CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​ឆ្លាតវៃ​របស់ Nokia នឹង​មាន​អេក្រង់​ទំហំ 55 អ៊ីញ ជាមួយ​កម្រិត​បង្ហាញ​រូបភាព​ដល់ 4K

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងឆ្នាំ 2019 នេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនផលិតស្មាតហ្វូន មានឈ្មោះល្បីល្បាញជាច្រើន ដែលបានចូលមកកាន់ទីផ្សារ ដាក់លក់ទូរទស្សន៍ឆ្លាតវៃ ហើយម៉ាកទាំងនោះ គឺមានដូចជា OnePlus, Huawei, Honor និងសូម្បីតែ Motorola ថែមទៀតផង។ រហូតមកដល់ពេលថ្មីៗនេះ Nokia ក៏បានចាប់ផ្ដើមចូលរួមចំណែក ជាបណ្ដើរៗហើយ ដោយបានប្រកាសប្រាប់ថា ខ្លួននឹងចាប់ដៃគូជាមួយ Flipkart ដែលត្រូវជាវេបផ្សាយ លក់ទំនិញអនឡាញ ដើម្បីនាំយកទូរទស្សន៍ឆ្លាតវៃរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសឥណ្ឌា។

 

 

ដោយឡែក មកទល់ពេលនេះ យើងទទួលបានព័ត៌មានថ្មីថា Smart TV ស្ថិតក្រោមផ្លាកសញ្ញារបស់ Nokia នឹងត្រូវបានបំពាក់មកជាមួយ បាស់បំពងសម្លេងម៉ាក JBL ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍ឆ្លាតវៃរបស់ Nokia មួយនេះ វាទទួលបានការបញ្ជាក់និងទទួលស្គាល់ដោយ BIS (Bureau of Indian Standard) ជាមួយការបង្ហាញថា វាអេក្រង់ទំហំ 55 អ៊ីញ ជាប្រភេទ Ultra HD Panel ក្នុងកម្រិតបង្ហាញរូបភាពដល់ទៅ 4K។ មួយវិញទៀត បើយោងតាមរបាយការណ៍នេះ បានបង្ហាញថា Nokia Smart TV អាចនឹងត្រូវបាន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie ដែលបានភ្ជាប់មកជាមួយសេវាកម្ម Google Play Store ស្រាប់តែម្ដង។ លើសពីនេះទៅទៀត វាក៏នឹងមានបច្ចេកវិទ្យា Intelligent Dimming ដែលជួយផ្ដល់នូវគុណភាពច្បាស់ និងជម្រៅភាពដិតពណ៌ខ្មៅកាន់តែប្រសើរ ផងដែរ។

 

 

ក្រៅពីនេះទៅទៀត ទូរទស្សន៍ឆ្លាតវៃរបស់ Nokia មួយនេះ ត្រូវបានគេរំពឹងទុកថា នឹងប្រកាសចេញជាផ្លូវការ នៅដើមខែធ្នូ ខាងមុខនេះហើយ។ សម្រាប់ថ្ងៃចេញលក់អោយពិតប្រាកដ គឺមិនទាន់ប្រកាសប្រាប់នៅឡើយទេ ប៉ុន្ដែបានធានារួចហើយថា វានឹងមានគុណភាពខ្ពស់ ដើម្បីតម្រូវតាមប្រជាជនឥណ្ឌា ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Nokia Power User Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ