CAMBO REPORT

Popup Advertising5 seconds

Google​ Search​ បាន​បញ្ចូល​មុខងារ​ថ្មី​ ធ្វើ​ឲ្យ​ការ​រៀន​បញ្ចេញ​សម្លេង​លើ​ពាក្យ​នីមួយ​ៗ ​របស់​អ្នក​កាន់​តែ​ត្រឹមត្រូវ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ Google បានកែប្រែចំណុចសំខាន់ៗជាច្រើន នៅលើកម្មវិធីមួយចំនួនរបស់ខ្លួន ហើយការកែប្រែនេះដែរ វាបានជួយឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល ថែមមួយកម្រិតទៀត ក្នុងការប្រើប្រើប្រាស់កម្មវីធីទាំងនោះ។ ដោយឡែក នៅក្នុងពេលនេះ កម្មវិធី Google Search ដែលមាននៅលើ ស្មាតហ្វូនហ្វូនជាច្រើន ត្រូវបានក្រុមហ៊ុនខាងលើនេះ ដាក់បញ្ចូលមុខងារថ្មីមួយទៀត សម្រាប់អ្នកប្រើប្រាស់រៀន ក្នុងការបញ្ចេញសម្លេងពាក្យណាមួយ បានត្រឹមត្រូវ ជាភាសាអង់គ្លេសថែមទៀតផង។

 

 

ជាក់ស្ដែង កាលពីពេលមុន នៅពេលដែលអ្នក ធ្វើការស្វែងរកពាក្យណាមួយ ដើម្បីឲ្យ Google បញ្ចេញសម្លេង ឬអានឲ្យស្តាប់នូវពាក្យនោះ អ្នកតែងតែសរសេរថា how to pronounce ..... ហើយបន្ទាប់មកទៀត វានឹងចេញផ្ទាំងមួយ សរសេរបញ្ជាក់ពីសម្លេង ដែលអ្នកត្រូវបញ្ចេញតាម ក្នុងការនិយាយពាក្យនោះ បើសិនជាអ្នកចុចលើពាក្យនិយាយ ឬមួយប៊ូតុង Speaker ដែល Google បានបង្ហាញនោះ ដូច្នេះវានឹងអានឲ្យស្តាប់តែម្ដង។ ដោយឡែក នៅក្នុងពេលនេះ Google បានបញ្ចូលប៊ូតុងថ្មីមួយទៀត នៅលើមុខងារនេះ នៅពេលដែលអ្នកបានធ្វើការ ស្វែងរកដូចខាងលើនេះហើយ វានឹងមានចេញប៊ូតុង Speak now មួយទៀត នៅខាងក្រោមនោះ ហើយនៅពេលដែលអ្នកចុចលើវា មានន័យថា អ្នកត្រូវតែនិយាយពាក្យ ដែលបានស្វែងរកនោះ ដើម្បីឲ្យ Google ស្ដាប់ការបញ្ចេញសម្លេងរបស់អ្នក ហើយវានឹងឆ្លើយតបមកវិញ បើសិនជាអ្នក បានបញ្ចេញសម្លេងខុសត្រង់ចំណុចណាមួយ ដោយទាមទារឲ្យអ្នក និយាយសារជាថ្មី តាមអ្វីដែល Google បានប្រាប់អញ្ចឹងដែរ ជាក់ស្ដែងឧទាហរណ៍ ដូចក្នុងរូបភាពខាងក្រោម។ គួរបញ្ជាក់ថា នៅក្នុងពេលនេះ មុខងារខាងលើ ត្រូវបាន Google ចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ហើយ នៅក្នុងសហរដ្ឋអាមេរិក ហើយសម្រាប់ប្រទេសផ្សេងៗទៀត នឹងទទួលបាន នៅពេលក្រោយៗទៀត ហើយមុខងារនេះដែរ វាដំណើរការទៅតាមភាសា ដែល Google បានកំណត់ ពោលគឺមិនមែនគ្រប់ភាសានោះទេ។

 

 

និយាយរួមមកវិញ មុខងារថ្មី ដែលអាចជួយអ្នកបាន ក្នុងការបញ្ចេញសម្លេងពាក្យណាមួយ បានយ៉ាងត្រឹមត្រួវ ជាភាសាអង់គ្លេសនោះ វាមានឲ្យប្រើហើយ នៅក្នុងសហរដ្ឋអាមេរិក រីឯប្រទេសដទៃទៀតវិញ គឺអាចនឹងទទួលបាន នៅក្នុងពេលបន្តបន្ទាប់ពីនោះផងដែរ។ អញ្ចឹងហើយ អាចនិយាយបានថា មុខងារខាងលើនេះ វាពិតជាមានប្រយោជន៍មែនទែន សម្រាប់អ្នកដែលចង់ និយាយភាសាអង់គ្លេស បានត្រឹមត្រូវ ហើយវាក៏អាចមានជាភាសាផ្សេងទៀតដែរ គ្រាន់តែថា Google មិនទាន់ដាក់ឲ្យប្រើប្រាស់ប៉ុណ្ណោះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 9To5 Google Tag: កម្មវិធី-ហ្គេម