CAMBO REPORT

Popup Advertising5 seconds

ច្បាស់​​ជាង​​មុន​​ លោក​​ Kuo​​ បង្ហាញ​​ថា​ ​iPad ​​Pro​​ និង​ ​iPhone​ ​SE​​ 2​​ អាច​បង្ហាញ​​ខ្លួន​នៅ​​ខែ​មីនា​​​ឆ្នាំ​ ​2020​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈពេលមកនេះ យើងបានដឹងខ្លះៗហើយ ពីដំណឹងលេចធ្លាយមួយចំនួន ទាក់ទងជាមួយ iPad Pro ដែលអាចមានកញ្ចប់កាមេរ៉ាស្រដៀង iPhone 11 ក៏ដូចជាពត៌មានរបស់ iPhone SE 2 ផងដែរ។ មិនខុសទេ កាលពីលើកមុននោះ ផលិតផលរបស់ Apple ទាំងពីរខាងលើនេះ ត្រូវបានគេរំពឹងទុកថា អាចនឹងបង្ហាញខ្លួនជាមួយគ្នា នៅដើមឆ្នាំក្រោយ ដោយភ្ជាប់មកជាមួយ លក្ខណៈសម្បត្តិយ៉ាងប្រសើរ ជាពិសសនោះ គឺ iPad Pro តែម្ដង ដោយវាអាចនឹងមានភ្ជាប់មកជាមួយលេន TOF នៅលើកញ្ចប់កាមេរ៉ាផ្នែកខាងក្រោយទៀតផង។

 

 

ដោយឡែក នៅក្នុងពេលនេះ លោក Ming-Chi Kuo ក៏បានបង្ហាញប្រាប់ថា Apple មានគម្រោង ក្នុងការបញ្ចេញថេប្លេតជំនាន់ថ្មី ដែលមានភ្ជាប់មកជាមួយ សេនស័រ 3D នៅលើកាមេរ៉ាផ្នែកខាងក្រោយ នៅដើមឆ្នាំ 2020 នេះ ហើយសេនស័រ 3D នេះដែរ វាអាចនឹងប្រើប្រាស់ប្រព័ន្ធ time of flight (TOF) ថែមទៀតផង។ នៅក្នុងកញ្ចប់កាមេរ៉ា ដែលត្រូវបានរពឹងទុកថា មានរាងជាការ៉េនោះ វាអាចមានជាងលេន កាមេរ៉ាចំនួន 2 គ្រាប់ ជាមួយនឹងសេនស័រ 3D ខាងលើនេះ មួយផ្សេងទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ iPhone SE 2 ដែលមានដំណឹងលេចធ្លាយ ជាច្រើនមកហើយនោះ ក៏ត្រូវបានលោក Kuo និយាយថា វាប្រហែលជាបង្ហាញខ្លួន នៅក្នុងពេលជាមួយគ្នា នៃ iPad Pro ដែរ ហើយកាលពីលើកមុន គាត់ក៏បាននិយាយថា ស្មាតហ្វូននេះ អាចនឹងមានការរចនារូបរាង ស្រដៀងគ្នាច្រើនទៅនឹង iPhone 8 ពោលគឺមានអេក្រង់ 4.7 អ៊ីញ, មាន Touch ID ព្រមទាំងមានប្រើប្រាស់ឈីបកំពូល A13 និងអាចមានរ៉េម 3GB ដូច iPhone 11 ដែរ។ ចំណែករឿងតម្លៃវិញ បុគ្គលខាងលើ ក៏ធ្លាប់បានបង្ហាញថា អាចនឹងខ្ទង់ 399 ដុល្លារ ជាមួយជម្រើស 3 ពណ៌រួមមាន Space Grey, ទឹកប្រាក់ និងពណ៌ក្រហមមួយទៀត ហើយលោក Kuo ក៏បានបញ្ជាក់បន្ថែមថា វាទំនងជាបង្ហាញខ្លួន នៅដើមឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍មួយរបស់ Apple ដែលរាល់ឆ្នាំគឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងខែមីនាទៀតផង។ 

 

 

ដូច្នេះហើយ បើតាមការរៀបរាប់នេះ អាចនិយាយបានថា iPad Pro ដែលអាចមានភ្ជាប់មកជាមួយ សេនស័រ 3D នៅក្នុងកញ្ចប់កាមេរ៉ាខាងក្រោយ និង iPhone SE 2 ដែលជាស្មាតហ្វូនម៉ូឌែលតម្លៃទាបនោះ វាអាចនឹងត្រូវបង្ហាញខ្លួន នៅក្នុងខែមីនាឆ្នាំក្រោយ ជាមួយគ្នាតែម្ដង។ ខណៈចំណុចផ្សេងៗទៀត នៃផលិតផលខាងលើនេះ លោក Ming-Chi Kuo មិនបានបន្ថែមអ្វី ឲ្យកាន់តែលម្អិតទៀតនោះទេ។ យ៉ាងណាក៏ដោយ នេះជាការបង្ហាញរបស់លោក Kuo មិនមែន Apple ឡើយ អញ្ចឹងហើយគឺនៅមិនទាន់ច្បាស់ប៉ុន្មានទេ ប៉ុន្តែរាល់ដងបុគ្គលម្នាក់នេះ និយាយមក ក៏មិនសូវខុសគ្នាពី វត្តមានផ្លូវការចេញពីមាត់ របស់ក្រុមហ៊ុនផ្លែប៉ោមនោះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: ថេប្លេត