CAMBO REPORT

Popup Advertising5 seconds

សេវាកម្ម​ទស្សនា​រឿង Disney+ ទទួល​បាន​អ្នក​ប្រើប្រាស់​ដល់​ទៅ 10 លាន​នាក់​ជាង​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតពីថ្ងៃអង្គារទី 12 ឆ្នាំ 2019 មកដល់ពេលឥឡូវនេះ សេវាកម្មទស្សនាខ្សែភាពយន្ដថ្មី Disney+ អាចទទួលបានអ្នកចុះឈ្មោះ ធ្វើការប្រើប្រាស់បានដល់ទៅ 10 លាននាក់ជាងមកហើយ ទោះបីជាសេវាកម្មថ្មីមួយនេះ ទើបតែបើកដំណើរការលើកដំបូង និងមិនទាន់ធំទូលាយក៏ដោយ។ សម្រាប់ពេលបច្ចុប្បន្ននេះ មានតែសហរដ្ឋអាមេរិក, ប្រទេសហូឡង់ និងប្រទេសកាណាដាប៉ុណ្ណោះ ទើបអាចប្រើប្រាស់វាបាន ដោយនៅពេលដាក់ឲ្យកក់ដំបូង គឺមានមនុស្សចំនួន 2 លាននាក់រួចមកហើយ ដែលបានចុះឈ្មោះទុកមុន។

 

 

សម្រាប់ការទស្សនាសេវាកម្ម Disney+ នឹងត្រូវបង់លុយ 28,000 រៀលក្នុងមួយខែ (6.99 ដុល្លារ) ឬក៏អាចចុះជាសមាជិក ដោយបង់តម្លៃខ្ទង់ 280,000 រៀលក្នុងមួយឆ្នាំពេញ (69.99 ដុល្លារ) ដែលផ្តល់ភាពចំណេញ ទៅកាន់អ្នកប្រើប្រាស់សេវាកម្មនេះ (បើគិតទៅស្មើរនឹងបង់លុយខ្ទង់ 23,300 រៀលប៉ុណ្ណោះ ក្នុងមួយខែ ឬ 5.83 ដុល្លារ)។ វានឹងប្រមូលផ្តុំដោយរឿងថ្មីៗ ជាច្រើនរបស់ Disney, Marvel , Pixar, Star War និងឯកសារសត្វចំរុះ ផងដែរ ព្រោះការផ្សាយលើសេវាកម្មនេះ វាស្រដៀងគ្នាទៅនឹង Netflix អញ្ចឹង។ ស្របនឹងពេលនេះផងដែរ Disney ក៏បានបញ្ជាក់ប្រាប់ថា សេវាកម្មទស្សនាខ្សែភាពយន្ដនេះ នឹងទៅដល់តំបន់អឺរ៉ុប នៅចុងខែមីនា ឆ្នាំ 2020 ហើយសម្រាប់តំបន់ផ្សេងៗទៀត ក៏ដូចជាស្រុកយើងផងនោះ នឹងអាចរង់ចាំរហូតដល់ ត្រីមាសទី 4 នៃឆ្នាំក្រោយឯណោះ។ ហេតុដោយសារតែ ទទួលបានអ្នកគាំទ្រច្រើននេះហើយ ទើបពេលបើកដំណើរការ ក្នុងអំឡុងពេលពីរថ្ងៃនេះ គឺមានតែជួបបញ្ហារហូត ដោយពិតជា ស្ទើរតែមិនគួរឲ្យជឿសោះឡើយ។ របាយការណ៍មួយពីក្រុមអ្នកវិភាគ Apptopia ក៏បានអះអាងថាកម្មវិធី Disney Plus នៅលើប្រព័ន្ធ iOS និង Android ទទួលបានអ្នកទាញយកលើសពី 3.2 លានដងហើយ កាលពីថ្ងៃអង្គារកន្លងផុតទៅនេះ។

 

 

សរុបមកវិញ នៅមិនទាន់បានសប្ដាហ៍ផង Disney+ ក៏អាចទទួលបានអ្នកចុះឈ្មោះ ចូលរួមទស្សនាសេវាកម្មនេះដល់ទៅ 10 លាននាក់ជាងរួចហើយ ដោយចំនួនភាគច្រើនបំផុត បានមកពីសហរដ្ឋអាមេរិកតែម្ដង។ អ្នកវិភាគមួយចំនួនបានព្យាករណ៍ថា Disney+ នឹងទទួលបានអ្នកចូលរួមសរុបចំនួន 10 ទៅ 18 លាននាក់ នៅឆ្នាំចេញលើកដំបូងនេះ ប៉ុន្ដែត្រឹមតែប៉ុន្មានថ្ងៃសោះ ក៏ជិតអាចសម្រេចបានបាត់ទៅហើយ ខណៈពេលដែល ចំនួនអ្នកចុះឈ្មោះទស្សនា នឹងអាចកាន់តែកើនឡើងច្រើន បន្ទាប់ពីវាទៅដល់តំបន់ផ្សេងៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Android Headlines Tag: Lifestyle