតំណាងរបស់ vivo ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ