CAMBO REPORT

Popup Advertising5 seconds

Huawei សង្ឃឹម​ទុក​ថា Harmony OS នឹង​មក​ដល់​លើ​ស្មាតហ្វូន​ក្នុង 6 ខែ​ទៅ 9 ខែ​ខាង​មុខ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានចាប់ផ្ដើមបង្ហើបប្រាប់ថា ខ្លួននឹងខិតខំនាំយកប្រព័ន្ធ Harmony OS របស់ខ្លួនឯងផ្ទាល់ មកដាក់ឲ្យដំណើរការនៅលើស្មាតហ្វូន ដោយដាច់ចេញពី Android ក្នុងរយៈពេលចន្លោះពី 6 ខែទៅ 9 ខែខាងមុខនេះតែម្ដង។ លោក Vincent Pang ដែលត្រូវជាអនុប្រធានជាន់ខ្ពស់ប្រចាំ Huawei បាននិយាយប្រាប់ទៅកាន់ ក្រុមសារព័ត៌មានមកពី Business Insider ក្នុងព្រឹត្ដិការណ៍អាហារពេលល្ងាច នៅរាត្រីថ្ងៃអង្គារកន្លងទៅនេះ ដោយសារតែក្រុមហ៊ុនរបស់ខ្លួន លែងអាចធ្វើការជាមួយ Google បានតទៅទៀតហើយ។

 

 

ស្របនឹងពេលនោះផងដែរ គាត់ក៏បានលើកឡើងទៀតថា លែងអាចរង់ចាំបានតទៅទៀតហើយ បន្ទាប់ពីបានបាត់បង់អស់ ស្មាតហ្វូនលំដាប់កំពូលមួយទៅហើយ ដោយចង់សំដៅទៅលើម៉ូឌែល Huawei Mate 30 Series ដែលវាដើរនៅលើប្រព័ន្ធ Android ជាលក្ខណៈ Open-Source ហើយគ្មានសេវាកម្ម ឬកម្មវិធីរបស់ Google រួមមកជាមួយឡើយ។ ពិតប្រាកដណាស់ គឺគ្មានការលាក់បាំងនោះទេថា Huawei ក៏មានប្រព័ន្ធប្រតិបត្តិការ របស់ផ្ទាល់ខ្លួនដូចគ្នា ដែលវាត្រូវបានគេហៅថា Harmony OS ឬ Hongmeng OS នៅប្រទេសចិន ហើយក៏មិនត្រឹមតែ សម្រាប់ស្មាតហ្វូនឡើយ ដោយសូម្បីតែនាឡិកាឆ្លាតវៃ, ទូរទស្សន៍ឆ្លាតវៃ និងឧបករណ៍ផ្សេងៗទៀត ក៏អាចប្រើប្រាស់បានដែរ។ លើសពីនេះទៅទៀត លោក Vincent Pang ក៏បានបន្ថែមទៀតថា Harmony មិនមែនមកជំនួសឲ្យ Android នោះទេ ប៉ុន្ដែវាជាជំនាន់ក្រោយនៃ Android នេះ។ នាពេលបច្ចុប្បន្ននេះ Harmony OS កំពុងដាក់ដំណើរការនៅលើ ទូរទស្សន៍ឆ្លាតវៃ Huawei Vision និង Honor Vision/Vision Pro ប៉ុន្ដែក្នុងពេលកន្លះឆ្នាំខាងមុខនេះ យើងនឹងអាចចាប់ផ្ដើមឃើញមាននៅលើ ស្មាតហ្វូនជាបណ្ដើរៗហើយ។

 

 

សរុបមកវិញ រហូតមកដល់ពេលឥឡូវនេះ Huawei នឹងលែងរង់ចាំឲ្យស្ថានភាព រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ល្អឡើងវិញតទៅទៀតហើយ ដោយខ្លួនសម្រេចចិត្តថា នឹងបោះបង់ប្រព័ន្ធ Android ចោល នឹងចាប់ផ្ដើមបញ្ចេញស្មាតហ្វូន ដំណើរការដោយប្រព័ន្ធ Harmony នៅរយៈពេលប្រហែល 6 ខែទៅ 9 ខែខាងមុខនេះតែម្ដង។ សម្រាប់សមត្ថភាពរបស់ Harmony OS គឺយើងនឹងអាចដឹងបាន នៅពេលដែលវាធ្លាក់មកដល់ដៃរបស់ ក្រុមការងារយើង ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នា កុំភ្លេចរង់ចាំតាមដានបន្ដ ក្នុងពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Business Insider Tag: ទូរស័ព្ទ