CAMBO REPORT

Popup Advertising5 seconds

Huawei MatePad Pro នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 25 ខែវិច្ឆិកាខាងមុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងអំពីដំណឹង ដែលនិយាយទាក់ទងទៅនឹងថេប្លេតជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Huawei ដែលត្រៀមនឹងបង្ហាញខ្លួននាពេលខាងមុខនេះ ច្បាស់ជាមិនខាន ព្រោះថារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងពិតជាទទួលបានព័ត៌មានជាច្រើនដែលនិយាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់វាជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយបានរាយការណ៍មកថា ថេប្លេតជំនាន់ថ្មីរបស់ Huawei មួយនេះ អាចនឹងមានឈ្មោះជាផ្លូវការថា Huawei MatePad Pro។ លើសពីនេះទៅទៀតវានឹងមកជាមួយជម្រើសពណ៌ចំនួន 4 ថែមទៀតផង ក្នុងនោះរួមមានដូចជា ពណ៌ខ្មៅ, ស, ទឹកក្រូច និងពណ៌បៃតង ជាដើម។

 

 

 

មិនទាន់អស់នោះទេ ទាក់ទងនឹងថេប្លេតមួយនេះដែរ កាលពីម្សិលមិញនេះ នាយកប្រតិបត្តិរបស់ Huawei លោក Richard Yu បានប្រើប្រាស់បណ្តាញសង្គម Weibo ដើម្បីធ្វើការបង្ហោះរូប Poster ផ្លូវការមួយសន្លឹក ដែលធ្វើឲ្យយើងដឹងថា នៅថ្ងៃទី 25 ខែវិច្ឆិកា ខាងមុខនេះ ក្រុមហ៊ុន Huawei នឹងមានព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ របស់ប្រទេសចិន ដើម្បីធ្វើការប្រកាសចេញថេប្លេតជំនាន់ចុងក្រោយរបស់ខ្លួន ជាផ្លូវការតែម្តង។ តាមរយៈរូប Poster នេះ Huawei មិនបានបង្ហាញ ឬក៏បង្ហើបឲ្យយើងបានដឹងអំពីលក្ខណៈពិសេសរបស់ Huawei MatePad pro នោះទេ ប៉ុន្តែបើយោងទៅតាមព័ត៌មានបែកធ្លាយ បាននិយាយថា MatePad Pro នឹងមានរចនាបថខាងមុខស្រដៀងទៅនឹង iPadPro របស់ Apple អញ្ចឹងដែរ។ ដោយវានឹងបំពាក់មកជាមួយអេក្រង់លាត ដែលមានគែមជុំវិញខ្លីស្មើគ្នា ចំពោះចំណុចដែលខុសគ្នានឹង iPad Pro នោះគឺ MatePad Pro នឹងបំពាក់មកជាមួយលេនទម្លុះអេក្រង់។ បើព័ត៌មាននេះក្លាយជាការពិតមែននោះ មានន័យថា Huawei MatePad Pro នឹងក្លាយទៅជាថេប្លេតដំបូងគេដែលបំពាក់មកជាមួយលេនទម្លុះអេក្រង់។

 

 

គួររំលឹកផងថា បើយើងទៅតាមព័ត៌មានជាច្រើន ដែលបានចុះផ្សាយកាលពីពេលកន្លង ត្រូវបានគេរំពឹងថា Huawei MatePad Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីបកំពូល Kirin 990 អមមកជាមួយ RAM ទំហំ 8GB គួបផ្សំជាមួយអង្គផ្ទុកទិន្នន័យទំហំ 256GB។ លើសពីនេះទៅទៀត បើផ្អែកទៅលើវិញ្ញាបនបត្រ 3C បានបង្ហាញឲ្យយើងដឹងថា Huawei MatePad Pro នឹងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 40W ថែមទៀតផង។ ម្យ៉ាងវិញទៀត ថេប្លេតមួយនេះនឹងបែងចែកចេញជា 2 ជម្រើស ដែលមួយអាចជាម៉ូឌែលប្រើ LTE និងមួយទៀតប្រើ Wi-Fi។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ថេប្លេត