CAMBO REPORT

Popup Advertising5 seconds

Redmi​ Note 8 ​Pro​ ទំនង​ជាមាន​ម៉ូឌែល​ផ្សេង​ទៀត​ ដែល​ប្រើប្រាស់​ឈីប​ Snapdragon​ 730G​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តធ្លាប់បានឃើញហើយ ពីវត្តមានរបស់ស្មាតហ្វូនលំដាប់ថវិកា នៃក្រុមហ៊ុនចិន Xiaomi ប៉ុន្តែវាស្ថិតក្នុងយីហោ Redmi ដែលមានឈ្មោះថា Redmi Note 8 Pro។ ប្រាកដណាស់ វាបានចរាចណ៍លើទីផ្សារ ទើបតែថ្មីៗនេះដែរទេ ដែលមានលក្ខណៈសម្បត្តិប្រសើរ ព្រមទាំងមានតម្លៃ កាន់តែសមរម្យផងដែរ។ ចំពោះ Redmi Note 8 Pro ដែលបានបង្ហាញខ្លួនរាល់ថ្ងៃនេះ យើងឃើញថា វាបានប្រើប្រាស់ឈីបរបស់ MediaTek ដែលមានឈ្មោះថា Helio G90T ចំណែកឯពេលនេះវិញ យើងក៏ទទួលបានដំណឹងថា វាអាចនឹងមានម៉ូឌែលផ្សេងទៀត ដែលប្រើប្រាស់ឈីប Snapdragon 730G ទៀតផង។ 

 

 

មិនខុសទេ បើតាមការបង្ហោះមួយរបស់គណនី Xiaomishka នៅលើ បណ្តាញសង្គម Twitter បានឲ្យដឹងពីស្មាតហ្វូន ដែលមានកូដម៉ូឌែល M1912G7BE និង M1912G7BC ត្រូវបានប្រទះឃើញ នៅក្នុងទិន្នន័យរបស់ China Communications Commission ដោយបានបញ្ជាក់ថា វាអាចក្លាយជា Redmi Note 8 Pro ដែលមានប្រើប្រាស់ឈីប Snapdragon 730G ផងដែរ។ គួបញ្ជាក់ដែរថា Snapdragon 730G ជាឈីបថ្មីមួយ ដែលត្រូវបាន Upgrade បន្ថែមពីលើ Snapdragon 730 ហើយវាក៏ធ្វើឡើងជាពិសេស សម្រាប់បង្កើនគុណភាពហ្គេម ដែលមាននៅលើ ស្មាតហ្វូនតម្លៃសមរម្យអញ្ចឹងដែរ។ នៅក្នុងការបង្ហោះតែមួយនោះ ក៏បានបញ្ជាក់ពីដំណឹងមួយផ្សេងទៀតថា ស្មាតហ្វូនដែលមានកូដម៉ូឌែល M1911U2E ពោលអាចជា Redmi K30 ដែលអាចនឹងប្រើប្រាស់ឈីប 5G របស់ MediaTek ដោយគាំទ្របានទាំង Standalone និង Non-Standalone ហើយក៏ប្រហែលជាបង្ហាញខ្លួន នៅក្នុងធ្នូខាងមុខនេះ ដូចដែលដំណឹងបែកធ្លាយលើកមុន បាននិយាយដែរ។ 

 

 

និយាយរួមមកវិញ Redmi Note 8 Pro អាចនឹងមានម៉ូឌែលផ្សេងទៀត ដែលប្រើប្រាស់ឈីប Snapdragon 730G ជំនួសឲ្យ MediaTek Helio G90T ដែលមានលើម៉ូឌែលបច្ចុប្បន្ន ហើយឈីបនេះដែរ វាត្រូវបានស្មាតហ្វួនមួយចំនួន ប្រើប្រាស់រួចហើយ ជាក់ស្ដែងដូចជា OPPO Reno 2 និង Realme X2 ជាដើម។ លើសពីនេះទៀត នៅក្នុងការបង្ហោះជាមួយគ្នានោះ ក៏មានបញ្ជាក់ដែរថា Redmi K30 អាចនឹងបង្ហាញខ្លួននៅខែក្រោយនេះ ជាមួយឈីប 5G របស់ក្រុមហ៊ុន MediaTek ថែមទៀតផង។ សម្រាប់ប្រិយមិត្តដែលចង់ដឹងបន្ថែម ទាក់ទងជាមួយ Redmi Note 8 Pro ដែលប្រើប្រាស់ឈីបរបស់ MediaTek នោះ អាចទស្សនាវីដេអូខាងក្រោមនេះបាន៖


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ