CAMBO REPORT

Popup Advertising5 seconds

Facebook បាន​លុប​ចោល​គណនី​ក្លែងក្លាយ​អស់ 3.2 ពាន់​លាន​គណនី​នៅ 2 ត្រីមាស​ចុង​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានប្រកាសថា នឹងផ្លាស់ប្ដូរស្លាកសញ្ញាថ្មី ហើយមកដល់ប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធបណ្ដាញសង្គមធំបំផុត Facebook ក៏បានបញ្ចេញរបាយការថ្មីមួយដែរ ដោយដាក់បង្ហាញពីទិន្នន័យត្រួសៗ ចន្លោះពីត្រីមាសទី 2 និងត្រីមាសទី 3 នៃឆ្នាំ 2019 ចុងក្រោយនេះ។ ចំណែកឯនៅក្នុងរបាយការណ៍នេះ Facebook ក៏បានចាត់វិធានការមួយ ដែលបានបំពានច្បាប់ស្តង់ដារ នៃសហគមន៍របស់ខ្លួន ព្រមទាំងបានធ្វើការហាមឃាត់ លែងឲ្យមានតទៅទៀតតែម្ដង។

 

 

ដូចដែលបានបញ្ជាក់ប្រាប់ នៅចំណងជើងហើយអញ្ចឹង ដោយក្រុមការងារហ្វេសប៊ុក បានសម្រេចការលុបចោល គណនីភ្លែងក្លាយអស់រហូតដល់ទៅ 3.2 ពាន់លានគណនីឯណោះ នៅក្នុងពីរត្រីមាសចុងក្រោយនេះ ដែលគិតចាប់ពីខែមេសា ដល់ខែកញ្ញានៃឆ្នាំនេះ។ ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាបានដឹងរួចមកហើយថា ការមានគណនីក្លែងក្លាយ គឺធ្វើឲ្យកម្មវិធីបណ្ដាញសង្គមនោះ មិនមានសុវត្ថិភាពល្អឡើយ ហើយក៏អាចកើតឡើង អំពើល្បិចឈរបោកផ្សេងៗទៀត។ នេះពិតជារឿងដ៏ល្អមួយ ដែលក្រុមការងារហ្វេសប៊ុក បានស្វែងរកវិធីទប់ស្កាត់វា ក៏ប៉ុន្ដែចំនួនគណនីក្លែងក្លាយ ដ៏ច្រើនលើសលុបនេះ មិនអាចបញ្ឈប់បានទាំងស្រុងនោះទេ ដោយនឹងអាចនៅតែមានអ្នកលួច បង្កើតគណនីក្លែងក្លាយតទៀតដដែល ដូច្នេះហើយមានតែជៀសវាង ដោយខ្លួនឯងផងដែរ។ នៅលើរបាយការណ៍ថ្មីនេះ ហ្វេសប៊ុកក៏បានបញ្ជាក់ប្រាបថា រូបភាព និង វីដេអូ ផ្សេងៗទៀតដែលទាក់ទងនឹង ការធ្វើអត្តឃាត ហើយការធ្វើបាបខ្លួនឯង រហូតដល់ទៅចំនួន 4.5 លានផុស (Posts) ក៏ត្រូវបានលុបចេញដូចគ្នា។

 

 

លើសពីនេះទៅទៀត Facebook ក៏បានបន្ថែមទៀតថា ក្នុងរយៈពេលពីរឆ្នាំមកនេះ ក្រុមការងាររបស់ខ្លួន បានធ្វើការសិក្សាលើបច្ចេកវិទ្យាថ្មី ដែលនឹងអាចចាប់បាន ផុសទាក់ទងនឹងបញ្ហាទាំងនោះ ដោយស្វ័យប្រវត្តិតែម្ដង និងមិនត្រូវការឲ្យនរណាម្នាក់ធ្វើការ (Report) រាយការណ៍មុនសិនទៀតនោះទេ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រព័ន្ធបណ្ដាញសង្គម Facebook មិនសូវទទួលបានការសរសើរច្រើនឡើយ ដោយបញ្ហាអាក្រក់ៗតែងតែចេញពីទីនោះ ដូច្នេះហើយបានជាឥឡូវនេះ នឹងចាប់ផ្ដើមជួសជុលឲ្យល្អឡើងវិញ ហើយជាពិសេសសម្រាប់ រូបភាព និង វីដេអូ ដែលប៉ះពាល់ដល់នរណាម្នាក់ ឬ មិនល្អសម្រាប់ដាក់បង្ហាញជាសាធារណៈ នឹងត្រូវលុបចេញទាំងអស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: កម្មវិធី-ហ្គេម