CAMBO REPORT

Popup Advertising5 seconds

កាស​ឥត​ខ្សែ AirPods Pro ទទួល​បាន​កំណែ​អាប់ដេត​ថ្មី​ទៅ​កាន់​ជំនាន់​ទី 2B588

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple បានធ្វើការប្រកាសចេញ កាសឥតខ្សែ AirPods Pro ជាផ្លូវការនៅចុងខែតុលា ជាមួយនឹងមុខងារថ្មីដូចជា Noise Cancelling ហើយព្រមទាំងរូបរាងថ្មី ខុសប្លែកពីស៊េរីមុនៗច្រើន។ អស់រយៈពេលកន្លះខែមក យើងក៏បានឃើញថា កំណែអាប់ដេតថ្មីមួយ សម្រាប់កាសឥតខ្សែថ្មីនេះ ត្រូវបានដាក់បញ្ចេញឲ្យធ្វើការតម្លើងហើយ។ ចំណែកឯជំនាន់ចុងក្រោយនេះ បានដាក់ស្លាកលេខបញ្ជាក់ថា 2B588 ខណៈពេលដែល AirPods Pro ចេញលក់លើទីផ្សារដំបូង គឺវាស្ថិតនៅលើជំនាន់ទី 2B584 តែប៉ុណ្ណោះ។

 

 

បើទោះបីជាបានបញ្ចេញ កំណែអាប់ដេតថ្មី យ៉ាងណាក៏ដោយ តែ Apple មិនទាន់បានប្រាប់ពីមូលហេតុថា បន្ទាប់ពីតម្លើងជំនាន់ថ្មីនេះហើយ នឹងអាចទទួលបានអ្វីថ្មី ឬក៏ជួសជុលត្រង់ណានោះទេ ប៉ុន្ដែទំនងជាអាចសម្រាប់ដោះស្រាយបញ្ហា ការតភ្ជាប់រវាងកាសទៅកាន់ iPhone ឬ iPad និងបញ្ហាសម្លេងជាដើម។ ប្រសិនបើប្រិយមិត្តអាន កំពុងតែជាម្ចាស់របស់ AirPods Pro រួចមកហើយ ដូច្នេះអាចតភ្ជាប់ទៅកាន់ ឧបករណ៍ iOS របស់លោកអ្នកឲ្យបានភ្លាមៗ បន្ទាប់មកចូលទៅកាន់ Settings > General > About > AirPods Pro ដើម្បីស្វែងរកមើល កំណែអាប់ដេតថ្មីនេះ និងធ្វើការទាញយកមកតម្លើងតែម្ដង។ ពិតប្រាកដណាស់ យើងនៅមិនទាន់ដឹងថា វានឹងផ្ដល់ផលប្រយោជន៍អ្វីឡើយ ប៉ុន្ដែវាជារឿងដ៏ល្អមួយ ដែលតែងតែស្ថិតនៅលើ កំណែអាប់ដេតចុងក្រោយបង្អស់ ដើម្បីជៀសវាងបញ្ហាផ្សេងៗទៀត។

 

 

តើអ្នកទាំងអស់គ្នា បានប្រទះឃើញមាន កំណែអាប់ដេតថ្មី ទៅកាន់ជំនាន់ទី 2B588 សម្រាប់កាសឥតខ្សែ AirPods Pro របស់លោកអ្នកហើយឬនៅទេ? តើមានចាប់អារម្មណ៍អ្វីខុសប្លែកពីជំនាន់មុនអត់ បន្ទាប់ពីធ្វើការអាប់ដេតរួចហើយ? សូមចែករំលែកពីបទពិសោធន៍របស់អ្នក តាមរយៈប្រអប់ Comments ឲ្យក្រុមការងារយើងបានដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Redmond Pie Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ