CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ AirPods​ Pro​ ដែល​មាន​តួខ្លួន​ស្រោប​​មាស ​ជាមួយ​តម្លៃ​ដល់​ទៅ​ជាង​ 271​ លាន​រៀល​ ​(67,790 ដុល្លារ) ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា Apple ទើបតែបានប្រកាសចេញ កាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួន មិនទាន់បានយូរប៉ុន្មាននោះទេ ដោយវាក៏ជាម៉ូឌែលមួយ ដែលក្រុមហ៊ុនខាងលើនេះ អះអាងថា ធ្វើមកដើម្បីបំពេញបន្ថែម នូវចំណុចខ្វះខាតមួយចំនួន ដែលមិនមាននៅលើ AirPods ធម្មតា អញ្ចឹងហើយ ទើបវាត្រូវបានគេដាក់ឈ្មោះថាជា AirPods Pro។ ដោយឡែក នៅក្នុងពេលនេះវិញ យើងក៏បានឃើញ កាសម៉ូឌែលថ្មីនេះ មួយបែបទៀត ដែលបានធ្វើឡើងពីមាស ស្រោបលើតួខ្លួន ជាពិសេសនោះ វាមានតម្លៃថ្លៃកប់ពពកតែម្ដង។

 

 

មិនខុសទេ វាមានលក្ខណៈសម្បត្តិខាងក្នុង ក៏ដូចជាសមត្ថភាព មិនខុសគ្នាពីម៉ូឌែលធម្មតាឡើយ ហើយវាត្រូវបានគេហៅថា AirPods Pro Gold Edition ដែលបង្ហាញយ៉ាងច្បាស់ថា វាជាកាសឥតខ្សែមួយ ដែលមានតួខ្លួនជាមាស ព័ទ្ធជុំវិញ មិនថាតែប្រអប់សាករបស់វានោះទេ។ ប្រាកដណាស់ បើគិតទាំងប្រអប់សាក និងកាសទាំងពីរនេះ វាមានមាសស្រោបពីលើខ្ទង់ 18 ការ៉ាត់ ដែលធ្វើឲ្យវាមានតម្លៃ កាន់តែថ្លៃមិនធ្លាប់មានផងដែរ និយាយឲ្យចំទៅ វាត្រូវបានដាក់លក់ខ្ទង់ជាង 271 លានរៀល (67,790 ដុល្លារ) ដែលអាចនិយាយបានថា វាជាកាសដែលថ្លៃជាងគេ លើពិភពលោកទៀតផង។ យ៉ាងណាក៏ដោយ នៅផ្នែកខាងក្នុងនៃប្រអប់កាស វាគឺជាជ័រដូចម៉ូឌែលធម្មតាដែរ រីឯសមត្ថភាពវិញ ដូចបាននិយាយពីខាងដើមហើយថា វាមិនមានលក្ខណៈខុសពី ម៉ូឌែលធម្មតានោះទេ ពោលគឺមានឈីបប្រភេទ H1 ដែលមានថ្មអាចរស់បានដល់ 5 ម៉ោង ហើយបើគិតទាំងប្រអប់ទៀតនោះ វាអាចរស់កំដរអ្នកប្រើប្រាស់បានដល់ 24 ម៉ោងផងដែ។

 

 

លើសពីនេះ វាក៏មានមុខងារទប់ស្កាត់ សម្លេងរំខានពីខាងក្រៅ ក៏ដូចជាមុខងារមួយចំនួនទៀត ហើយបើសិនជាចង់ដឹងបន្ថែមទៀតនោះ លោកអ្នកអាច ចុចត្រង់នេះបាន ដើម្បីដឹងច្បាស់ពីលក្ខណៈសម្បត្តិរបស់ AirPods Pro មួយនេះ។ អញ្ចឹងហើយ យើងឃើញថា កាសខាងលើ វាបានរចនារូបរាងខាងក្រៅស្រោបដោយមាស 18 ការ៉ាត់ គិតទាំងប្រអប់ ដែលធ្វើឲ្យវាមានតម្លៃថ្លៃមិនធ្លាប់មាន និយាយឲ្យចំទៅគឺក្បែរ 300 លានរៀលទៅហើយ ដោយវាជាតម្លៃមួយ ដែលពិតជាថ្លៃខ្លាំងមែនទែន សម្រាប់ផលិតផលកាសឥតខ្សែប្រភេទនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ